ភាគទី ៤២ : ការពិតលាបពណ៍

425 19 8
                                    

ទីក្រុង ឡុងដ៍ , ប្រទេស អង់គ្លេស ...

នៅមុខផ្ទះរបស់ ជេន ...

ពេលដែលនាយកម្មបានជួយ ជេន កុំឲ្យពួកបំណុលមករករឿងហើយពេលនេះគេក៏សម្លឹងមើល ជេន ដោយចង់ចិញ្ចើមជាប់និងទឹកមុខគេកំពុងតែចាប់ពិរុទ្ធពីនាងចឹង។

"នេះមានរឿងអីទៅ ជេន ? ម៉េចក៏ឯងទៅជំពាក់បំណុលគេច្រើនដល់ថ្នាក់នឹង?"។ រីអូ ក៏សួរនាងហើយ ជេន ក៏សម្លឹងគេ។

"ប៉ាយើងជាមនុស្សប្រមឹកហើយញៀនល្បែង! យើងម្នាក់ឯងត្រូវរកការងារធ្វើផងហើយរកលុយមករៀននឹងផ្គត់ផ្គង់អ្នកនៅផ្ទះ! ហើយបំណុលនោះគឺមកពីប៉ាយើងនោះទេ!! យើងសងម៉េចនឹងគ្រាន់បើគាត់ខ្ចីតមិនឈប់នោះ?!"។ ជេន តបដោយទឹកមុខស្មើហើយ រីអូ ក៏សម្លឹងនាងដោយមុខមាំដូចគ្នាទើបគេក៏ប្រើក្រសែភ្នែកមុតមើលនាង។

"ចឹងបានជាឯងកើតគំនិតយកហាងនំដែល ជូលៀ ផ្ញើឯងទៅលក់បានលុយជាង 2 លានដុល្លាមែនទេ ជេន ?"។ រីអូ និយារឿងមួយនេះធ្វើឲ្យ ជេន ភ្ញាក់ផ្អើលតែម្តង។

"ម៉េច-ម៉េចក៏ឯងដឹងរឿងនេះ?"។ ជេន ក៏ភ័យខ្លួនយល់ថារឿងនេះមានតែនឹង ស៊ុកជីន នោះទេដែលជាអ្នកដឹងលឺហើយគេក៏ចេញមុខឲ្យលុយនាងទៀតផងហើយពេលលឺ រីអូ សួរនាំនាងបែបនេះទើប ជេន ក៏បែបជាញ័រតិចៗ។

"បើខ្លាចគេដឹងលុះត្រាតែឯងកុំធ្វើណា៎ ជេន !"។ រីអូ តបមកវិញហើយ ជេន ក៏ចងចិញ្ចើម។

"ដូចយើងប្រាប់ឯងថា ជូ បានអនុញ្ញាតឲ្យលក់ហាងពិតមែន!"។ ជេន ក៏និយាយប្រកែកតែ រីអូ ក៏ក្រវីក្បាល។

"កុំបោក!!! យើងដឹងថាឯងនិយាយកុហកយូរហើយ ជេន !!! ជូលៀ នៅ ស្វីស មិនដឹងអីទេ! លេខនាងទាក់ទងមិនចូលតាំងពីយូរណាស់មកហើយ! នេះនាងម៉េចនិងដឹងរឿងទាំងនេះហើយលក់ហាងបានតាមណាទៅ? សូម្បីតែគ្រួសារនាងក៏មិនដឹងរឿងនេះដូចគ្នា! ឯងស្មានលាក់ភ្លើងដែលឆេះក្នុងក្រដាសជិតរឺ ជេន ? យើងបានសួរ លីថេយ៍ រួចហើយ!!! គេកំពុងតែស្វឺងរកការពិតទាក់ទងនឹងរឿងនេះដូចគ្នា! ហើយម៉េចកាលមុនឯងថាគ្រួសារជាអ្នកលក់? ម៉េចក៏ឯងបោកប្រាស់ឆការពិត?"។ រីអូ ក៏និយាដោយសម្លេងរឹងហើយ ជេន ក៏រលីងររលោងមុននិងនាងក៏ខាំមាត់។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now