ភាគទី ៥២ : សម្តីពុតកាយវិកាយពិត

440 21 8
                                    

"គឺមកពីខ្ញុំមិនចង់ឲ្យពូត្រូវមកឈ្លោះគ្នាជាមួយគេព្រោះតែរវល់ការពារមនុស្សដូចជាខ្ញុំទើបខ្ញុំចង់ឲ្យពូទៅដោះស្រាយជាមួយគាត់ឲ្យដាច់ស្រេច!"។ ជូលៀ តបដោយមិនសម្លឹងមុខគេហើយ ស៊ុកជីនក៏ចងចិញ្ចើមមើលនាង។

"ឯងចង់បានន័យថាឯងកំពុងតែខ្វល់ពីខ្ញុំ?"។ ស៊ុកជីន ក៏ក្តោបដៃចូលគ្នាមើលនាងហើយ ជូលៀ ក៏មិនមាត់ករមុននិងនាងក៏ក្តាប់មាត់បន្តិច។

"ខ្ញុំខ្វល់ពីពូមករហូតទេ! ជារឿងធម្មតាដែលខ្ញុំគួរតែចេះយល់ពីសុខទុក្ខពូខ្លះ!"។ ជូលៀ តបហើយ ស៊ុកជីន ក៏សម្លឹងនាងចំៗមុននិងគេក្រោកឈរហើយទាញនាងមកសម្លឹងកាន់តែជិតធ្វើឲ្យ ជូលៀ ភ្ញាក់នឹងទង្វើគេ។

"ពូ ជីន ចង់ធ្វើអី?"។ នាងតូចក៏សួរហើយខំថយខ្លួនទៅក្រោយតែ ស៊ុកជីន នៅតែចាប់ទាញនាងមកវិញ។

"កុំប្រាប់ថាឯងស្រលាញ់ខ្ញុំឲ្យសោះណា ជូលៀ គ្រីហ្វីន ?!"។ ស៊ុកជីន ក៏សួរនាំគេដោយទឹកមុខស្មើហើយប្រាកដប្រជានាំឲ្យ ជូលៀ នៅទ្រឹងស្ងៀម។

វិនាទីដែលបេះដូងរបស់នាងបានលោតលឿនហើយ ស៊ុកជីន នេះក៏មានអារម្មណ៍ថាបេះដូងគេក៏ដើរខុសចង្វាក់ហើយក៏លឺសម្លេងលោតខ្លាំងជាងមុននោះក៏បន្លឺឡើងមកតែកែវភ្នែកនៅតែកាចសម្លឹងនាងជាប់ហើយខណៈនោះ ជូលៀ ក៏ប្រែជាញញឹម។

"ហិហិហិ! ពូ ជីន នៅតែមានជំនឿចិត្តលើខ្លួនឯងមិនខុសពីមុននោះទេ! ហិហិហិ!"។ ជូលៀ សើចបញ្ចេញស្នាមញញឹមដែលមានមន្តស្នេហ៍នាំឲ្យ ស៊ុកជីន ភ្ញាក់ផ្អើលពេលដែលនាងសើចហើយគេក៏លែងនាងមុននិងជ្រែងដៃចូលហោប៉ៅ។

"កំប្លែងត្រង់ណាត្រូវសើច! ឈប់សើចភ្លាម!!"។ នាយកម្លោះក៏គំហកហើយ ជូលៀ ក៏ខ្ទប់មាត់នាងហើយញញឹមតិចៗទើប ស៊ុកជីន ក៏សម្លឹងនាងចុះឡើង។

"យប់ហើយរៀបចំំទៅគេង! ខ្ញុំចង់គេង!"។ នាយកម្លោះក៏និយាយបែនេះមកកាន់ហើយ ជូលៀ ក៏សម្លេងគេទើបនាងអោនដាក់គេ។

"ចឹងរាត្រីសួស្តីពូ ជីន !"។ នាងតូចក៏បែរខ្នងដើរទៅលើតែដៃក្រាស់ក៏ចាប់ដើមដៃនាងទើប ជូលៀ ងាកមក។

"មានការអីរឺពូ ជីន ?"។ នាងតូចសា្រប់តែភ្ញាក់ពេលឃើញគេចាប់ដៃនាងហើយ ស៊ុកជីន ក៏ទាញនាងមកកាន់តែជិតមុននិងអោនមករកនាងដផយជ្រួញចិញ្ចើមហាក់មិនពេញចិត្ត។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now