យើងជូនពរអោយឯងធ្វើបានដូចសម្ដីទៅចុះ

1.7K 148 0
                                    


Yoongi ____

Yoongi អង្គុយធ្វើការរហូតដល់ម៉ោងចេញទៅផ្ទះ នាយកម្លោះដើរចេញពីបន្ទប់ធ្វើការតែបន្ទប់របស់គេគឺមិនអោយអ្នកណាចូលនោះទេពេលដែលគេចេញ ទៅបាត់ បន្ទប់ក៏ lock សោរអោយដោយខ្លួនឯង បញ្ជាក់ថាក្រៅពីគេគ្មានអ្នកណាចូល បានឡើយ(លោក Kim ធ្វើជាពិសេសសម្រាប់គេ)

«លោក Yoongi »Girl ស្លៀកពាក់ស៉ិចស៉ីម្នាក់ ដែលជាបុគ្គលិកផ្នែកទំនាក់ទំនងម្នាក់រត់មករករាងក្រាស់ទាំងញញឹម

«មានការអី»Yoongi តបទាំងសំលេងធម្មតានឹងទឹកមុខស្មើតាមទម្លាប់

«គឺថាលោកទំនេរ ថ្ងៃនេះ»Girl និយាយទាំងញញឹមស្រស់ដាក់នាយកម្លោះ

«អ្នកនាងមានការអី?»Yoongi មិនឆ្លើយគេសួរបក នាងវិញ

«អឺគ្រាន់តែចង់អញ្ចើញលោកញាំបាយតែប៉ុណ្ណោះ»Girl អោយភ្នែកនឹងទៅរាងក្រាស់

«សុំទោសខ្ញុំចូលចិត្តញាំបាយផ្ទះជាង លាហើយ»Yoongi និយាយចប់ក៏បោះជំហ៊ានចេញទៅក្រៅបាត់ ទុកអោយស្រីស្អាតខាំខឹងដែល មិនបានដូចចិត្ត

«គំនិតអន់ៗបែបនេះយកមកប្រើជាយើងមិនបានទេ»Yoongi និយាយបង្ហើរចោលពេលដើរមកដល់ឡានរបស់ខ្លួនព្រោះគេដឹងថាមានអ្នក លួចស្ដាប់

«លោកចង់និយាយពីអ្នកណាលោក Yoon»Dohyeon និយាយទាំងក្ដាប់ដៃខឹងនឹងសម្ដីរបស់រាងក្រាស់

«និយាយចោលនឹងណាលោក Dohyeon »Yoongi ឈរផ្អែកនឹងឡានអោបដៃញញឹមដាក់ Dohyeon ទាំងចំអក

«ហឹសចាំមើលចុះយើងនឹងយកដំណែងជាប្រធានក្រុមហ៊ុនអោយ»Dohyeon និយាយទាំងជឿដាក់ Yoongi

«អញ្ចឹងឬ ហឹស យើងជូនពរអោយឯងធ្វើបាន ដូចសម្ដីទៅចុះ»Yoongi ញញឹមបើកទ្វារឡានចូល នឹងបើកចេញទៅបាត់

«ចាំតែមើលចុះ Min Yoongi »Dohyeon ក្ដាប់ដៃណែនខឹងនឹងសម្ដីរបស់ Yoongi ជាខ្លាំង

Yoongi បើកឡានសំដៅទៅហាងការហ្វេដែលនៅក្បែរសាលារបស់ Taehyung រាងក្រាស់ដើរចូលក្នុងហាងកាហ្វេនឹងអង្គុយនៅតុក្បែរទ្វារ

«ត្រូវការអ្វីដែលលោក»Boy

«យកកាហ្វេខ្មៅត្រជាក់មិនបានដាក់ស្ករទេ តែសុំស្ករនៅខាងក្រៅវិញ មួយកែវមក»Yoongi ប្រាប់ទៅបុគ្គលិក

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now