សួស្ដី ចាហ្វាយតូច

2K 141 5
                                    


Yoongi

ក្រោយពីងូតទឹករៀបចំខ្លួនរួចYoongi ក៏ចុះមកក្រោមដើម្បីញាំអាហារពេលព្រឹក តាមធម្មតាគេមិនមែនជាមនុស្សគេងស្ពឹកទេ តែដោយសារគេធ្វើដំណើរ ហត់ទើបគេងយូបែបនេះ

«សួស្ដី អ្នកប្រុស Yoon »Girl និយាយទាំងញញឹមដាក់រាងក្រាស់

«អរសួស្ដី...ខ្ញុំដូចជាមិនស្គាល់អ្នមីងទេ»Yoongi និយាយទាំងគួរសមដាក់វិញ

«ចាស៎គឺខ្ញុំមកពេលដែលអ្នកប្រុស Yoon ទៅរៀន»Girl គាត់ញញឹម

«អរបាទ»Yoongi ញញឹមនឹងចូលទៅអង្គុយនៅតុអាហារ

«នេះចាស៎ ការហ្វេមិនដាក់ស្កររបស់អ្នកប្រុស»Girl លើកការហ្វេអោយរាងក្រាស់

«អរគុណ»Yoongi ញញឹមនឹងយកមកផឹកតិចទើបគេថែមស្ករខ្លួន«អ្នកមីងមានអ្វីធ្វើក៏ទៅចុះមិនបាច់ចាំបម្រើខ្ញុំទេ»នាយកម្លោះពោលឡើងទាំងញញឹមតិចៗ

«ចាស៎អ្នកប្រុស»Girl និយាយចប់ក៏ចេញទៅធ្វើការងារផ្សេង

Yoongi អង្គុយញាំការហ្វេជាមួយនឹង សេនវិចមួយដុំជាអាហារពេលព្រឹកពេលញាំរួចក៏ទៅបន្ទប់សៀវភៅតាមទម្លាប់.......

University......

Taehyung អង្គុយនៅក្រោមលើស្មៅក្រោមដើមឈើម្នាក់ឯងព្រោះមិត្តប្រុសៗរបស់គេកំពុងលេងបាល់ហើយ Jungkook រវល់តែទៅទិញរបស់ញាំបន្តិចក្រោយមកក៏មានអ្នកណាម្នាក់ហៅគេ

«សួស្ដី Taehyung »Niki ដើរមកទាំងញញឹមស្រស់ដាក់រាងតូច

«សួស្ដី Niki នេះចេញហើយឬ»Taehyung ងើយមុខមើលម្ចាស់លឹងនឹងតបទៅវិញទាំងញញឹមដូចគ្នា

«ចេញហើយ តែហេតុអី Tae នៅម្នាក់ឯងចុះ Jungkook ទៅណាហើយ»Niki សួរព្រោះរាល់ដងគេតែងតែនៅជាមួយនឹង Jungkook ឡូវគេនៅម្នាក់ឯងទៅវិញ

«គឺ Jungkook ទៅទិញអីបាត់ហើយ»Taehyung ញញឹមនឹងងាកមកមើលសៀវភៅវិញ

«អរ Tae និយាយចឹងស្អែក Tae ទំនេរឬអត់ខ្ញុំចង់បបួលទៅរកទិញសៀវភៅទាំងអស់គ្នា»Niki

«អរចាំមើលសិនថាពេលចេញពីរៀនខ្ញុំទំនេរឬអត់ បើទំនេរចាំទៅជុំគ្នាណា»Taehyung តបទាំងញញឹម

«អរបាទ....អូនោះ Jungkook មកហើយ»Niki ចង្អុលទៅក្មេងតូចដែលកំពុងរត់មក

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now