បងប្រុស!

1.5K 130 8
                                    

ភាគ32

ក្រោយពីគេងលក់ប្រហែល1ម៉ោងជាង Taehyung ក៏បានបើកភ្នែកតិចៗទាំងនៅងងុយគេងាកមើលទៅរាងក្រាស់ដែលកំពុងគេងលក់នៅឡើយទាំងញញឹម ហើយក៏យកដៃលេងច្រមុះគេតិចៗ

«មើលចុះសូម្បីពេលគេងក៏សង្ហារដែល»Taehyung អង្អែលច្រមុះចិញ្ចើមនឹងបបូរ មាត់ស្ដើងរបស់រាងក្រាស់ទាំងញញឹម តែក៏ភ្ញាក់ពេលអ្នកខាងនោះស្រាប់តែបើកភ្នែកនឹងងើបមកសង្កត់ថើបមាត់របស់គេភ្លាមៗ«អឹម»ដៃតូចទះស្មាក្រាស់តិចៗព្រោះគេពិបាកដកដង្ហើម

«បងដឹងថាបងសង្ហារមិនបាច់លួចសសើរទេ»Yoongi និយាយក្រោយពីលែងមាត់របស់អ្នកខាងក្រោមទ្រូងអោយមានសេរីភាពវិញនឹង ញញឹមច្រឡឺមដាក់រាងតូច

«បងនេះខូចណាស់លួចស្ដាប់គេនិយាយ»Taehyung ខាំមាត់ដាក់នឹងសម្លក់ប្រុសកំហូចទាំងខឹង ព្រោះតែមុននេះហ៊ានធ្វើជាគេងលក់ទាំងដែលខ្លួនភ្ញាក់ទៅហើយ

«បើមិនលួចស្ដាប់ ម៉េចនឹងបានដឹងថាអូនសរសើរបងទៅក្មេងតូច»Yoongi សើចនឹងទឹក មុខខឹងរបស់អ្នកខាងក្រោមព្រោះតែពេលខឹងគឺរឹតតែគួរអោយស្រលាញ់

«អូនមិនបានលួចទេ»Taehyung ងាកមុខចេញទាំងញញឹមអៀនព្រោះតែមានអារម្មណ៍ខ្មាស់ដែលរាងក្រាស់ស្ដាប់លឺ

«អៀនទៀតហើយមុខនឹង»Yoongi អស់សំណើចនឹងរាងតូចនាយកម្លោះងើបអង្គុយដោយ Taehyung ក៏ងើបតាមក្រោយ

«បង Yoon អូនឃ្លានហើយ»Taehyung ធ្វើមុខជូរដៃអង្អែលពោះបង្ហាញប្រាប់ទៅរាងក្រាស់តាំងពីចេញដំណើរមកដល់ពេលនេះគេញាំបានតែ សេនវិច 2 ដុំនឹងទឹកសូកូឡាមួយកែវតែប៉ុណ្ណោះ ចឹងហើយក៏ល្មមដល់ពេលដែលគេឃ្លានហើយ

«ទៅងូតទឹកទៅ ចាំចុះទៅញាំតាមក្រោយ»Yoongi ញញឹមលើកដៃញីសក់របស់តូចទាំងគ្រឺតនឹងចារឹករបស់រាងតូចជាខ្លាំង

«បាទ»Taehyung ញញឹមហើយក៏ចុះពីលើពូកដើម្បីទៅងូតទឹកតាមសម្ដីរបស់រាងក្រាស់

តុកៗ

«ចាហ្វាយតូច លោក Sato អោយហៅ
ចាហ្វាហតូចនឹងអ្នកប្រុសមកញាំអាហារ ពេលល្ងាច»ស្រីបម្រើគោះទ្វាហៅពីខាងក្រៅតាមតួនាទី

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now