តាំងពីថ្ងៃដែលបងប្រុសរៀបការមកជីហ្យុននាងមិនសូវសុខប៉ុន្មានទេ នាងឃើញមុខយូហ្គីដូចឃើញបិសាចចឹង
(ស្រីម្នាក់នេះសំបកក្រៅធ្វើខ្លួនដូចទេពបរក្សតែខាងក្នុងឡើងបិសាច) ជីហ្យុនរអ៊ូក្នុងចិត្ដ
«ប្អូនជី! មិចមិនញាំ ម្ហូបបងធ្វើមិនឆ្ងាញ់ឬ?» យូហ្គីឃើញជីហ្យុនអង្គុយសម្លឹងនាងឡើងភ្លឹកក៏សួរ
«ជីហ្យុន! ឯងធ្វើស្អីមិចមើលបងថ្លៃឯងចឹង?» ជេយ៍និយាយស្ដីឲ្យប្អូន
«បងថ្លៃចឹងឬ? ហុឹស... គួរឲ្យអស់សំណើច ខ្ញុំឈប់ញាំហើយ មិននៅទើសភ្នែកអ្នកទាំងពីរទេ» និយាយរួចជីហ្យុនក៏ចាកចេញទៅបាត់ ជីមីនតាមសម្លឹងកូនស្រីហាក់ដូចជាដឹងអ្វីមួយ
«ប៉ាត្រូវទៅធ្វើជំនួញនៅក្រៅប្រទេសមួយរយៈធំពួកកូននៅផ្ទះមើលគេផង»
«បាទ/ចាស លោកប៉ា» ជេយ៍និងយូហ្គី តបរួចជីមីនក៏ឡើងមករកកូនស្រីនៅបន្ទប់
តុក! តុក!
«ប្រាប់ហើយថាកុំមករំខានខ្ញុំ» ជីហ្យុនស្រែកពីក្នុងបន្ទប់មកពេលលឺសំលេងគោះទ្វារ
«គឺប៉ាទេនាងល្អិត»
«លោកប៉ា!» នាងតូចស្ទុះទៅបើកទា្វរ ពេលជីមីនចូលមកនាងក៏ស្ទុះឱបលោកប៉ាហើយយំ
«កើតអីហាស៎កូន! ពីរឆ្នាំមកនេះកូនមិនសូវនិយាយស្អីដែលវាខុសពីចរឹកកូន» ជីមីនឱបតបកូនហើយអង្អែលសក់កូនថ្នមៗ
«កូនមិនចូលចិត្តយូហ្គីនោះទេ គេគួរឲ្យខ្លាចណាស់ នាងមិនមែនយូហ្គីដែលកូនស្គាល់ លោកប៉ា ឲ្យកូនទៅធ្វើជំនួញជាមួយលោកប៉ាផងបានទេ កូនសុំអង្វរកូនអត់ចង់នៅផ្ទះតែពីរនាក់នាងទេ» ជីហ្យុននិយាយរៀបរាប់ទាំងទឹកភ្នែក
«បានៗ ចឹងកូនរៀបចំខោអាវទៅណា ក៏ល្អកូនរៀនចប់ហើយ ទៅធ្វើជំនួយការប៉ាទៅចឹង ក្រុមហ៊ុនទុកឲ្យបងកូននិងប្រពន្ធគេចុះ»
«អរគុណលោកប៉ា!» ជីមីនលើកដៃជូតទឹកភ្នែកកូនស្រីញញឹមទៅកានកូនពពេញដោយក្ដីស្រលាញ់
យូហ្គីមកដល់បន្ទប់នាងក៏ប្រែទឹកមុខភ្លាម ខុសពីមុននេះទន់ភ្លន់គួរឲ្យស្រលាញ់
«ជីហ្យុន បើប៉ះយើងពីមុននាងឯងគ្មានមកបានថាឲ្យយើងទេ ទៅបាត់ក៏ល្អ មិនបាច់មានអ្នកមកទើសទែងជាមួយយើង»
ទឺង!
សារមួយលោតចូលទូរស័ព្ទរបស់ យូហ្គី នាងទាញយកមកបើកមើលក៏ឃើញថាជាព័ត៌មានរៀបអភិសេដរបស់ ខេយ៍និងឈូហ្គី
«ម្នាក់នេះ? ក្រែងជាសង្សារបស់នាងឈូហ្គីតើ? អ៊ុនហ្គុក យ៉ាម៉ាគូសា? នេះគេជាមេទ័ពថ្មីរបស់ប្រទេសជប៉ុន អូ! ព្រះអើយ! យូហ្គី មិចក៏ឯងតែងតែបែបនឹងចឹង អត់ទេ យើងខំមកដណ្ដើមគ្រប់យ៉ាងពីនាង ហេតុអីគ្រប់ពេលនាងឈូហ្គី វាល្អជាងយើងគ្រប់យ៉ាងចឹង? តែឈប់! យើងចាក់ថ្នាំឲ្យនាងបាត់ការចងចាំហើយ នាងមិនចាំគេឡើយ ពីរឆ្នាំមុនយើងធ្វើឲ្យប្រុសម្នាក់នោះខឹងស្អប់យើងយ៉ាងនេះ គេមិចនឹងលើកលែងឲ្យងាយៗនោះ» ក្រោយពីគិតបានបន្ដិចនាងក៏ផ្ញើរសារតបទៅជនបង្កប់ដែលផ្ដល់ដំណឹងផ្ទៃក្នុងឲ្យនាង
YOU ARE READING
សន្យាស្នេហ៍ (completed ✔️)
Fanfiction" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
