បងប្រចណ្ឌ​

1.3K 112 2
                                    

ភាគ51

​      Taehyung អង្គុយអោបជង្គង់យំលេីសាឡុងក្នុងផ្ទះសៀវភៅ​ ក្នុងចិត្តកំពុងតែឈឺចាប់​ នឹងភ័យខ្លាចនឹងទង្វេីររបស់រាងក្រាស់មុននេះ​ គេមិនដែលឃេីញសភាពរបស់នាយបែបនេះពីមុនមកនោះទេ​ កន្លងមកគេធ្លាប់តែឃេីញ នាយទន់ភ្លន់ផ្អែមល្ហែម​ កក់ក្ដៅគួរអោយចង់នៅក្បែរ​។ មិនដូចពេលនេះទេ​ នាយប្រែទៅនាយមនុស្សផ្សេងទៀត​ ទៅជាកាចនឹងមានកែវភ្នែកគួរអោយខ្លាច​។

«អឹកហឹក....បង Yoon គួរអោយខ្លាចណាស់​....ហ៉ឺ​»សំឡេងស្រែកយំរបស់រាងតូចបន្លឺឡេីងមិនដាច់សូរ​ ខ្លួនក៏ញ័រព្រោះតែភាពភ័យខ្លាចដែលរាងក្រាស់ផ្ដល់អោយ​ ធ្វេីអោយក្មេងដែលធំឡេីងដោយការចិញ្ចឹមបីបាច់ថ្នមដូចជាគេ​ មិនអាចទទួលយកបាននោះទេ។

តុកៗ

«Tae អូននៅខាងក្នុងមែនទេ​ »Yoongi គោះទ្វានឹងស្រែកសួរ​ គេដឹងច្បាស់ថារាងតូចច្បាស់ជានៅខាងក្នុង​ ព្រោះភ្លេីងបេីក​ បង្ហាញថាមានមនុស្សនៅខាងក្នុង។

«ហ៉ឺ​...ចេញទៅ​បង Yoon គួរអោយខ្លាច​ណាស់»Taehyung ស្រែកពីខាងក្នុងជាមួយនឹងសំឡេង​អណ្ដឺតអណ្ដក់​ ព្រោះតែគេកំពុងតែយំ​។

«Tae បងសុំទោស​ បេីកទ្វាអោយបងបានទេ Tae»Yoongi គ្រាន់តែលឺសម្ដីរបស់រាងតូច​ គេសឹងនឹងយកកាំបិតមកចាក់ខ្លួនឯងអោយ​ស្លាប់ទៅហេីយ​ ព្រោះតែគេឆេវឆាវមិនចេះគ្រប់គ្រង​ អារម្មណ៍របស់ខ្លួន​ បណ្ដោយអោយភាពប្រចណ្ឌ​នឹងភាពខឹង​ គ្រប់គ្រងសតិរបស់គេបាន​ ធ្វេីអោយគេហ៊ានបញ្ចេញចារឹតព្រៃបែបនេះដាក់រាងតូច​បាន។

«ហ៉ឺអូនខ្លាច​...អូនមិនបេីកទេ​ បង Yoon ចេញទៅហ៉ឺ»សំឡេងយំរបស់រាងតូចនៅតែមិនបាត់​ វាធ្វេីអោយ Yoongi មានអារម្មណ៍​ថាខុសជាខ្លាំង​ ព្រោះតែទង្វេីមិនបានគិតរបស់គេ​ បានធ្វេីអោយរាងតូចខ្លាចគេបែបនេះ​ តេីគេធ្វេីយ៉ាងម៉េចទៅ​ ទេីបអាចអោយក្មេងតូចរបស់គេ​ ត្រឡប់មកដូចដេីមវិញនោះ។

«Tae បេីអូនមិនបេីក​ បងនឹងឈរចាំនៅទីនោះរហូតដល់ភ្លឺ»Yoongi ឈរនៅពីមុខទ្វានឹងអោនមុខចុះ​ បិតភ្នែកទាំងទ្រូងកំពុងឈឺចាប់មិនចាញ់រាងតូចប៉ុន្មានឡេីយ​ នាយកម្លោះបិតភ្នែកធ្វេីអោយទឹកភ្នែកមួយដំណក់ស្រក់ចុះមក​ នេះជាលេីកទីពីរហេីយ​ ដែល Yoongi ស្រក់ទឹកភ្នែកព្រោះតែ Taehyung ។

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now