ភាគ​ទី​ ៣ : អារម្មណ៍កក់ក្តៅដែលទទួលបានពីអ្នកដទៃ

533 20 7
                                    

ទីក្រុង មេធើរ៉ា , ប្រទេស អុីតាលី ..

ក្រុមហ៊ុនចម្រាញ់រ៉ែត្រកូល អាល់ហ្វាណូ ...

"ថ្ងៃនេះបងប្រហែលមិនបានទៅញ៉ាំបាយថ្ងៃត្រង់នឹងអូនទេណា រីណា ! បងមានការងារដែលត្រូវធ្វើនៅក្រុមហ៊ុន!"។ កំលោះសង្ហាដែលកំពុងអង្គុយរៀបចំការិយាល័យរបស់គេឲ្យមានរបៀបយ៉ាងឥតខ្ចោះហាក់ដូចកំពុងរង់ចាំនរណាម្នាក់នោះបានលើកទូរសព្ទហើយខលទៅផ្ដល់ដំណឹងជូនដល់ភរិយាជាទីស្រឡាញ់របស់គេដើម្បីប្រាប់ដំណឹងនាងខ្លះកុំនាងគិតមានមន្ទិលសង្ស័យច្រើនហើយជួនអីណាដោយសារតែ រីស្សាណា ជាភរិយាដល់សែនស្លូតពេករបស់គេនោះក៏ត្រូវតែផ្តល់ដំណឹងជូននាងជានិច្ចតែក៏មិនប្រាកដថាមកពីគេខ្លាចនាងនោះទេតែនេះគឺជាការគោរពនិងការផ្ដល់ក្តីស្រឡាញ់នឹងគោរពទៅកាន់មនុស្សស្រីដែលមានឈ្មោះថាជាភរិយាពេញច្បាប់។

( បងរៀបចំជួបនឹងលោក ប្រេនដន មែនទេ? )​"។ រីហ្សាណា ក៏សួរនាំទើប ណាមជូន ជាម្ចាស់នៅទីនេះក៏ក៏ដាក់ខ្លួនអង្គុយលើសាឡុងហើយសម្លឹងទៅមើលដែលអំណោយល្អៗជាច្រើនដែលបានរៀបចំនៅលើក្រដាសសម្រាប់រង់ចាំម្ចាស់ជំនួញដែលគេរង់ចាំនោះមកពិនិត្យមើល។

"មែនហើយ! ទីបំផុតគាត់ក៏ព្រមមកជួបបងហើយ! នេះបងគិតនឹងស្វាគមន៍គាត់ឲ្យបានល្អក្នុងនាមគាត់ជាម៉ូយពិសេសរបស់យើងដែរ រីណា ! គាត់ជាភ្ញៀវដែលបញ្ជាទិញរ៉ែខ្ពស់ជាងគេបំផុតនៅក្នុងបណ្តាក្រុមហ៊ុនដែលរកសុីជាមួយយើងសព្វថ្ងៃនេះ! គ្រឿងល្អៗទាំងអស់គឺគាត់តែងតែកម្មង់ហើយឱ្យតម្លៃខ្ពស់ខ្លាំងណាស់! អញ្ចឹងបងគិតថាយើងគួរតែមានអ្វីសម្រាប់លើកទឹកចិត្តម៉ូយពិសេស! អូ!! ប៉ុណ្ណឹងចុះណា! គាត់ប្រហែលមកដល់ហើយ!"។ និយាយត្រឹមនេះស្រាប់តែទ្វារក៏មានអ្នកគោះលឺសំលេងបែបនេះទើបនាយកំលោះប្រញាប់ដាក់ទូរសព្ទចុះរួចក៏ប្រញាប់រៀបចំសារ៉េសំលៀកបំពាក់ឲ្យត្រឹមត្រូវហើយក៏បន្ថែមទឹកមុខញញឹមមុននឹងគេក៏ក្រោកឈររង់ចាំស្រាប់។

"សូមអញ្ជើញចូល!"។ ណាមជូន ក៏អនុញ្ញាតឲ្យអ្នកគោះទ្វាមិញចូលហើយក៏មានលេចរូបរាងលេខាដែលធ្វើការឱ្យគេអោនគោរពដាក់គេជាស្រេចតែម្ដង។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Kde žijí příběhy. Začni objevovat