ពួកយេីងនឹងរៀបការជាមួយគ្នា

1K 110 6
                                    

ភាគ59

Villa KaNakik _________

​ ថ្ងៃនេះ Yoongi ចេញពីមន្ទីពេទ្យហេីយ​ ពេលនេះគេកំពុងតែគេងនៅលេីគ្រែអោយពេទ្យពិនិត្យជេីងរបស់គេ​ គ្រូពេទ្យញញឹមនឹងរៀបចំរបស់ទុកដាក់ក្រោយពីពិនិត្យរួចរាល់។

«ជេីងរបស់លោក KaNakik នឹងដេីរបាន ក្នុងពេលឆាប់ៗនេះហេីយ​ ព្រោះមេីលទៅលោកអាចដឹងការឈឺចាប់ច្រេីន​ ហេីយថែទាំងអាចឈរបានទៀតផង​ មិនយូលោកនឹងដេីរ
បាន»Dotor និយាយឡេីងទាំងស្នាមញញឹម​

«ពិតមែនហេស៎គ្រូពេទ្យ»Taehyung លឺហេីយអត់ញញឹមមិនបាន​ កម្លោះតូចដែលអង្គុយលេីគ្រែជាមួយនឹងរាងក្រាស់ញញឹមសឹងតែរហែកមាត់ទៅហេីយ​ គេសប្បាយចិត្តដែលលឺថារាងក្រាស់ជិតដេីរបាន។

«ពិតមែនហេីយ​ តែត្រូវឧស្សាហ៍ហាត់ប្រាណ​ នឹងធ្វេីចលនាអោយបានច្រេីនបន្តិច​ ដេីម្បីកុំអោយសរសៃវាមិនដំណេីរការ»Dotor

«អរគុណ​ណាស់គ្រូពេទ្យ​»Mrr Min ដែលឈរក្បែរនោះក៏និយាយទាំងគួរសមដាក់គ្រូពេទ្យ។

«បានហេីយកុំភ្លេចលេបថ្នាំអោយទៀងទាត់នឹងទៅពិនិត្យអោយបានទៀងតាមការណាត់ផង​ បេីអញ្ចឹងខ្ញុំលាសិនហេីយ»Dotor និយាយចប់ក៏ចេញទៅដោយមាន Jay ជាអ្នកជូនដំណេីរ​ ។

«បង Yoon​ លឺទេបងមិនបានពិការទេ​ ពេទ្យថាបងដេីរបានណា»Taehyung ងាកមករក Yoongi ដែលអង្គុយញញឹមស្រាលដាក់គេវិញ​ ក្មេងតូចដាក់ក្បាលអឹបនឹងទ្រូងរបស់នាយសង្ហារ​ទាងញញឹមសប្បាយចិត្ត។

«ប៉ាមិនរំខានទេ»Mrr Min ឃេីញកូនៗកំពុងផ្អែមល្ហែមនឹងគ្នា​ គាត់មិនចង់រំខានក៏ចេញទៅក្រៅបាត់​ ទុកអោយពួកគេនៅតែពីរនាក់ចុះ។

«សប្បាយចិត្តណាស់ត្រូវទេ»Yoongi លេីកដៃអង្អែលសក់រាងតូចថ្នមៗនឹងទម្លាក់បបូរមាត់លេីសក់របស់រាងតូច​ ស្រូបក្លិនក្រអូបរបស់រាងតូចទាំងញញឹម។

«ត្រូវហេីយអូនសប្បាយចិត្តណាស់​ អូនចង់អោយបង Yoon ដេីរបាន​វិញ​ ហេីយអូននឹងបានជិះខ្នងបង Yoon ដូចកាលពីមុន»Taehyung ងេីយមុខសម្លឹងរបស់រាងក្រាស់ម៉ក់ៗ​ ហេីយក៏ថេីបមាត់របស់រាងក្រាស់បន្តិច​ មុននឹងបន្ដអោបរាងម្ដងទៀត។

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now