ភាគ​ទី​ ៥ : មនុស្សថ្មីដែលមានអារម្មណ៍ចាស់

448 19 9
                                    

"តែខ្ញុំគិតថាវាគួរឱ្យចាប់អារម្មណ៍និងគួរឱ្យចង់ស្ដាប់បន្ថែមទៅទៀតបើសិនជាអ្នកនាងមិនប្រកាន់នៅក្នុងការនិយាយបនកតតែបើសិនជានិយាយទៅធ្វើឱ្យអ្នកនាងមានអារម្មណ៍មិនល្អ! ក៏មិនគួរនិយាយទៀតនោះទេហើយណាមួយយើងក៏មិនធ្លាប់ស្គាល់គ្នា! និយាយរឿងប្រាប់ខ្ញុំច្រើនក៏អាចធ្វើឲ្យអ្នកនាងមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តដែរត្រូវទេ? អញ្ចឹងបើបែបនេះហើយខ្ញុំក៏សូមណែនាំខ្លួនបន្តិចចុះ! នេះរីករាយណាស់ដែលបានស្គាល់អ្នកនាង! ខ្ញុំ ប្រេនដន ជាអ្នករកស៊ីគ្រឿងអលង្ការនៅប្រទេស ស្វីស ! អ្នកនាងអាចទុកមួយនាមប័ណ្ឌនេះបានព្រោះថាខ្ញុំឃើញអ្នកនាងជាម្ចាស់ហាងនំថែមទាំងប្រហែលជាមានការស្រលាញ់ចូលចិត្តធ្វើនំណាស់ហើយក៏គិតថាអ្នកនាងគួរតែឆ្លៀតទៅរៀនបន្ថែមពីនំឱ្យបានជ្រាលជ្រៅជាងនេះក៏ល្អ! ខ្ញុំនឹកឃើញថាមានមិត្តភក្កិរបស់ខ្ញុំបានរៀបចំសិក្ខាសាលាល្បីមួយផ្នែកខាងនំ! មានអ្នកឯកទេសផ្នែកនំច្រើនណាស់ចូលរួមដែលកំពុងតែចាប់ផ្ដើមនៅពេលឆាប់ៗ! តើអ្នកនាងចាប់អារម្មណ៍ទេ?"។ ពេលដែលឈរស្ដាប់និយាយគ្នាពីរឿងរ៉ាវជាច្រើនរួចពេលនេះ ប្រេនដន ក៏បានស្រវាមកចាប់ដៃ ជូលៀ មុននឹងហុចនាមប័ណ្ណរបស់គេឲ្យទៅនាងហើយពេលនេះនាងក្រមុំការងក់ក្បាលហើយក៏ញញឹមតិចតួចមុនទឹកមុខនាងហាក់ដូចជារំភើបនិងអ្វីដែលនាងបានឮ។

"អូ!! ទាក់ទងជាមួយនឹងរឿងសិក្ខាសាលានៅក្នុងការធ្វើនំនេះគឺខ្ញុំបានដឹងរួចហើយ! ចៃដន្យគឺមានការផ្សព្វផ្សាយពីការធ្វើសិក្ខាសាលាហើយនិងប្រឡងយកអាហារូបករណ៍ទៅសាលាធ្វើនំនៅប្រទេស ស្វីស កាលពីប៉ុន្មានថ្ងៃមុននៅឯសាកលវិទ្យាល័យរបស់ខ្ញុំ! គេទៅផ្សព្វផ្សាយនៅទីនោះ! ហើយខ្ញុំទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីរឿងទាំងអស់នេះហើយក៏បានសុំអនុញ្ញាតពីលោកប៉ារួចហើយ! ខ្ញុំក៏បានដាក់ឯកសារស្នើទៅខាងគេហើយក៏ប្រាប់ថាគេទទួលយកខ្ញុំហើយ! ពេលនេះគឺខ្ញុំត្រៀមខ្លួនដើម្បីរៀបចំការសិក្សាភាសា ស្វីស បន្ថែមទៀត! ក៏ព្រោះតែថាត្រូវការសន្ទនាគ្នានៅក្នុងសិក្ខាសាលាធ្វើនំទាំងអស់នោះ! បើមិនចេះភាសាគេគឺប្រាកដជាយ៉ាប់ហើយ! ប៉ុន្តែខ្ញុំគឺពិតជាពិបាកខ្លាំងណាស់ព្រោះត្រូវការពេលវេលាច្រើនខែទៀតដើម្បីរៀនឲ្យចេះហើយភាសាស្វីសឬខ្ញុំមិនដែលធ្លាប់លឺទាល់តែសោះ! មិនដឹងថាអាចរៀនវាចេះឲ្យទាន់ពេលវេលាដែរឬក៏អត់ទេ! រឿងអ្វីក៏មិនពិបាកដែរ! មានតែរឿងភាសាតែប៉ុណ្ណោះដែលនៅបារម្ភ! "។ ជូលៀ ក៏រៀបរាប់ទាំងទឹកមុខនាងហាក់ព្រួយបារម្ភក៏ព្រោះតែនេះគឺជារឿងដែលនាងបារម្ភជាងគេក៏ព្រោះតែទទួលបានការអនុញ្ញាតពីប៉ាតែនាងនៅមានបញ្ហាជាមួយនឹងភាសាដែលត្រូវប្រើប្រាស់ព្រោះតែនៅប្រទេស ស្វីសហ្សាលែន សូវមានអ្នកណាប្រើភាសា អង់គ្លេស នោះទេហើយពួកគេប្រើភាសាគោលច្រើនជាងទើបនាងត្រូវរៀនឲ្យបានរហ័សបំផុតតែនេះនាងក៏សល់ពេលត្រឹមតែ 7 ខែតែប៉ុណ្ណោះមិនដឹងថាទៅរួចក៏អត់នោះទេ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now