Tae ស្រលាញ់គ្រប់យ៉ាងដែលជារបស់បង Yoon

2.1K 152 1
                                    


គ្រួសារទាំងមូលកំពុងអ្គុយញាំបាយជុំគ្នាយ៉ាងសប្បាយរីករាយព្រោះវត្តមានរបស់ កូនប្រុសនឹងបងប្រុសត្រឡប់មកវិញ

«បង Yoon 1ខែទៀត Tae ប្រឡងហើយ»Taehyung និយាយទៅកាន់រាងក្រាស់ដែលកំពុងទំពារបាយ

«យ៉ាងម៉េចហាស៎កូនខ្លាចង់អោយបងបង្រៀនអីមែនទេ»Mrr Kim និយាយទាំងសើច លោកកូនចេញល្បិចចឹងមកទៀតហើយ លើកណាក៏ចឹងដែល ទោះរៀនចេះប៉ុណ្ណាក៏នៅតែចង់អោយបងប្រុសបង្រៀនតាំងតែពីតូចរហូតដល់ធំ.....

«លោកប៉ាដឹងមុនរហូត»Taehyung ពេបមាត់ពេលលោកប៉ានិយាយត្រូវចំនុន

«ចង់អោយបងបង្រៀនអីមែនទេ»Yoongi ងាកមក ញញឹមដាក់ប្អូនប្រុសជាទីស្រលាញ់ ពេញចិត្តបង្រៀនគ្រប់យ៉ាងដែលរាងតូចចង់រៀន ព្រោះពីតូចពេលនៅផ្ទះគេជាអ្នកបង្រៀនគ្រប់យ៉ាងដល់រាងតូច

«បាទមែនហើយ...ច្រើនណាស់»Taehyung សើចស្មេញ ដែលបងប្រុសរបស់ខ្លួននៅតែចិត្តព្រមបង្រៀនមិនថាគេធំឬតូចឡើយ

«ញាំបាយសិនទៅ កូន...ចាំអោយបងបង្រៀនតាមក្រោយ»Mrs Kim ញញឹមនិយាយទៅកាន់ពួកគេ

«បាទម៉ាក់»Taegi ឆ្លើយតំណាលគ្នា

ក្រោយពីញាំបាយរួច Taehyung នឹង Yoongi កំពុងអ្គុយលេងជាមួយគ្នានៅក្នុងសួនច្បារក្រោយផ្ទះដែលជាកន្លែងដែលពួកគេធ្លាប់អង្គុយលេងនឹងរត់លេងជាមួយគ្នាកាលពីមុន

«បង Yoon នេះញាំទៅ Tae ធ្វើដោយផ្ទាល់ដៃ»Taehyung លើកនំ cookie មួយចាន យកមកអោយរាងក្រាស់ញាំ

«ពិតមែនហេស៎»Yoongi និយាយទាំងញញឹម

«បាទបង Yoon សាកញាំទៅ»Taehyung យកនំមួយមកបញ្ចុករាងក្រាស់«យ៉ាងម៉េចដែលបង Yoon »រាងតូចសួរទាំងចង់ដឹងនឹងញញឹមសង្ឃឹមថារាងក្រាស់នឹងចូលចិត្ត ក្រោយពេលដែលរាងក្រាស់ដាក់ចូលមាត់ហើយទំពា

«វាផ្អែមពេកតែមិនអីទេបងញាំបាន»Yoongi ញញឹមស្របនឹងដៃលើកអង្អែលក្បាលនាងតូចថ្នមៗខ្លាចគេអន់ចិត្ត ព្រោះគេមិនសូវចូលចិត្តញាំផ្អែមឬរបស់ផ្អែមទេ តែរបស់រាងតូចធ្វើចង់ផ្អែមជាងមេស្ករក៏បង Yoon គាត់ទ្រាំញាំដែល *_*

«អោយ Tae សុំទោសបង Yoon ..Tae ភ្លេចទៅថាបងមិនចូលចិត្តផ្អែម»Taehyung ទម្លាក់ទឹកមុខចុះ គេមិនគួរណាភ្លេចទេថាបងប្រុសមិនចូលចិត្តផ្អែម

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now