ភាគទី ០៨

12 0 0
                                        

   ណាមជុននិងថេហ្យុន ឈរចាំមួយសន្ទុះបារម្ភផងខឹងផង បន្ដិចក្រោយមកក៏ឃើញនាងតូចយូហ្គីរត់មកសំដៅពួកគេ
   «គីម យូហ្គី!» ណាមជុនគេខឹងណាស់គេប្រុងនឹងលើកដៃវាយកូនទៅហើយតែនាងតូចបែរជាស្ទុះមកឱបគេមុន
   «លោកប៉ាជុននី! ហ្គីហ្គី... នឹកលោកប៉ាខ្លាំងណាស់» យូហ្គីឱបរាងក្រាស់យ៉ាងណែនដូចជាបែកគ្នាមកយូរណាស់ហើយចឹង ណាមជុនដំបូងរៀងឆ្ងល់តែថា គេខានបានឱបកូនស្រីយូរមកហើយដូចគ្នា ថេហ្យុងប្រុងចូលឃាត់តែណាមជុនក្រវីក្បាលផ្ដល់សញ្ញាមិនឲ្យគេមករវល់
   «តែកូនទុកតែ ជួបប៉ាព្រឹកមិញហើយទេ»
   «ជួបព្រឹកមិញតែមិនបានឃើញប៉ាមួយថ្ងៃ ដូចខានជួបប៉ាបីឆ្នាំចឹង» យូហ្គី បង្ហាញកាយវិកាគួរឲ្យស្រលាញ់ ដែលខុសពីរាល់ដង
   «កូនប្រហែលជាហត់ហើយ តោះយើងទៅផ្ទះវិញ»
   «ចាស!» យូហ្គីតបដោយស្នាមញញឹម ណាមជុនឱបស្មាកូនស្រីបន្ដើរចូលទៅក្នុងឡាន

   ត្រលប់មកដល់ផ្ទះវិញ ពេលយូហ្គីទៅបន្ទប់បាត់ ថេហ្យុងក៏ដើរមកជិតបងប្រុសហើយសួរនាំ
   «ចម្លែកណាស់! នេះមិនមែនយល់សប់ទេឬ? បីឆ្នាំហើយ បងប្រុសទៅធ្វើជំនួញនៅជប៉ុនមានម្ដងនោះ យូហ្គី បាត់ខ្លួនមួយខែ មកវិញសភាពនាងភ្លឹកៗ មិននិយាយអ្វីទាំងអស់ នៅពេលនាងជួបជេយ៍នោះហើយជាពេលដែលនាងចាប់ផ្ដើមប្រឆាំងជាមួយបង រហូតមកដល់សព្វថ្ងៃ»
   «អ្វីដែលឯងគិតមិនខុសពីបងទេ តែយូហ្គីមិញនេះគឺជាយូហ្គីកាលពីបីឆ្នាំមុន មុនពេលនាងបាត់ខ្លួន» ណាមជុន
   «ត្រូវការឲ្យខ្ញុំស៊ើបមើលទេ»
   «កុំអី បងមិនខ្វល់ទេយ៉ាងណាបងចូលចិត្តចរិកយូហ្គីបែបនេះ ហើយបងជឿជាក់ថានាងនឹងព្រមរៀបការតាមដែលបងរៀបចំ តាមចាំបានមុនពេលយូហ្គីបាត់ខ្លួននាងស្រលាញ់ជេយ៍ណាស់»
   «បងមិនខ្លាចថា ...»
   «បានហើយថេយ៍! បងមិនចង់លឺអ្វីទៀតទេ ឲ្យវាចប់ត្រឹមនឹងទៅ» ណាមជុនរៀងច្រលោតបន្ដិច ថេហ្យុងមិនដឹងនិយាយអីបន្ដក៏មានតែផ្ដាំបងប្រុសមុននឹងចាកចេញ
  «បាន! ខ្ញុំត្រូវទៅអុីតាលីមួយរយៈ ពេលក្មួយយូហ្គីរៀបការហៅខ្ញុំផង»
  «ដឹងហើយ» ថេហ្យុងកឰចាកចេញទៅបាត់ទៅ ចំណែកយូហ្គី ឡើងមកដល់បន្ទប់នាងក៏ប្រមូលរូថតរបស់នាងបោះចោលអស់ ណាមជុនដើរកាត់ក៏សួរ
   «កើតអីមែនទេកូន?»
   «លោកប៉ា ថ្ងៃស្អែកឲ្យគេមករៀបចំបន្ទប់កូនឡើងវិញបានទេ កូនចង់ប្ដូរគ្រប់យ៉ាងក្នុងបន្ទប់នេះទាំងអស់»
   «បានមិនអីទេ ចាំប៉ាឲ្យគេមករៀបចំ យប់នេះកូនទ្រាំគេងមួយយប់សិនទៅណា»
   «ចាស អរគុណលោកប៉ា រាត្រីសួស្ដី»
   «រាត្រីសួស្ដី» និយាយជាមួយកូនរួចនាយក៏ចាកចេញមកបាត់ទៅ

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now