អូនសុំទោស

1.1K 109 1
                                    

ភាគ46

​ Hoseok បានទិញរបស់ញាំនឹងបានធ្វេីរបស់ប៉ូវជាច្រេីន​ សម្រាប់​អោយ Taehyung អោយគេញាំ​ គេឆ្លៀតពេលទំនេរពីហាងភ្លាម​ ក៏ប្រញាប់មកមេីល​ Taehyung ភ្លាម​ ព្រោះគេបារម្ភពីរក្មេងតូចនោះមិនចាញ់​ Yoongi ដែល។

«ចង់ញាំអ្វីទេបងចិតអោយ»Yoongi សួរពេកកំពុងតែរៀបផ្លែឈេីដាក់ក្នុងកន្រ្តក់​ដែលសម្រាប់ដាក់ផ្លែឈេី​ នឹងបានយកទៅដាក់ក្នុងទូទឹកកក។

«អូនចង់ញាំទឹកដោះគោក្ដៅៗ​ ព្រោះទេីបតែញាំបបរហេីយ​មុននឹង​ ចឹងហេីយគេមិនទាន់ឃ្លានអីផ្សេងទេ»Taehyung ញញឹមគេទេីបតែញាំឆ្អែត​ ចឹងហេីយទេីបចង់ផឹកអ្វីក្ដៅដេីម្បីលាងមាត់​ ខ្លះ។

«ចាំបងអោយគេទៅទិញអោយ»Yoongi

«មិនបាច់ទិញទេបងប្រុស​ នេះខ្ញុំបានធ្វេីស៊ុបប៉ូវសម្រាប់​ Taehyung ហេីយក៏មានទឹកដោះគោស្រស់មកដែល»Hoseok លេីករបស់ដែលគេយកមកឡេីងបង្ហាញរាងតូច​ ទាំងញញឹ​មស្រស់ដាក់។

«ពិតមែនហេស៎....ខ្ញុំចង់ញាំទឹកដោះគោស្រស់»Taehyung គ្រាន់តែលឺថាមានទឹកដោះគោភ្លាមក៏សប្បាយចិត្តទាញាំភ្លាម​ ព្រោះគេឃ្លានខ្លាំងណាស់​ ធ្លាប់តែញាំមុនចូលគេង​ តែយប់មិនបានញាំទេ។

«okay ចាំបងរៀបចំអោយ»Hoseok ញញឹមយកទឹកដោះគោស្រស់ទៅចាក់ដាក់កែវអោយរាងតូច។

«jhope ចឹងបងផ្ញេីផងណា»Yoongi បានប្អូន​ប្រុសមក​ គេក៏ចេញទៅ​ក្រៅបន្តិច​ ដោយទុកអោយ Hoseok នីមេីលថែរាងតូចជំនួសមួយភ្លេត។

​ Yoongi បេីកឡានសំដៅទៅផ្ទះ​ ដេីម្បីងូតទឹករៀបចំខ្លួនប្ដូរខោអាវ​ ហេីយក៏ត្រឡប់ទៅមន្ទីពេទ្យវិញ​ ព្រោះមិនចង់អោយរាងតូចនៅក្បែរអ្នកណាក្រៅពីខ្លួនឡេីយ។

«បង hobi តេីបង Yoon ទៅណាម៉េចក៏យូម្លេះ»Taehyung មេីលទៅទ្វាហេីយក៏ងាកមកសួរ Hoseok ដែលកំពុងតែចិតផ្លែឈេីអោយគេញាំ។

«បងប្រុស​គាត់ទៅប្ដូរសម្លៀកបំពាក់​នៅផ្ទះ​ បន្តិចទៀតនឹងមកវិញហេីយ »Hoseok និយយាបណ្ដេីរចិតផ្លែឈេីបណ្ដេីរ​ ។

«បង Yoon មិនមែនធុញនឹងខ្ញុំទេឬ»Taehyung ពេបមាត់ចង់យំគេគិតឃេីញចឹងទៀតហេីយ​ គេគិតថារាងក្រាស់ធុញដែលមេីលថែគេ​ហេីយមេីលទៅ​ បានជាទៅបាត់បែបនេះ។

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now