ភាគទី ៤៦ : ពិភពជាខ្លួនឯង

464 17 6
                                    

ផេនហោសន៍របស់ ស៊ុកជីន ...

បន្ទប់គេងរបស់ ជូលៀ ...

"ហាយ៎!! អឺ...ពូ ជីន !!"។ ជាទូទៅសម្រាប់នាងពេលឃើញមុខគេហើយនាងក៏ស្លន់បន្តិចព្រោះតែនាងចេះតែកើតអារម្មណណ៍ភ័យពីទង្វើគេមកនាងច្រើនដងពេកតែខណះនេះនាងបែរជាសម្រួលចិត្តបានព្រោះតែឃើញគេមកឡើងនេះមិនមានប្រតិកម្មអីអាក្រក់លើនាងដូចរាល់ដងក្រៅពីច្រានទ្វារចូលហើយក៏មកគេងស្តូកលើខ្លួនាងតែម្តង។

" សូតា ... សូតា បងនឹកអូន ...អូនកុំចាកចេញ... សូតា !!"។ សម្លេងដង្ហោយហៅតិចៗចេញពីបបូរមាត់របស់ ស៊ុកជីន ធ្វើឲ្យ ជូលៀ ភ្ញាក់ផ្អើលហើយនាងក៏ធុំស្រាចេញពីខ្លួនគេទើបដឹងថាគេស្រវឹងទើបទឹកមុខនាងក៏ប្រែមកជាស្រពោនមុននិងដឹងថាគេច្បាស់ណាស់ចូលមកច្រឡំបន្ទប់ហើយ។

"អឺម...ពូ ជីន ក្រោកឡើង! ពូទៅសម្រាកបន្ទប់ពូវិញទៅ! ពូ ជីន !! ពូ-អ៊ុយ!!!"។ ពេលដែល ជូលៀ រុញខ្លួនគេចេញស្រាប់បតែ ស៊ុកជីន ស្រវាមកឪបនាងយ៉ាងណែនហើយគេក៏ផ្តេកមុខមកលើដើមទ្រូងនាងហាក់ដូចជានឹកនាហើយវាកក់ក្តៅដែលធ្វើឲ្យចិត្តឯកោរគេ។

" សូតា ...ហុឹក...បងនឹកអូន...ហឹ្ក.
សូតា ...បងមានអារម្មណ៍ថាបងរស់នៅដូចជិតស្លាប់ជិត...ហុឹក...បងមានអារម្មណ៍ថាបងលែងមានភាពជាមនុស្សទៅហើយ សូតា ...សូតា !!"។ មាត់រអ៊ូសម្តីជាច្រើនរកនឹងតំណក់ទឹកមកភ្នែកដែល ជូលៀ មិនដែលធ្លាប់ឃើញពីបុរសឃោឃៅម្នាក់នេះធ្វើឲ្យនាងហាក់ចិត្តហើយក៏ងាកមករុញខ្លួនគេបង្វែងចេញដាក់ខ្នងចុះលើគករែស្រាលៗហើយសម្លឹងមើលទឹកមុខគេដែលមានការឈឺចាប់ជាច្រើន។

" ពូ ជីន ឈប់យំទៅ! បើពូយំអ្នកគ្រូមិនសប្បាយចិត្តទេ!"។ ដៃស្រឡូនក៏ស្រវាមកជូតទឹកឲ្យមនុស្សដែលស្រវឹងហើយគេក៏បើកភ្នែកសម្លឹងនាងតែមិនមែនជាក្រសែភ្នែកកំណាចដូចសព្វដងឡើយព្រោះគេក៏មើលនាងដោយកែវស្រទន់ដោយភាពសោកសៅ។

" ជូ មែនទេ?"។ ស៊ុកជីន ក៏ស្រវឹងថ្នាក់គិតថាខ្លួនកំពុងតែយល់សប្តិទៅហើយរីឯ ជូលៀ ក៏បានត្រឹមងក់ក្បាលហើយនាងមានអារម្មណ៍ថាអាណិតតែម្តង។

"ជាខ្ញុំពិតមែន!"។ នាងតូចឆ្លើយហើយដៃនៅតែដាក់លើមុខគេជូតទឹកភ្នែកគេដែហូរឲ្យគេហើយ ស៊ុកជីន ក៏ស្រវាមកកាន់ដៃនាងជាប់ហើយកាន់វាអង្អែលថ្នមឆ្នាំជាលើកដំបូង។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now