ភាគទី ៤៥ : មិនមែនបែបនោះ

471 17 9
                                    

កាយក្រាស់ដែលឃ្លុំឈុតនោះក៏បោះជំហានចេញពីបន្ទប់ជាប់នេះបន្ទាប់ពីចាប់ការងាររបស់គេនិង ជូលៀ នោះក៏ដើរមកញញឹមចុងមាត់ដាក់ ហ្គាណា ដែលអោនមុនហើយគេក៏បើកភ្នែកដែលធ្មិចមិនចង់ដឹងពីការឈឺចាប់ដែល ជូលៀ ទទួលបានព្រោះគេក៏ពិបាកធ្វើចិត្តហើយក៏សម្លឹងមើល ស៊ុកជីន ដែលជាចៅហ្វាយ។

"យ៉ាងម៉េចហើយ? លឺច្បាស់ទេមិញ? នេះយើងប្រាប់នាងឲ្យបញ្ចេញសម្លេងឲ្យលឺៗនឹងច្បាស់ៗទៀតផង! យល់ថាល្អទេ?"។ ស៊ុកជីន ក៏សម្លឹងគេហើយចាប់ចុងចង្ការគេហើយ ហ្គាណា ខាំថ្គាមរួចគេក៏ចងចិញ្ចើមដាក់ ស៊ុកជីន ។

"តើចៅហ្វាយធ្លាប់មានចិត្តអាណិតដល់អ្នកនាងដែលធ្លាប់ជាមនុស្សដែលចៅហ្វាយនិងចៅហ្វាយស្រីធ្លាប់បានមើលថែនិងស្រលាញ់ពីមុនមកខ្លះទេ? ហេតុអីក៏ចៅហ្វាយប្រែមកជាចិត្តខ្មៅហើយធ្វើបាបមនុស្សដែលធ្លាប់មានអនុស្សាវរីយ៍ល្អនិងគ្នាកន្លងមកនេះទៅកើត?"។ ហ្គាណា ក៏សួរនាំព្រោះគេបានដឹងរឿងខ្លះពីពត៍មានដែលគេស៊ើបប្រវត្តិនាងដោយ ស៊ុកជីន ជាអ្នកពឹងនោះហើយក៏បានយល់ខ្លះពីទំនាក់ទំនងពីមុនមករបស់នាងនិងចៅហ្វាយគេ។

"ពីមុន? ត្រូវ!!! យើងធ្លាប់គិតចឹងដែរទើបទុកពេលឲ្យនាងរស់នៅមានក្តីសុខច្រើនឆ្នាំបន្ទាប់ពី សូតា ត្រូវស្លាប់ដោយភាពវេទនានោះអី! នេះយើងក៏ល្មមយកនរកនេះមកសងនាងហើយ! បើសិ ជាយើងមិនលើកលែងនោះ! នាងនោះច្បាស់ជាត្រូវយើងសម្លាប់ចោលតាំងតែពី 3 ខែក្រោយបន្ទាប់ដឹងរឿងហេតុនោះហើយ! នេះបើមិនមែនយើងខំគេចខ្លួនពីនាងក៏ដើម្បីកុំឲ្យឃើញមុខនាងនាំឲ្យយើងទប់ចិត្តមិនបានទើបធ្វើជាបាត់ខ្លួន! តែគេនោះនៅតែផ្កើនហើយព្យាយាមតាមរកយើងទាំងនាងដឹងថាខ្លួននាងជាអ្នកសាងអី! នេះគេចង់សើចចំអកយើងដែលមិនដឹងរឿងមែនទេ? បើដឹងថាខ្លួនសាងហើយហេតុអីគេតាមរកយើងធ្វើដូចជាអាណិតអាសូរយើងណាស់ចឹងនោះ?!!"។ ស៊ុកជីន ក៏ស្រែកតបហើយទឹកមុខប្រែមកពីកំណាចលាយលំទៅជាការឈឺចាប់និងហួសចិត្តចំពោះទង្វើរបស់ ជូលៀ ដែលតាមរកគេកាលមុននោះ ។

មែនហើយ! កន្លងមករយៈ 5 ឆ្នាំដែលគេចាកចេញនោះគេបានដឹងថា ជូលៀ ស្វែងរកគេនិងតាមរកដំណឹងពីគេគ្រប់ទិសទីមិនខកខានហើយគេក៏ដឹងថានាងពិតជាព្យាយាមចំណាយពេលវេលាច្រើនប៉ុណ្ណាតាមរកគេតែគេពិតជាមិនយល់ឡើយថាក្មេងស្រីនេះថាគិតអ្វីឲ្យច្បាស់នោះទេព្រោះតែនាងជាអ្នកសាងហេតុឡើងហើយហេតុក៏ត្រូវនាំខ្លួនមកតាមរកគេដែលជាមនុស្សរកផលនេះទៅវិញរឺក៏ព្រោះតែនាងចង់សាកល្បងនិងចិត្តអំណត់របស់នាយរឺ? ហើយនេះជាអ្វី ស៊ុកជីន គិតទើប ហ្គាណា ក៏ញគឹមចិងមាត់ហើយងាកមើល ស៊ុកជីន ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now