ក្មួយមែនទេ ជាមនុស្សដែល Yoongi ស្រលាញ់?

1.5K 120 2
                                    


       Taehyung អង្គុយលេងជាមួយនឹង Jungkook នៅខុនដូររបស់ Jin ព្រោះ Jin មិនអោយ Jungkook ទៅខាងក្រៅទេ​ បើគេមិនអនុញ្ញាតិទេីប Taehyung មកលេងគេ ហើយក៏មកប្រាប់ថាគេនឹងទៅជុប៉ុនដូចគ្នា

«ហាស៎​ នេះឯងគិតទៅជុប៉ុនពិតមែនហេស៎»Jungkook និយាយឡេីងទាំងភ្ញាក់ផ្អេីលក្រោយពីលឺថាមិត្តនឹងទៅរៀនជុប៉ុនបន្ត

«មែនហេីយយេីងទៅរៀននៅទីនោះ​ ព្រោះ​បង​ Yoon ចង់អោយយេីងទៅ»Taehyung ញញឹមដាក់មិត្តសម្លាញ់

«Tae ahh ឯងនឹង បង​Yoongi យល់ចិត្តគ្នាហេីយមែនទេ»Jungkook សួរទៅមិត្តព្រោះ Taehyung បាននិយាយរឿងរបស់គេនឹង Yoongi ប្រាប់ទៅ Jungkook

«ឯងគិតថាយេីងនៅមិនទាន់ត្រូវទៀតឬ នេះយើងព្រមទៅជុប៉ុនជាមួយគាត់ហេីយណា»Taehyung បួញមាត់សម្លក់​មិត្តមេីលសួរចុះនេះគេនិយាយឡេីងយូហេីយនៅអត់ដឹងថាគេយល់ចិត្តគ្នាទៀត​

«យេីងស្មានថាគ្រាន់ទៅរៀន​ មិនដឹងថាឯងនឹងគាតយល់ចិត្តគ្នាឯណា»Jungkook សេីចស្មេញដាក់មិត្តកុំអោយ Taehyung ខឹងទាន់មិនចឹងពិបាកលួងមិនខានទេព្រោះមិត្តគេម្នាក់នេះខឹងពិបាក​លួងណាស់

«ឯងនេះ​ អេ kookie ក​ របស់ឯងត្រូវនឹងស្អីនឹង»Taehyung សម្លក់មុខរបស់កូនទន្សាយតែក៏ចាប់ភ្លឹកនឹង​ ក​ របស់ Jungkook ដូចជាមានស្នាមជាំៗនៅនឹង ក​ យ៉ាងម៉េច​មិនដឹង

«គ្មា...គ្មានទេកុំខ្វល់អី»Jungkook បេីកភ្នែកធំៗនឹងប្រញាប់ទាញ​ ក​ អាវបិតយ៉ាងលឿនដេីម្បីកុំអោយ Taehyung ឃេីញ

«គ្មានយ៉ាងម៉េចប្រាប់មក​ ឬមួយក៏ឯងនឹងលោក Jin »Taehyung​ និយាយដល់ត្រឹមនឹងគេក៏សេីច​នឹងលេីកដៃចង្អុលទាំងសងខាងប៉ះគ្នាតិចៗធ្វេីអោយមុខរបស់ Jungkook ក្រហមតែម្ដង

«នេះ......នេះស្អីឯង»Jungkook ខាំមាត់សម្លក់ មុខរបស់ Taehyung នឹងប្រឹងទប់កុំអោយអៀនតែថ្ពាល់របស់គេក្រហមខ្លាំងជាងមុនទៅទៀត

«អីយ៉ា...​សម្លាញ់​ប្រាប់តាមត្រង់ក៏បានមិនបាច់កុហុកទេ​ ហិហិ»Taehyung បានដៃរឹតតែញោះ Jungkook ថែមមិនត្រឹមតែសួរទេនៅឆ្លៀតរុលមុខទៅជិតនឹង Jungkook ដែលអង្គុយអោនមុខទៀតផង

«ហ៉ើយ Tae បានហេីយឈប់សួរទៅ»Jungkook ងាកមុខចេញដៃឈោងយកនំមកញាំបន្លប់កុំអោយមាត់ទំនេរដេីម្បីកុំអោយ Taehyung សួរទៀត

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now