ភាគទី ១៨ : ជាប់អន្ទាក់

335 14 10
                                    

"ជូ តើខ្ញុំសុំសួរអ្វីពី ជូ បានទេ?"។ ពេលនេះ ប្រេនដន ក៏ងាកមកសួរនាំនាងក្រមុំដែលកាន់ទូរស័ព្ទដៃមើលរូបថតមូយចំនួននេះហើយនាងក៏ងាកមកចាប់អារម្មណ៍នឹងគេវិញ។

"បានតើ! មានរឿងអ្វីដែលលោក ដន ចង់ដឹងពីខ្ញុំរឺ?"។ ជូលៀ ក៏សួរហើយពរេលនេះដៃក្រាស់របស់ ប្រេនដន ក៏ស្រវាមកយកទូរស័ព្ទនាងហើយក៏សម្លឹងរូបថតមួយសន្លឹកដែលជារូបនាងថតជាមួយ សូតា ។

"តើនេះរឺជាអ្នកគ្រូរបស់ ជូ ? ជូ ស្រលាញ់អ្នកគ្រូមែនទេ?"។ ទឹកមុខគេស្មើសម្លឹងរូបថតនោះហើយមាត់សួរ ជូលៀ ទើបនាងក្រមុំកៅមើលរូបនោះមុននឹងនាងក៏ញញឹមបែបសោកសៅ។

"ចា៎! គាត់ជាអ្នកគ្រូរបស់ខ្ញុំ! ខ្ញុំស្រលាញ់គាត់ណាស់! សឹងតែទុកគាត់ដូចជាញាតិម្នាក់ចឹង! គាត់ល្អនឹងខ្ញុំខ្លាំងណាស់! គាត់មានភាពកក់ក្តៅជាមួយខ្ញុំខ្លាំងណាស់! ហើយគាត់តែងតឺបង្រៀនខ្ញុំគ្រប់យ៉ាងមិនមានចន្លោះសឹងតែចំណេះដែើគាត់មាមទាំងស្រុងមកឲ្យខ្ញុំទាំងអស់ទៅហើយ! ខ្គុំមិមអាចរកពាក្យណាមកនិយាយពីក្តីស្រលាញ់របស់គាត់ដែលផ្តល់មកឲ្យខ្ញុំទេ!"។ ជូលៀ និយាយដោយកែវភ្នែកដក់ទឹកភ្នែកតែ ប្រេនដន ក៏មាមទឹកមុខមាំដដែលទើបសួរនាំបន្ត។

"ចុះ ជូ ធ្លាប់ដែលមានចិត្តគិតថាមិនពេញចិត្តអ្នកគ្រូរបស់ ជូ ត្រងឮណា៎រឺក៏អត់?"។ សុខៗ ប្រេនដន ក៏សួរនាងបែបទើប ជូលៀ ក៏ចងចិញកចើមហើយងឿងឆ្ងល់។

"អត់ទេ! ខ្ញុំមិនដែលមានគំនិតបែបនេះហើយក៏មិនអាចមានថ្ងៃកើតឡើងទេ! សម្រាប់អ្នកគ្រូចំពោះខ្ញុំគាត់ដូចគ្រួសារទីពីរចឹងឯង! មានតែស្រលាញ់គាត់មិនមានឡើយពាក្យថាមិនពេញចិត្ត! ហេតុអីលោក ដន សួរបែបនេះ?"។ ជូលៀ ក៏សួរបកហើយ ប្រេនដន ក៏ញញឹមតបមុននឹងហុចទូរស័ព្ទឲ្យមកនាងវិញ។

"គ្រាន់តែចង់ដឹង! ក្រែងលថាពេលខ្លះមនុស្សខ្លះក៏អាចមានចំណុចដែលធ្វើឲ្យគេមិនពេញចិត្តដោយមិនដឹងខ្លួន! រឺក៏ថាលួចមិនពេញចិត្តដោយសម្ងាត់! នេះខ្ញុំគ្រាន់តែគិតធម្មតានោះទេមិនបានសំដៅទៅ ជូលៀ ឡើយ! ព្រោះខ្ញុំអាចមើលដឹងតាមរយៈទឹកមុខស្លូតបូតនឹងកែវភ្នែកនេះ! ជូ គឺសុភាពហើយទន់ភ្លន់ចេញពីបេះដូងតែម្តងធ្វើឲ្យខ្ញុំមិនអាចជភទេថា ជូ អាចនិងជាមនុស្សដែលអាចមានគំនិតអាក្រក់នោះ!"។ ដៃក្រាស់ក៏ស្ទាបមុខនាងដោយទឹកមុខស្រទន់តែ ជូលៀ ក៏ចងចិញ្ចើមនិងសម្តីគេដូចជាត្រជាក់ស្រឹបខុសពី ប្រេនដន ដែលនាងធ្លាប់បានស្គាល់។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now