ភាគទី ៥៣ : គិតខុសពីមុន

448 24 4
                                    

"នែ!! ក្រោកឡើងបានហើយនៅស្រីកម្ជិល"។ សម្លេងរបស់បុរសម្នាក់ដែលនាងលឺជារៀងរាល់ថ្ងៃនៅពេលនេះក៏បន្លឺក្បែរត្រចៀកនាងក្រមុំដែលគេងបាក់បៀរព្រោះតែនាងត្រូវគេលេងចាស់ដៃណាស់ដែរកាលពីយប់នោះ។

ជូលៀ ក៏ភ្ញាក់ផ្អើលពេលដែលដឹងពីកម្ពៅខ្លួនដែលភាយពីក្រោមខ្លួននាងទើបថឹងថាខ្លួនឯងកំពុងតែគេងកើយលើស្មាធំទូលាយរបស់គេហើយនាងក៏គេងលើដៃមកខាងរបស់កម្លោះសង្ហានេះដែលកំពុងតែដាស់គេដោយសម្លឹងនាង។

"អូយ!! សុំទោសពូ ជីន ! ខ្ញុំ-អាយ!!"។ ជូលៀ ខំស្ទុះក្រោកអោនក្បាលសុំទោសគេក៏នឹកថាខ្លួនឯងគ្មានស្អីបិទបាំងទើបស្រែកហើយស្រវាទាញភួយបាំងខ្លួនដោយខ្មាសអៀន។

"ខ្ញុំឃើញអស់ហើយ! មកធ្វើជាស្រែកស្អី?! ឆាប់ទៅងូតទឹកលឿនឡើង! ខ្ញុំឃ្លានហើយ!!"។ ស៊ុកជីន តបបែបនេះហើយងើបដើរដោយបង្ហាញដងខ្លួ នសង្ហាបែបបុរសពេញភ្នែកនាងដោយគ្មានអ្វីបិទបាំងឡើយដូចគ្នាដើរដោយអាក្រាតទៅមកធ្វើឲ្យ ជូលៀ ក៏អោនមុខដោយភាពខ្មាស។

"ពូសម្អាតខ្លួនមុនចុះចាំខ្ញុំ-អាយ៎!! ពូ ជីន ធ្វើអីនឹង?! ហាយ៎!!"។ នាងក្រមុំតបដោយមិនហ។ានសម្លឹងគេតែវិមាទីនោះស្រាយតែកាយនាងហោះផុតពីគ្រែដោយដៃក្រាស់ដែលបីនាងហើយ ស៊ុកជីន ក៏សម្លឹងនាងដោយធ្វើមុខធុញថប់។

"អ្នកណាថាខ្ញុំងូតទឹកខ្លួនឯងនោះ? ឯងត្រូវទៅជួយដុសខ្លួនឲ្យខ្ញុំ!! ខ្ញុំមិនបានឲ្យឯងទំនេរចឹងទេ!!"។ ស៊ុកជីន ក៏បីនាងមកដាក់ក្នុងបន្ទប់ទឹកហើយគេក៏ចូលទៅត្រាំខ្លួនក្នុងអាងទឹករីឯ ជូលៀ ឈរឃ្មុំភួយដែលទាញមកដល់បន្ទប់ទឹកសម្លឹងមើលគេ។

"មើលអី? ដុសខ្លួនឲ្យខ្ញុំមក!!"។ ស៊ុកជីន ក៏ថាឲ្យនាងហើយ ជូលៀ ក៏ស្រវាយកស្បៃមកចាក់សាប៊ូហើយដុសខ្លួនឲ្យនាយកម្លោះដែលទម្រេតខ្លួនក្នុងអាងទឹងនេះធ្វើរំភើយតែម្តង។

"ដុសឲ្យខ្លាំងមក!! នេះនាងគ្មានកម្លាំងអីទេរឺ?"។ ស៊ុកជីន ងាកមកថាឲ្យក្រមុំដែលដុសខ្លួនឲ្យគេស្រាលៗព្រោះនាងខ្លាចថា ស៊ុកជីន ឈឺហើយ ជូលៀ ក៏បន្ថែមកម្លាំងបន្តិចមុននឹងប្រឹងដុសបន្តហើយនាងក៏សង្កេតឃើញថាប្រុសម្នាក់នេះមានស្បែកស្អាតខ្លាំងណាស់ថ្នាក់នាងក៏លួចស្ងើចដែរ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now