ភាគទី ៤៩ : រឿងមិនត្រូវដំណើរការ

429 19 8
                                    

"ថេ ចេញបាត់ហើយចេញមក!"។ បាតដៃក្រាស់ក៏ហុចមករកនាងក្រមុំដែលពួននៅខាងក្រោមគ្រែហើយ ជូលៀ ក៏សម្លឹងគេមុននិងហុចដៃមករកគេទើប ស៊ុកជីន ទាញនាងចេញ។

"នេះក្រែងលោកពូប្រាប់ថាមិនទាន់ឲ្យខ្ញុំជួបនឹងពួកគាត់ឯណា? ហេតុអីក៏គាត់មក?"។ ជូលៀ ក៏បោសខ្លួនរប្រាណហលយសួរនាំគេដោយភ្ញាក់ផ្អើលទើប ស៊ុកជីន ក៏ចងចិញ្ចើម។

"ហើយខ្ញុំទៅដឹងហេ៎ថា ថេ មកទាំងបែបនេះ? អ្នកណាទៅឃាត់ប៉ាគេមិនឲ្យមកជួបកូនបាន?!"។ ស៊ុកជីន ងាកមុខទៅកន្លែងផ្សេងហើយ ជូលៀ សម្លឹងមុខគេបន្តិចហើយនាងក៏ញញឹមរួចចូលទៅចាប់ដៃគេហើយនាយកម្លោះក៏មើលមុខនាង។

"ឯងធ្វើស្អី?"។ ស៊ុកជីន ក៏សួរនាំហើយ ជូលៀ ក៏ញញឹមបញ្ចេញថ្ពាល់ខួចគេ។

"អរគុណពូ ជីន ! ខ្ញុំសុំពេលរៀបចំខ្លួនបន្តិចសិន!"។ នាងក្រមុំក៏អង្គុយលើកៅអីតុសម្អាងមុននិងបើកកាបូបគករឿងសម្អាងនាងដើម្បីផាត់មុខបន្តិចហើយ ស៊ុកេជីន កាន់តែឆ្ងល់នឹងរឹកពានាងតែម្តង។

"ប្រហែលជាថ្នាំមានប្រសិទ្ធភាពហើយណ៎!"។ នាយកម្លោះក៏បោះជំហានចាកចេញពេលដែលសម្លឹងមើលនាងដោយចម្លែកទើបគេគិតថាប្រសិទ្ធិភាពថ្នាំដែលគ្រូពេទ្យផ្សំដែលឲ្យទុកឲ្យនាងលេបបានធ្វើឲ្យនាងធូរស្បើយទើបនាងមិនសូវមានអាការៈមិនប្រក្រតីដូចពីមុន។

នៅបន្ទប់ទទួលភ្ញៀវ ...

"សុំទោសផងដែលឲ្យរង់ចាំយូរណា៎! រវល់តែទៅដាស់ ជូ បន្តិចហើយនាងសុំរៀបចំខ្លួនសិន! នេះ ថេ មកទាំងព្រឹកព្រលឹមបែបនេះបងភ្ញាក់ផ្អើលមិនស្ទើរទេ ថេ ! រករៀបចំអីក៏មិនទាន់ដែរ! ចំមែនហើយឯងនេះ!"។ កម្លោះសង្ហា ស៊ុកជីន ចុះមកមុនហើយនាំគ្នាញោះលេងនិង ថេយ៉ុង ដែលសើចខ្លាំងៗហើយ លីថេយ៍ នឹង ម៉ូយ៉ុង ក៏ក្រោកឈរអោនដាក់ ស៊ុកជីន ជាមនុស្សចំណាស់តាមការគួរសម។

"គឺថានឹកកូនពេក! ទ្រាំចាំមិនបានទាំងអស់គ្នាក៏មកលេងតែម្តងទៅ! ណាមួយចង់ពញ្ញាក់បងដែរគិតថាបានអ្វីដែលល្អនិងមើលទេ?!! ហិហិហិ!"។ ថេយ៉ុង ក៏សើចហើយ ស៊ុកជីន អេះក្បាលរបៀបសើចទើសទាល់ព្រោះតែគេវិះនឹងឃើញរឿងមួយដែលមិនមែនជារឿងល្អតែអាចជារឿងផ្ទុះធំទៅវិញទេ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now