ទោះបង Yoon ទៅជាយ៉ាងណា​ ក៏អូនគ្មានថ្ងៃឈប់ស្រលាញ់បង Yoon ដែល

1K 110 2
                                    

ភាគ57

​ ពីមួយម៉ោងទៅមួយម៉ោងបានកន្លងផុតទៅយ៉ាងយូរ​ ពេលនេះកន្លងផុតទៅដល់ទៅ4ម៉ោងទៅហេីយ​ គ្រូពេទ្យនៅតែមិនទាន់ចេញមកទៀត​ វាធ្វេីអោយអ្នកដែលកំពុងរង់ចាំនេះម្នាក់ៗ​ស្ទេីតែអង្គុយមិនសុខទៅហេីយ។

«លោកម្ចាស់​ ពិសារទឹកសិនទៅទាន»Sato ដែលជាមនុស្សជំនិត​ យកទឹកអោយទៅម្ចាស់របស់ខ្លួន​ នាយឈរនៅក្បែរៗគាត់ទាំងពិបាកចិត្តមិនតិចជាងគាត់នោះទេ​។

«អរគុណ​ Sato គ្រប់យ៉ាងថៀបរយអស់ហេីយ មែនទេ»Mrr Min ដាក់ដបទឹកចុះវិញបន្ទាប់ពីញាំបានបន្តិច​ ។

«រួចរាល់ហេីយលោកម្ចាស់​ គ្រប់យ៉ាងប៉ូលិសបានចាត់ការួចអស់ហេីយ​ មនុស្សដែលខាង​យេីងចាប់បានក៏បានសារភាពអស់ដែល​ »Sato រៀបរាប់គ្រប់យ៉ាងម្ចាស់របស់ខ្លួន​ ដេីម្បីកុំអោយគាត់ត្រូវពិបាកមកដោះស្រាយនឹងរឿង​នឹងមួយទៀត​ នេះគ្រាន់តែកូនប្រុសចូលមន្ទីពេទ្យ​ វាក៏យ៉ាប់ណាស់ទៅហេីយសម្រាប់គាត់។

«ហឺម​អរគុណ​ហេីយ Sato »Mrr Min ងេីបឈរដាក់ដៃលេីស្មាមនុស្សជំនិត​ ទេីបដេីរទៅឈរនៅមុខទ្វាបន្ទប់សង្គ្រោះ​ ទាំងដកដង្ហេីមធំ។

«លោកម្ចាស់ខ្ញុំថាលោកម្ចាស់គួរតែសម្រាកសិនទៅទាន​ នេះវាក៏ចាប់ផ្ដេីមយប់ហេីយ»Sato និយាយទាំងបារម្ភពីគាត់​ ព្រោះឃេីញថានេះម៉ោង7យប់ទៅហេីយ​ តែគាត់មិនទាំងអេីពេីនឹងញាំអ្វីសូម្បីបន្តិច​ គេបារម្ភខ្លាចគាត់កេីតអ្វីឡេីងម្នាក់ទៀត​។

«យេីងចង់រង់ចាំកូនប្រុសរបស់យេីង»Mrr Min តបទៅ Sato វិញ​ គាត់ម៉េចនឹងអាចសម្រាកបានស្ងប់ចិត្តទៅ​ ខណះពេលដែលកូនរបស់គាត់កំពុងតែនៅក្នុងបន្ទប់សង្រ្គោះនោះ​ ហេីយ​ក្មួយប្រុសរបស់គាត់ក៏សន្លប់នៅមិនទាន់ដឹងខ្លួនទៀត​ តេីគាត់សម្រាកបានម៉េចនឹងកេីត។

«តែលោកម្ចាស់ត្រូវគិតពីសុខភាពផងទាន»Sato​

«ហឺមអរគុណឯងណាស់​ តែយេីងមិនអីទេ Sato ឯងទៅប្រាប់អោយពេទ្យចាក់ថ្នាំងងុយគេងអោយកូន Tae ទៅ​ ព្រោះយេីងមិនចង់អោយគេងេីបមកហេីយមកអង្គុយសំកុកនៅទីនេះទេ​ គេខ្សោយណាស់ហេីយក្នុងស្ថានភាពបែបនេះ​ យេីងចង់អោយគេសម្រាកអោយបានច្រេីន»Mrr Min ប្រាប់ទៅ Sato ព្រោះគាត់បារម្ភពីសុខភាពរបស់ Taehyung គេខ្សោយស្រាប់ផងសូម្បីតែមុននេះគាត់បារម្ភពីគេណាស់ទៅហេីយ​ ចឹងហេីយគាត់មិនចង់អោយគេឈឺម្នាក់ទៀតទេ​ តែ Yoongi ម្នាក់គាត់ស្ទេីតែគាំងបេះដូងទៅហេីយ​ ។

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now