🥰អូនឈ្មោះ Taetae🥰

2.8K 200 0
                                    

Mrr Kim and Mrs Kim នឹង Yoongi បានមកដល់ផ្ទះ.....គ្រាន់តែមកដល់ Yoongi ឈរសម្លឹងមើលទៅផ្ទះវីឡាធំល្មមមួយទាំងញញឹមស្រាល ពេលនេះគេអាចមានផ្ទះនៅនឹងគេហើយមិនបាច់នៅមណ្ឌលដូចមុនទេ.....

«អូន កូន Yoon តោះ»Mrr Kim និយាយហើយក៏ ដើរចូលផ្ទះទៅរកកូនខ្លាជាទីស្រលាញ់

«កូន Yoon តោះចូលទៅក្នុងទៅកូន»Mrs Kim កៀកស្មារកូនប្រុសនឹងញញឹមដាក់គេ

«បាទម៉ាក់»Yoongi ញញឹមងក់ក្បាលនឹងដើរចូលទៅ

គ្រាន់តែមកដល់ភ្លាមអាល្អិតរត់មកអោបអ្នកជាប៉ាទាំងសប្បាយចិត្ត

«ប៉ាប៉ា»អាល្អិតទម្លាក់តុក្កតាហើយរត់ទៅរក Mrr Kim

«អា៎....កូនខ្លាធ្ងន់ម្លេះអីឡូវ...សឺត»Mrr Kim លើកគេពរនឹងថើបថ្ពាល់ទន់មួយខ្សឺត

«ប៉ាឯណាម៉ាក់»អាល្អិតសួរកលោកស្រី

«ម៉ាក់នៅទីនេះ.....មើលនែកម៉ាក់នាំអ្នកណាមក»Mrs Kim បណ្ដើរ Yoongi ចូលមកទាំងញញឹម

«អ្នកណាម៉ាក់»អាល្អិតសួរ

«សួស្ដីបងឈ្មោះ Yoongi ហៅបង Yoon ក៏បានណា»Yoongi ញញឹមស្រាលដាក់អាល្អិត

«ជាបងប្រុសដែលម៉ាក់បានប្រាប់នោះអី»Mrs Kim

«ទៅរកបងប្រុសទៅ»Mrr Kim ដាក់កូនប្រុសចុះពីលើដៃ.....អាល្អិតដើរទៅរកអ្នកដែលឈរក្បែរម្ដាយនឹងញញឹមស្រស់ដាក់

«សួស្ដីអូនឈ្មោះ Taetae »Taehyung (Kim Taehyung កូនប្រុសតែម្នាក់របស់លោក Kimនឹងអ្នកស្រី Kim ) គេនិយាយហើយលើកដៃទាំងសងខាងបំណងចង់អោយរាងក្រាស់លើកពរឬក៏អោបអីបែបនឹង

«អោបប្អូនបន្តិចទៅ»Mrs Kim

Yoongi មើលមុខគាត់បន្តិចហើយក៏លុតជង្គងម្ខាងហើយទាញរាងតូចមកអោបទាំង ញញឹម

«ហិហិ»Taehyung សើចនឹងអោប ក រាងក្រាស់

«អូន Tae គួរអោយស្រលាញ់ណាស់»Yoongi ប្រលែងគេពីការអោបហើយញញឹមដាក់គេ

«បង Yoon ក៏គួរអោយស្រលាញ់ដែល»Taehyung យកដៃតូចទាញថ្ពាល់បងប្រុសចំណែកគេក៏សើច

«Yoon នៅលេងជាមួយប្អូនទៅណា....ម៉ាក់នឹងអោយគេយកអីទៅរៀបចំអោយ»Mrs Kim អង្អែលក្បាលគេ

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now