នេះលោកមានកូនប្រុសម្នាក់ទៀត

1.6K 127 1
                                    

ភាគ 25

Jin ឈរអោបកូនទន្សាយពីក្រោយនឹងអោបថើបសៀតផ្ការបស់កូនទន្សាយខ្សឺតៗ

«បងស្រលាញ់អូនខ្លាំងទេ»Jungkook សួរទៅ Jin

«អត់ទេ»Jin និយាយទាំងសំឡេងស្មើ

«ហេតុអី»Jungkook ងាកមកមើលរាងក្រាស់យ៉ាងលឿនបេះដូងរបស់គេលោតញាប់ភ្នែករលីងរលោងចង់យំបន្តិចអីបន្តិចបែបនេះ

«តែបងចង់រៀបការជាមួយអូន»Jin យកដៃក្រសោបមុខគួរអោយស្រលាញ់នឹងញញឹមដាក់

«បង ហឹកលេងអីនឹងដឹងទេអូនភ័យណា»Jungkook ពេបមាត់នឹងនិយាយដាក់គេទាំងខឹងមកលេងស្អីឆ្គួតៗគ្នាភ័យចង់ងាប់

«បងលលេង សឺតបងស្រលាញ់កូនទន្សាយខ្លាំងណាស់»Jin ក្រសោបកាយតូចរបស់ Jungkook ណែនទាំងញញឹម

«អូនស្រលាញ់បង»Jungkook អោបរាងក្រាស់បិតភ្នែកសម្ងំក្នុងទ្រូងកក់ក្ដៅទាំងមានក្ដីសុខ

Skip ________


Park Villa ________

        Jungkook កំពុងរត់ដេញគប់ខ្នើយទៅ Jimin ពេញបន្ទប់ទទួលភ្ញៀវ ធ្វើអោយមានសំឡេងចេចចាចពេញផ្ទះ

«ហាស៎ហា៎ Kookie បានហើយឈប់ដេញបងទៅ»Jimin សើចខឹកៗនឹងរត់មិនឈប់ហើយស្រែកប្រាប់អោយប្អូនឈប់ដេញ

«មិនឈប់ទេមកពីបង ទើបធ្វើអោយខ្ញុំដេកយំមកប៉ុន្មានយប់ ថ្ងៃនេះខ្ញុំនឹងវៃបង»Jungkook លើកខ្នើយរត់សំដៅទៅ Jimin

«ហា៎ៗមកពីឯងយកទៅគិតខ្លួនឯងតើ បងនិយាយចោលទេ»Jimin ស្រែកតបទាំងឌឺដាក់ថែមនឹងសើចមិនឈប់

«បងនឹងនិយាយអោយខ្ញុំគិត»Jungkook ទម្លាក់ខ្នើយចុះនឹងសម្លក់ Jimin ដែលកំពុងឈរ សើចនៅមាត់ទ្វារ


Kim Villa _________

Taehyung អង្គុយក្បែរ Yoongi ដៃកំពុងលាងរបួស អោយគេ

«រាងគ្រាន់ខ្លះឬនៅបង Yoon»Taehyung សួរ បណ្ដើរដៃកំពុងរុំរបួសអោយគេបណ្ដើរ

«ក៏រាងគ្រាន់ខ្លះហើយ»Yoongi ញញឹម

«បង Yoon Tae សួរមួយបានទេ»Taehyung សម្លឹងមើលមុខរបស់រាងក្រាស់ភ្លឹះៗ

«មានអីមែនទេ»Yoongi

«បង Yoon ដឹងមែនទេថាអ្នកណាជាអ្នក បញ្ជាក្នុងរឿងនេះ»Taehyung សួរទៅរាងក្រាស់ទាំងក្រែងចិត្ត

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Waar verhalen tot leven komen. Ontdek het nu