អោយតែបានក្បែរបងអូនព្រមគ្រប់យ៉ាង

1.6K 119 0
                                    

ភាគ29

​      ក្រោយពីសារភាពដាក់គ្នាទៅមកនឹងថើបគ្នាមួយសន្ទុះ ពួកគេក៏អង្គុយអោបគ្នាមើលផ្កាយទាំងពីរនាក់ដោយគ្មានអ្នកណានិយាយអីសោះព្រោះតែអៀនរាងខ្លួន Taehyung ផ្ដេកក្បាលកើយទ្រូងមាំ ដៃក៏អោបចង្កេះមាំជាប់ដូចគ្នាចំណែក Yoongi ក៏ដូចគ្នា ពួកគេអង្គុយញញឹមបែបមានក្ដីសុខរៀងខ្លួន

«ហឺម Tae »Yoongi ដោយស្ងាត់មកយូគួរសមគេហៅរាងតូចដើម្បីទម្លាយភាពស្ងៀមស្ងាត់

«បាទ»Taehyung ឆ្លើយនឹងងើយមុខមើលទៅរាងក្រាស់ដែលអោនមុខមកឡេដូចគ្នា

«ទៅជប៉ុនជាគ្នាទេ»Yoongi និយាយឡើងធ្វើអោយរាងតូច ងើបពីទ្រូងរបស់គេនឹងមើលទៅគេទាំងភ្ញាក់ផ្អើលព្រោះសុខៗស្រាប់តែសួរបែបនេះ ចឹងបានន័យថា Yoongi ព្រមទៅជាមួយប្រុសម្នាក់នោះហើយឬ

«បង.....បងថាម៉េចទៅជប៉ុនឬ»Taehyung សួរទៅអ្នក កម្លោះ

«មែនហើយទៅជាមួយគ្នាបងនឹងនិយាយជាមួយប៉ាម៉ាក់ អោយអូនទៅរៀនបន្តនៅទីនោះវិញ»Yoongi ចាប់ដៃតូចទាំងគូរផ្គុំចូលគ្នានឹងញញឹមយ៉ាងស្រស់ដាក់ក្មេងតូចនៅចំពោះមុខ

«បងព្រមទៅជាមួយលោក Min ហើយឬ»Taehyung សួរ ម្ដងទៀតគេមិនបានឆ្លើយទៅកាន់សំនួររបស់ Yoongi ទេតែគេបែជាសួរបកវិញ

«មែនហើយ បងចង់ជួបមុខរបស់អ្នកម៉ាក់នឹងប្អូនប្រុសម្នាក់ទៀត»Yoongi ឆ្លើយប្រាប់ទៅរាងតូច

«អោយតែលោកប៉ាអ្នកម៉ាក់ព្រមអូនតាមបង»Taehyung ញញឹមស្រទន់ដាក់រាងក្រាស់នឹងផ្ដេកក្បាលកើយទ្រូងរបស់គេម្ដងទៀត គេព្រមគ្រប់យ៉ាងអោយតែបានក្បែរ Yoongi

«បងអរគុណណាស់ដែលព្រមទៅជាមួយបង»Yoongi អោបកាយតូចណែនដោយក្ដីស្រលាញ់តាមពិតក៏ចង់បង្ហាញអារម្មណ៍បែបនេះមកយូហើយតែគេមិនអាច

«អោយតែបាននៅក្បែរបង Yoon អូនព្រមយ៉ាង»Taehyung និយាយពាក្យពិតនៅក្នុងចិត្តចេញមក បង្ករជាស្នាមញញឹមអោយរាងក្រាស់ ព្រោះរំភើបក្រោយលឺប្រយោគនេះ

Morning ______________

Yoongi ដើរចូលក្នុង Kim Group ជាមួយលោក Kim ជាមួយនឹងទឹកមុនស្មើបំផុត បុគ្គលិកគ្រាន់តែឃើញគេដើរចូលមកម្នាក់ៗ នាំគ្នាអោនមុខចុះគ្រប់គ្នាហាក់ដូចចាញ់អំណាចគេយ៉ាងចឹងមានអារម្មណ៍ថាខ្លាចគេជាងខ្លាច លោក Kim ដែលជាម្ចាស់ក្រុមហ៊ុនទៀតផង គេដូចជាឥទ្ធិពលម្យាងធ្វើអោយអ្នកក្បែរខ្លួនយ៉ាងចឹង

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now