Kim Taehyung នៅក្នុងដៃរបស់យេីង

1K 106 11
                                    

ភាគ54

​ គម្រោងការសាងសងនឹងកោះ​ ហុកកៃដូ​ បានដំណៀរការយ៉ាងរលូនណីមួយថ្ងៃទីមួយថ្ងៃ​ ហេីយកេរ្តិ៍របស់ Yoongi KaNakik ក៏បានល្បីល្បាញឡេីងរឹតតែខ្លាំងដូចគ្នា​ ធ្លាប់តែជាអ្នលដែលនៅឈរដំណែងលេខក្រោមៗ​ ពេលនេះកំពុងឈរដំណែងលេខមួយ​ ជាអ្នកនិយោបាយដែលក្មេងបំផុតក្នុងប្រទេស​ នឹងជោគជ័យជាខ្លាំងដូចគ្នា​ ។

​ ដោយសារតែបែបនេះហេីយ​ ទេីបធ្វេីអោយខាង Sousoki ខឹងយ៉ាងខ្លាំងពេលដែលខ្លួនធ្លាប់តែនៅលេខមួយ​ តែបែជាធ្លាក់មកនៅលេខពីរទៅវិញ​ ធ្វេីអោយលោក Soki​ ខឹងយ៉ាងខ្លាំង។

ប្រាវ

«ប៉ា......បានហេីយប៉ា»Anna ប្រញាប់រត់ទៅឃាត់ប៉ារបស់ខ្លួន​ ពេលដែលគាត់កំពុងតែបំផ្លាញ់របស់ក្នុងផ្ទះ​ ព្រោះតែខឹងដែលមិនអាច
យកឈ្នះ Yoongi បាន​ ព្រោះមួយរយះមកនេះនាយវាយលុកក្នុងគម្រោងគ្រប់យ៉ាង​ នឹងធ្វេីអោយ Sousoki កំពុងតែទាល់ផ្លូវ​ ព្រោះថា KaNakik បានបិតគ្រប់យ៉ាងទាំងអស់។

«ចង្រៃយ៍​.....លែងប៉ាទៅ​....ប៉ាទ្រាំមិនបានទេ​ »Mrr Soki រេីចេញពីការចាប់របស់កូនស្រី​ តែថានាងព្យាយាមចាប់គាត់យ៉ាងជាប់​ នាងពិតជាបារម្ភពីប៉ារបស់នាងណាស់​ សុខរបស់គាត់មិនល្អហេីយ​ ត្រូវមកមានរឿងស្មុកស្មាញបែបនេះ​ទៀត។

«ស្ងប់អារម្មណ៍សិនទៅប៉ា»Anna ព្យាយាមនិយាយលួងលោមអោយគាត់ស្ងប់អារម្មណ៍​ នឹងអោយគាត់ចិត្តត្រជាក់បន្តិចសិន​ ព្រោះបេីគាត់ឆេវឆាវបែបនេះ​ មុនល្អដល់សុខភាពគាត់ទេ។

«ស្ងប់បានយ៉ាងម៉េច​ ឯងមិនឃេីញទេហេស៎​ អ្នកដែលធ្លាប់រួមហ៊ុនរបស់យេីង​ ពេលនេះត្រូវទិញយកទៅអស់ហេីយ​ ពេលនេះតេីយេីងនៅសល់ស្អីទៀតទៅ»Mrr Soki គ្រវាសដៃចេញពីការចាប់របស់កូនស្រី​ នឹងស្រែកគំហកបញ្ចេញកំហឹងទាំងប៉ុន្មានដាក់នាងទាំងអស់​ គាត់ពិតជាខឹងយ៉ាងខ្លាំងពេលដែលត្រូវ Yoongi ធ្វេីបែបនេះដាក់​ អ្វីដែលគាត់ប្រឹងប្រែងដេីម្បីអំណាចកាលពីមុន​ ពេលនេះវាថលាយអស់ហេីយ​ ព្រោះតែ Yoongi បិតផ្លូវជិតគ្រប់យ៉ាង​ គេកំពុងសងសឹកដែលខ្លួនធ្លាប់ធ្វេីដាក់ KaNakik កាលពីមុនហេីយ។

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now