ភាគទី ០៩

Start from the beginning
                                        

«លោកមេទ័ព? ៗ»
«ក្រាបទូលព្រះនាង សូមរាជទានទោស»
  «មិនអីទេ សម្រេចចឹងចុះណា» មានបន្ទូលរួចព្រះនាងម៉ូណាក៏យាងចេញទៅបាត់
   «កុំបារម្ភអី យើងធនាថាមិនឲ្យបុត្រយើងចាកចេញពីរាជវាំងបានឡើង ពិធីរៀបអភិសេដនឹងកើតឡើងយ៉ាងពិតប្រាកដតាមពេលកំណត់បីថ្ងៃក្រោយ»
   «ក្រាបទូល អរព្រះគុណព្រះអង្គ»
   «ហេ! នៅហៅព្រះអង្គដល់ណាទៀត ហៅយើងថាបិតាតែម្ដងទៅបុត្រសនិស្សា» ខេយ៍ងាកមើលមយខឳពុកបន្ដិចមុននឹងងាកមកតបនឹងព្រះអង្គវិញ
   «ព្រះពរបិតា»
   «ល្អ! ឆ្លាត» គ្រប់គ្នាសប្បាយចិត្តជាខ្លាំង

ពេលប្រារព្ធពិធីតែងតាំង ព្រះនាងម៉ូណាបាននាំព្រះនាងឈូហ្គីទៅមើលអនាគតស្វាមី ឈូហ្គីក្រោយពេលឃើញមុខសង្ហាររបស់រាងក្រាស់ហើយនាងភ្ញាក់ផ្អើលនិងរំភើបរកអ្វីនិយាយមិនត្រូវទេ

   ក្រាក!
   ព្រះនាងម៉ូណាត្រលប់មកដំណាក់ម្ចាស់ប្អូនវិញ ពេលបើកទ្វារចូលមកឃើញថាប្អូនស្រីកាន់គំនូរដែលខ្លួនគូរហើយញញឹមនិហសម្លឹងមិនដាក់ភ្នែកឡើយ
  «ទីបំផុតបុរសក្នុងសុបិន្ដរបស់អូនបង្ហាញខ្លួនហើយ ពិតជាចៃដន្យណាស់» ព្រះនាងម៉ូណានិយាយញ៉េះពេលឃើញបុរសក្នុងគំនូរមានមុខមាត់ដូចលោកមេទ័ពអ៊ុនហ្គុកចឹង
   «ពីរឆ្នាំហើយ បងដឹងទេខ្ញុំសុបិន្ដឃើញគាត់ពីរឆ្នាំហើយ មុខមាត់របស់គាត់អូនមិនដែលភ្លេចទេ ជាពិសេសពាក្យសន្យាមួយនោះ មិននឹកស្មានសោះថាគាត់មានរូបរាងនៅលើលោកនេះ ហើយជាគូរដណ្ដឹងអូនទៀត បងថាទៅមើលអស្ចារ្យណាស់ត្រូវទេ»
   «មើលចុះៗ ទឹកមុខអូនបង្ហាញច្បាស់ណាស់ទៅហើយ ញញឹមឡើងចេញថ្ពាល់ខួចសងខាងហើយនៀក»
   «យប់ថ្ងៃរៀបអភិសេដអូននឹងបង្ហាញគំនូរនេះឲ្យគាត់»
   «ដឹងហើយៗ ជូនពរឲ្យអ្នកទាំងពីររស់នៅជាមួយគ្នាឲ្យមានសុភមង្គលណា»
   «អរព្រះគុណម្ចាស់បង»

   ខេយ៍ត្រលប់មកផ្ទះវិញក្រោយពីគោរពផ្លាក់ព្រលឹងដូនតារួចគេក៏ត្រលប់មកបន្ទប់របស់គេវិញ
   ទឺត!
   សំលេងសារលោតចូលក្នុងទូរស័ព្ទរាងក្រាស់ ខេយ៍ក៏លើកមកមើល ឃើញថាជាសាររបស់យេណា
  (ពួកគេរៀបការហើយ បងខេយ៍កាត់ចិត្តទៅណា យេណានៅរងចាំបងខេយ៍ បងខេយ៍នៅឯណា យេណានឹកបងខេយ៍ណាស់) រូបថតរៀបការរបស់ជេយ៍និងយូហ្គីផ្ញើរដោយស្នាដៃរបស់យេណា ខេយ៍ឃើញហើយខឹងជាខ្លាំងសឹងតែគប់ទូរស័ព្ទចោល

«មានក្ដីសុខណាស់មែនទេ ហុឹស! ល្អចាំមើលនៅសើចញញឹមបែបនឹងដល់ពេលណា គីម យូហ្គី នាងនឹងស្ដាយក្រោយនៅពាក្យដែលនាងនិយាយកាលពីពីរឆ្នាំមុន»

____ព្រះនាងឈូហ្គីខំអរដែលបានរៀបការជាមួយបុរសក្នុងសុបិន្ដ ដោយមិនដឹងថាខ្លួនអាចនឹងធ្លាក់ក្នុងនរកនៃការសងសឹករបស់ខេយ៍បើគេឃើញថាទ្រង់មានមុខមាត់ដូចយូហ្គី មិនដឹងថាមានបំណងអាក្រក់មិចទេ
សូមរងចាំភាគបន្ដ។ អានហើយខមិនសាច់រឿងផង អរគុណ។

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now