កុំគិតចង់ធ្វើស្អីគេអោយសោះ បើមិនដូច នេះទេ នាងនឹងបានខ្ទាតចេញពីទីនេះមិនខាន

1.6K 124 2
                                    

ភាគ17

ដោយសារឃើញរាងតូចគេងលក់ Yoongi ក៏ចេញទៅក្រៅរកទិញរបស់ញាំខ្លះអោយរាងតូច នឹងឈ្លាតទិញ សូកូឡា ក្ដៅអោយរាងតូចដូចគ្នា

«សួស្ដី ជួយច្រកសូកូឡាក្ដៅអោយខ្ញុំមួយកែវមក នឹងកាហ្វាខ្មៅមិនដាក់ស្ករមួយ ហើយជួយរៀបចំអោយផង»Yoongi យកនំដែលខ្លួនបានទិញសម្រាប់រាងតូចអោយខាងគេរៀបចំ

«បាទលោក»Seller ឆ្លើយតបទៅរាងក្រាស់វិញទាំងញញឹម ចំណែកគេក៏អង្គុយចាំមួយភ្លេត

Taehyung ដែលគេងលក់ប្រហែល2ម៉ោងក៏ងើបឡើងរាងតូចយកដៃញីភ្នែកតិចៗដោយកាយវិការគួរអោយស្រលាញ់ នឹងងាកមើលជុំវិញខ្លួនដើម្បី រកមើលរាងក្រាស់តែមិនឃើញ

«បង Yoon នៅឯណា»Taehyung ងាកឆ្វេងស្ដាំនឹងដើរទៅបន្ទប់ទឹកទៀតតែនៅតែមិនទាន់ឃើញ ទើបបើកទ្វារចេញទៅក្រៅដោយភ្លេចថារាងក្រាស់ប្រាប់មិនអោយគេចេញផ្ដេសផ្ដាសទេ

«នែ៎ឯងជាអ្នកណាហាស៎ម៉េចក៏ចេញពីបន្ទប់របស់លោក Yoongi »Lee ey (ចាំស្រីដែលព្យាយាមចូលមកទាក់ Yoongi បានទេ)នាងសួររាងតូចទាំងសម្លត់

«ខ្ញុំជាអ្នកណាចាំបាច់រាយការណ៍ប្រាប់អ្នកមីងដែល មែនទេ»Taehyung ងាកមកតបទៅនាងវិញទាំងអោបដៃជាប់នឹងទ្រូងទឹកមុខរបៀបឌឺដាក់ស្រីមាត់
ក្រហមនោះទៀតផង

«អាយ៎ ឯង ឯងហៅអ្នកណាមីងហាស៎»Lee ey ស្រែកទន្រ្ទាំជើងខឹងនឹង Taehyung ដែលហៅខ្លួនថាមីង

«នៅទីនេះមានអ្នកណាក្រៅពីមីងនឹងខ្ញុំ ឬក៏មីងគិតថាខ្ញុំហៅខ្មោច»Taehyung ធ្វើជាមុខឆ្ងល់ដាក់នាង

«អាយ៎ អាក្មេងឆ្គួតយើងនឹងប្រដៅឯង»Lee ey ខឹងនឹង Taehyung លើកដៃបម្រុងនឹងទះរាងតូចតែក៏ត្រូវសំឡេងកាចរបស់ Yoongi បន្លឺឡើង

«ឈប់ភ្លាម»Yoongi សំឡេងគ្រល័រមានអំណាចបន្លឺឡើងស្របនឹងទឹកមុខកាចៗរបស់គេ រាងក្រាស់បោះជំហ៊ានមកឈរក្បែររបស់ Taehyung

«លោក Yoongi »Lee ey ដាក់ដៃចុះវិញយ៉ាង លឿនពេលឃើញទឹកមុខរបស់ Yoongi

«បង Yoon »Taehyung ញញឹមសប្បាយចិត្តពេលឃើញវត្តមានរបស់រាងក្រាស់

«បងទិញអោយ ទៅចាំនៅក្នុងបន្ទប់ចុះ»Yoongi ញញឹមស្រទន់ដាក់រាងតូចដែលខុសពីទឹកមុខដែលសម្លឹងទៅ Lee ey មុននឹង

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Tempat cerita menjadi hidup. Temukan sekarang