ភាគបញ្ចប់

58 2 0
                                        

12 ម៉ោងក្រោយមក បន្ទប់សង្រ្គោះបន្ទាន់ទាំងពីរនៅតែមិនទាន់បញ្ចប់ការវះកាត់ បន្ទប់ទាំងពីរប្រៀបដូចជាកន្លែងធ្វើសង្រ្គាមចឹង អ្នកនៅខាងក្រៅមិនហ៊ានសូម្បីតែគេង ព្រោះខ្លាចថាពេលដែលគេងទៅ អាចនឹងមានរឿងមិនល្អកើតឡើង

នៅក្នុងភពមួយដ៏ខ្មៅងងឹត យូហ្គីដើរទៅរកពន្លឺដែលជាច្រកចេញខណៈនោះ នាងក៏ឃើញស្រី្ដវ័យកណ្ដាលម្នាក់ដ៏ស្រស់ស្អាតដូចជាទេពអប្សរចឹង បន្ដិចក្រោយមកឈូហ្គីក៏បង្ហាញខ្លួននៅក្បែរនាង

(ទីបំផុតពួកកូនមកហើយ)
(ម៉ាក់?) យូហ្គីនិហឈូហ្គីសម្លឹកមើលម្ដាយដោយក្ដីនឹករលឹកវាជាលើកទីមួយដែលពួកនាងឃើញម្ដាយដែលនៅចំពោះមុខតាំងពីកើតមក
    (យូហ្គី... កូនរំងាប់ចិត្តទៅ ឈូហ្គីមិនបានដឹងអ្វីឡើយ កូនឈប់ច្រណែនប្អូនទៅ)
(ម៉ាក់...) យូហ្គីយំឱបម្ដាយ
(កូនប្រហែលជាហត់ហើយ) អ្នកជាម្ដាយអង្អែលក្បាលកូនស្រី
(កូននឹកម៉ាក់ ហុឹក! ហុឹក...)
(ម៉ាក់ក៏នឹកពួកកូនដូចគ្នា) អ្នកជាម្ដាយលាដៃចាំឈូហ្គីចូលមក
(កូនក៏នឹកម៉ាក់ដែរ)
(សម្រាប់យូហ្គី កូនអាចនៅជាមួយម៉ាក់បានតែ ឈូហ្គីតួនាទីរបស់កូនមិនទាន់ចប់ទេ ពួកកូននិយាយគ្នាសិនចុះពេលចប់ឈូហ្គីអាចត្រលប់ទៅវិញបាន) យូហ្គីងក់ក្បាលហើយងាកមកនិយាយជាមួយឈូហ្គី

(បងសុំទោសឈូហ្គី សុំទោសចំពោះរឿងគ្រប់យ៉ាង) យូហ្គីនិយាយទាំងទឹកភ្នែក ឈូហ្គីលឺចឹងនាងក៏ញញឹម
(អូនមិនដែលបន្ទោសបងទេ គ្រាន់តែអូនមិនយល់តើអូនធ្វើអីខុសទើបបងធ្វើចឹងដាក់អូន)
(បងក៏មិនយល់ពីខ្លួនឯង ប៉ុន្ដែបងសមនឹងទទួលនៅផលកម្មដែលបងបានសាង ឈូហ្គីសន្យានឹងបងរឿងមួយបានទេ)
(រឿងអី...)
(មើលថែរកូនរបស់បងផង... គេជាដំណក់ឈាមរបស់ផាក តែមួយគត់ក៏ជាកាដូរចុងក្រោយដែលបងទុកឲ្យជេយ៍)
(តែគេ...)
(បងកុហកជេយ៍ទេ បងពិតជាបានប៉ាជេយ៍រំលោភមែនតែបងមានកូនតាំងពីមុនដែលបងគេងជាមួយប៉ាជេយ៍ គ្រាន់តែបងមិនបានប្រាប់ជេយ៍ឲ្យទាន់)
(បងស្រី....)
(ក្នុងមួយជីវិតរបស់បង បងស្ដាយបំផុតនោះគឺបងបោះបង់ជេយ៍ មើលមិនឃើញក្ដីសុខពិតប្រាកដថាជាអ្វី សន្យានឹងបងរស់នៅឲ្យបានល្អ បើជេយ៍នៅរស់អូនជួយប្រាប់ជេយ៍ផងថាបងស្រលាញ់គាត់ ឲ្យគាត់មើលថែរកូនរបស់ពួកយើងឲ្យល្អ បងនឹងមើលថែរពួកគេពីខាងលើ) និយាយបានត្រឹមនេះឈូហ្គីចាប់ផ្ដើមអួលដើមកស្រក់ទឹកភ្នែកម៉ាតៗ
(បងស្រី)
(ប្អូនស្រីល្អរបស់បង បងសុំទោស... សុំទោសរឿងគ្រប់យ៉ាង) និយាយដល់ត្រឹមនេះ យូហ្គីក៏បាត់ខ្លួនទៅជាមួយម៉ាក់ ឈូហ្គីរត់នឹងសម្លឹងមើលជុំវិញស្រែករកម្ដាយនិងបងស្រី

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now