ភាគទី ៥៤ : ខ្ញុំស្រលាញ់ពូ

459 21 10
                                    

"ព្រឹកនេះ ជូ ចង់ទៅណា?"។ ស៊ុកជីន ដែលដើរចុះមកក្រោមមុននាងក៏ងាកមកសមកឹងនាងហើយសួរនាំខណៈ ជូលៀ លើកចិញ្ចើម។

"ខ្ញុំ...ខ្ញុំមិនដឹងទេ! ក៏តាមពូ ជីន ទៅចុះ!!"។ នាងតូចតបដោយញញឹមអឺមអៀនហើយថ្ងៃនេះជាថ្ងៃដែលនាងមើលទៅស្លៀកពាក់ស្រស់បស់បំផុត។

"អឺម!!! អូខេ! ចឹងចាំខ្ញុំនាំ ជូ ដើរលេងចុះ! អ៎!! ហ្គាណា ផ្ញើជួយមើលការងារជំនួសខ្ញុំផងណា៎!!"។ ស៊ុកជីន ក៏ផ្តែផ្តាំទៅកម្លោះសង្ហាដែលឈរស្រាកៗមុននឹងគេសម្លឹងមើល ជូលៀ ដោយទឹកមុខបែបមានលាយលំអន់ចិត្តនឹងខូចចិត្តខ្លះតែគេក៏រីករាយដែលចៅហ្វាយនាយធ្វើល្អដាក់ ជូលៀ ហើយ ជូលៀ នាងក៏ដើរទៅញញឹមដាក់គេធ្វើឲ្យ ស៊ុកជីន សម្លឹងនាងដោយងឿងឆ្ងល់។

"ខ្ញុំចង់និយាយប្រាប់លោក ហ្គាណា ថាខ្ញុំអរគុណលោកច្រើនណាស់! ខ្ញុំយល់ពីទឹកចិត្តរបស់លោកហើយនឹងអំពើល្អរបស់លោក! បើមានពេលទំនេរចាំខ្ញុំដុតនំឲ្យលោកញ៊ាំចុះ!"។ ជូលៀ និយាយដោយញញឹមថ្ពាល់ខួចហើយ ហ្គាណា ញញឹមតបវិញទើប ស៊ុកជីន ក៏ដើរមកហើយឪបស្មារបស់ ជូលៀ មកកៀកគេ។

"អ្នកណាថាឯងមានសិទិ្ធប្រើចង្រ្កានខ្ញុំធ្វើនំឲ្យគេ? នំឯងមានតែខ្ញុំទេដែលមានសិទិ្ធញ៊ាំ!! មកទៅ!!"។ ស៊ុកជីន ក៏អូស ជូលៀ ទៅហើយ ហ្គាណា ក៏សម្លឹងពួកគេមុននិងគេញញឹមហើយអស់សំណើចនិងចៅហ្វាយដែលចេញរឹកពារគួរឲ្យចង់សើចបែបនេះទាំងមាត់ប្រកែកថាគេស្អប់ ជូលៀ ខ្លាំងណាស់តែបើទៅមើលទៅហាក់បីដូចជាប្រាសចាកណាស់ពីអ្វីដែលគេនិយាយ។

រោងកុន ...

"ចង់មើលរឿងអីទៅ?"។ ពេលនេះនាយកម្លោះក៏ទាញ ជូលៀ មកដល់រោងកុនហើយនាងក្រមុំក៏សម្លឹងមើលទៅរឿងដែលគេរៀបចំបញ្ចាំងហើយក៏ក្រវីក្បាល។

"ខ្ញុំមិនដឹងថាពូចូលចិត្តមើលអីទេ! ខ្លាចរើសហើយពូមើលមិនត្រូវចិត្ត!"។ ជូលៀ តបហើយ ស៊ុកជីន ក៏ជ្រែងហៅមុននិងគេអោនមកខ្សឹបដាក់ត្រចៀកនាង។

"មើលរឿងអីក៏បាន! បើខ្ញុំគង់តែសម្លឹងមើលមុខ ជូ ដដែលនឹង!"។ សម្តីនេះធ្វើឲ្យ ជូលៀ ក៏ញញឹមហើយនាងក៏អៀននឹងគេមុននិងសម្លឹងមើលទៅរឿងមួយដែលនិយាយពីស្នេហារបស់បុរសវ័យចំណាស់នឹងក្មេងស្រីដែលមានវ័យស្មើនិងកូននោះជារឿងបែបកម្សត់។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Hikayelerin yaşadığı yer. Şimdi keşfedin