ភាគទី ៥៥ : មេបញ្ហាពិតប្រាកដ

458 25 6
                                    

ភោជនីយដ្ឋាន ....

ពេលនេះកម្លោះសង្ហាវ័យជ្រេបានបានបណ្តើរនាងក្រមុំដល់ស្រស់ស្អាតវ័យក្មេងមកហាងអាហារដែលមានភាព រ៉ូមេនទិច ជាខ្លាំងសម្រាប់គូស្នេហ៍ដែលញ៊ាំក្រោមពន្លឺភ្លើងទៀតហើយជុំវិញខ្លួនពួកគេសុទ្ធតែជាគូស្នេហ៍ដែលញញឹមស្រស់បស់កគ្រប់គ្នាតែម្តង។

"ជូ ញ៊ាំអីដែរ? ស្តេកសាច់ជ្រូកមែនទេ? មិនយកម្រេច?!"។ ស៊ុកជីន កាន់ មីនុយ នោះហើយក៏សួរនាំដោយរៀបអាហារប្រាប់គេហើយ ជូលៀ ក៏ភ្ញាក់បន្តិចមុននិងញញឹមហើយងក់ក្បាលទើបអ្នកបម្រើទទួលហើយនាងក៏សម្លឹងមើល ស៊ុកជីន ។

"ពូចាំដែរថាខ្ញុំញ៊ាំស្តេកសាច់ជ្រូកអត់ដាក់ម្រេច?"។ ជូលៀ សួរហើយ ស៊ុកជីន ក្រេបទឹកបន្តិចមុននិងងាកទៅមើល ព្យាណូ ហើយក៏ងាកមកញញឹមដាក់នាង។

"ប្រាប់ហើយថាកុំឲ្យហៅពូ! បើ ជូ ទើសទាល់អាចហៅបងក៏បាន! នេះក៏បងមិនថាអីដែរ!"។ ស៊ុកជីន ក៏ញាក់ចិញ្ចើមដាក់នាងហើយ ស៊ុកជីន ក៏នៅតែាកសម្លឹងទៅ ព្យាណូ ហើយនាងក្រមុំក៏សម្លឹងតាមគេ។

"ចង់ស្តាប់បងលេង ព្យាណូ ទេ?"។ ស៊ុកជីន ក៏លោមុខមកជិតនាងហើយ ជូលៀ ក៏ងឿងឆ្ងល់។

"បានដែរហ៎?"។ នាងតូចតបហើយ ស៊ុកជីន ក៏ងើបដោះអាចធំចេញមុននិងគេក៏បង្ហាញរាងសង្ហាជាមួយអាវកក្អមរឹតរាងនោះហើយដើរទៅរកអ្នកលេងភ្លេងមុននិងហុចលុយឲ្យគេហើយគេក្រោកឈរដផយញញឹមស្រស់ទើប ស៊ុកជីន ចូលទៅអង្គុយហើយចាប់ផ្តើមលេងចម្រៀងមួយយ៉ាងពិរោះតែម្តង។

" ... I don't think about you
Savе me
So amazing
Please bе by my side, you
You're my lullaby
I don't think about you
Save me
So amazing
Please be by my side, you
You're my lullaby
So epiphany
So epiphany
So epiphany
Oh, yeah .... !"។ ចម្រៀងពិរោះដែល ស៊ុកជីន បានច្រៀងហាក់សាកសមនឹងសម្លេងរបស់គេធ្វើឲ្យអ្នកនៅទីនេះស្តាប់យ៉ាងស្ងៀមស្ងាត់ហើយក៏មានអ្នកខ្លះលួចគិតផងដែរថាប្រហែលជាគេអាចជាអ្នកចមករៀងអាជីពល្បីមួយរូបណាទេដឹងបានជាសម្លេងក៏ល្អហើយរូបរាងក៏សង្ហាបែបនេះទៀត។

រីឯនាងក្រមុំយើងក៏ស្ងិតនៅក្នុងចំំណោមមនុស្សដែលកំពុងតែស្ញើចសរសើរគេដូចគ្នាទាស់ត្រង់ថានាងបានដឹងពីគេថាគេគ្រាន់តែជាអ្នកជំនួញម្នាក់បើមិនចឹងនាងក៏អាចគិតថាគេជាអ្នកសិល្បៈករផងដែរហើយនាងក៏កាន់តែមានអារម្មណ៍រីករាយកាល់បើដឹងថានាងអាចមកមានឪកាសនៅក្បែរបុរសដែលពូកែគ្រប់យ៉ាងដូចជាគេបែបនេះ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now