ភាគទី ២ : គ្រោងការយកទោសក្មេងស្រីពិសពុល

677 18 4
                                    

"នេះធ្វើយ៉ាងទៅម៉ាក់? ខ្ញុំធុញខ្លាំងណាស់រាល់ថ្ងៃ! ទៅរៀនសោះតែត្រៀមខ្លួនដូចធ្វើសង្រ្គាមអញ្ចឹង! នេះជាសាលានៅក្រោមកម្មសិទ្ធិរបស់លោកប៉ាតើ! គាត់គួរតែអាចចេញច្បាប់ថ្មីដើម្បីគ្រប់គ្រងស្រីៗនៅទីនោះដែលរៀនឲ្យមានរបៀបទៅ!"។ លីថេយ៍ក៏រអ៊ូទទូចនៅពេលដែលឃើញ ថេយ៉ុង ជាមេគ្រួសារបានបោះជំហានដើរមកហើយពេលនោះឯងដែលពួកគេនាំគ្នាអស់សំណើចនឹងកំលោះវ័យជំទង់តែធុញថប់នឹងខ្លួនឯងដែលមានស្រីចោមរោមមិនឈប់ហើយ ថេយ៉ុង ក៏មិនបង្អង់យូរក៏មកអង្គុយក្បែរភរិយាខណៈ ម៉ូលី ក៏ទាញចានផ្លែឈើហើយ ថេយ៉ុង ក៏ហាមាត់ចាំទទួលផ្លែឈើដែលភរិយាបញ្ចុកនោះតែម្ដងមុននឹងគេងាកមកសម្លឹងមើលកូនប្រុសវិញ។

"អើ!! ឲ្យប៉ាធ្វើយ៉ាងម៉េចទៅកូនថា? លុះត្រាតែកូនឯងទៅរៀនពាក់ម៉ាស ពាក់វែនតាខ្មៅឬក៏ពាក់មួកទៅ! បន្ទោសអ្នកណាមិនបានទេ! មកយើងវាសង្ហារ! នេះទុកថាជាវាសនារបស់យើងទទួលទៅកូន!"។ ថេយ៉ុងក៏បង្អាប់កូនប្រុសវិញហើយតបបែបនេះទើប លីថេយ៍ ក៏ដកដង្ហើមធំមុននឹងគេក៏អត់សង្ឃឹមដែលមកឲ្យប៉ាជួយដោះស្រាយតែបែរជាអត់ជួយហើយនៅដាក់បន្ទុកឲ្យគេបន្ថែម។

"និយាយអញ្ចឹងកូនមានរឿងមួយចង់ប្រាប់អ្នកទាំងអស់គ្នាណា!"។ ខណៈពេលដែលគ្រប់គ្នាកំពុងតែបង្អាប់ លីថេយ៍ នោះស្រាប់តែ ជូលៀ ក៏មានទឹកមុខស្រស់ស្រាយមុននឹងស្រវាទាញកាតាបរបស់នាងហើយក៏លើកយកក្រដាសមួយសន្លឹកហុចឲ្យលោកប៉ានាងមើល។

"ការសិក្សាផ្នែកបច្ចេកទេសធ្វើនំនៅប្រទេស ស្វីស ?"។ ថេយ៉ុង ក៏បានឧទានខណៈកាន់មើលក្រដាសនោះហើយក៏បានឃើញថាគឺជាលិខិតផ្សព្វផ្សាយទាក់ទងជាមួយនឹងការសិក្សានៃធ្វើនំយ៉ាងល្បីពីប្រទេស ស្វីស ដោយមានគ្រូល្បីៗជាច្រើនបានចូលរួម។

"គឺកូនបានឃើញអាហារូបករណ៍មួយនេះខាងសាលាទើបតែណែនាំ! ហើយកុំប្រញាប់មកប្រាប់ប៉ាថាកូនចង់ចូលរួមខ្លាំងណាស់!"។ ជូលៀ ក៏រីករាយជាខ្លាំងខណៈនាងបានទទួលដឹងឮដំណឹងអាហារូបករណ៍នេះពីក្នុងសាលារៀនរបស់នេះដែលកំពុងតែណែនាំនៅក្នុងថ្នាក់កាលពីព្រឹកមិញហើយគ្មាននិស្សិតណាចាប់អារម្មណ៍ទេតែមានតែនាងក្រមុំនោះទេដែលពេញចិត្តហើយពេលនេះនាងក៏បញ្ចេញពន្លឺទឹកមុខហាក់ដូចជាកំពុងតែអង្វរករនិងមានសង្ឃឹមហើយ ថេយ៉ុង ក៏ចងចិញ្ចើមសូម្បីតែ ម៉ូលី ក៏មានទឹកមុខមិនសូវរីករាយដែរ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now