ស្វាគមន៍ចាហ្វាយតូច

1.5K 133 16
                                    

ភាគ31

ព្រះលានយន្តហោះ

         ពេលនេះគ្រួសារ Kim នឹងមិត្តរបស់ Taehyung នឹង Yoongi កំពុងនៅព្រលាន
យន្តហោះដើម្បីជូនដំណើរ Taehyung នឹង Yoongi ទៅប្រទេសជុប៉ុន

«នៅទីនោះមើលថែខ្លួនណាកូន កុំរឹងរួសដាក់បងណា ត្រូវធ្វើជាក្មេងល្អស្ដាប់បង្កាប់លោកពូនឹងបងណាកូន ហឹកៗ»Mrs Kim ផ្ដែផ្ដាំកូនប្រុសទាំងទឹកភ្នែកហូររហាម នេះជាលើកទី1 ហើយដែលត្រូវឆ្ងាយពីកូនប្រុស ទោះតាំងពីតូច មកមិនសូវបានមើលថែកូនបានដិតដល់តែចិត្តជាម្ដាយពិតជាមិនចង់ឆ្ងាយពីកូនឡើយ តែដើម្បីក្ដីសុខកូនគាត់មិនហាមឃាត់គេឡើយ

«បាទម៉ាក់ ម៉ាក់នឹងប៉ាដូចគ្នាណាមើលថែខ្លួនផង Tae នេងឧស្សាហ៍ ខល មកលេងណា ហឹកៗ»Taehyung ចូលទៅអោបលោកប្រុសនឹងលោកស្រីទាំងយំគេមិនចង់ឆ្ងាយពីគាត់ឡើយ តែគេត្រូវទៅរៀន ហើយគេក៏នឹងតាំងចិត្តធ្វើជាមនុស្សធំដើម្បីកុំអោយប៉ាម៉ាក់គេបារម្ភ

«ប៉ាផ្ញើប្អូនផងកូន Yoon បើប្អូនរករឿង ក៏ណែនាំគេទៅណា»Mrr Kim មើលទៅ Yoongi ទាំងញញឹមគាត់ទុកចិត្តគេខ្លាំងណាស់កន្លងមកសង្ឃឹមថាគេមិនធ្វើអោយគាត់អស់សង្ឃឹមទៅចុះ

«បាទកូននឹងមើលថែប្អូនអោយល្អ»Yoongi ញញឹមនឹងចូលអោបពួកគាត់ទាំងពីរ

«សូមធ្វើដំណើរដោយសុវត្តិភាពណាលោក Min »Mrr/Mrs Kim អោនដាក់លោក Min បន្តិច

«បាទ»Mrr Min

«Tae ហឹកៗទៅដល់ទីនោះនឹកយើងផងណា»Jungkook ពេបមាត់យំហ៊ូ អោបមិត្តសម្លាញ់ជាប់ Taehyung ជាមិត្តសម្លាញ់តែម្នាក់គត់របស់គេតាំងពីតូចមកនេះជាលើកទី1 ដែលគេត្រូវឆ្ងាយពី Taehyung មានអារម្មណ៍ដូចជាហេងហាងយ៉ាងម៉េចមិនដឹង

«យើងដឹងហើយក៏ត្រូវតែនឹកយើងដែលណា»Taehyung អោបអ្នកជាមិត្តដូចគ្នា

«ដឹងហើយ»Jungkook ប្រលែងមិត្តពីការអោបនឹងលើកដៃជូតទឹកភ្នែកចេញតែមាត់នៅតែពេបមិនឈប់

«បានហើយឈប់យំទៅ លោក Jin មើលថែកូនទន្សាយមួយក្បាលនេះផងណា»Taehyung  ងាកទៅនិយាយជាមួយ Jin

«ដឹងហើយ ធ្វើដំណើរសុវត្តិភាពណា ឯងដែលអាស្លេក ចំណែកលោកពូអ្នកមីងឯងកុំបារម្ភអីចាំយើង NamJoon នឹង Jimin Jungkook មើលថែអោយ»Jin មកដល់ដំណាក់កាល បែកគ្នាជាលើកទីពីរទើប Jin មានអារម្មណ៍ថានឹក Yoongi ទាំងដែលកន្លងមកស្អប់គ្នាសឹងស្លាប់

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now