ពេលព្រឹកព្រលឹមស្រាងៗ អ៊ុំស្រីអនាម័យម្នាក់បានឡើងមកដំបូលអាគារសាលាបំណងមកពិនិត្យសា្ថនការដោយសារកាលពីយប់មិញភ្លៀងខ្លាំងពេកខ្យល់ក៏ខ្លាំងរបស់របរអាចនឹងត្រូវខូចខាតតែមកដល់ក៏ក្រឡែកឃើញរាងកាយរបស់ យូហ្គី ដេកនៅលើដីទាំងដែលខ្លួនប្រាណត្រូវគេចងជាប់នៅនឹងកៅអីនៅឡើយ
" ហ្អាយ!! ជួយផងមានមនុស្សស្លាប់ " អ៊ុំស្រី ស្លន់ស្លោរឃើញសភាព យូហ្គី សន្លាប់ស្ដូកស្ដឹងមិនកំរើកគាត់ក៏ស្រែកហើយរត់ចុះទៅក្រោមវិញក៏ប្រទះនឹង ស៊ុងហ៊ូន ដែលដើរឆ្លងកាត់
" អ៊ុំស្រីមានរឿងអី "
" គឺ...គឺ.... ខាងលើមានក្មេងស្រីម្នាក់ដេកស្លាប់សភាពមើលមិនយល់ទេ " និយាយហើយគាត់ក៏រត់ទៅបាត់ ស៊ុងហ៊ូន លឺបែបនេះគេក៏រហ័សរត់ឡើងទៅមើលភ្លាម
" យូហ្គី! យូហ្គី ដឹងខ្លួនឡើង យូហ្គី " ស៊ុងហ៊ូន រត់មកដល់ក៏ឃើញថាជា យូហ្គី គេព្យាយាមអន្រួងកាយតូចឲ្យភ្ញាក់តែមិនបានផលនាងតូចនៅមានដង្ហើមគេប្រញាប់ស្រាយខ្សែចេញហើយលើអៀវរាងតូចទៅបន្ទប់សង្រ្គោះបឋម មកតាមផ្លូវក៏ជ្រោះផ្លូវជាមួយនឹង ជេយ៍
" យូហ្គី! " ស៊ុងហ៊ូន រត់យ៉ាងលឿនដោយមិនបានខ្វល់ពីអ្នកណាទេ ជេយ៍ ឃើញហើយគេពិតជាក្ដៅក្រហាយណាស់នាយសម្លក់ពីរនាក់នោះបន្តិចមុននឹងរត់ទៅតាមស្ទាក់យក យូហ្គី មកវិញ
" ឯងយ៉ាងមិចនឹងឆាប់ជៀសចេញទៅ " ស៊ុងហ៊ូន ដែលកំពុងប្រញាប់ពេល ជេយ៍ រត់មករារាំងគេក៏ស្រែកសួរតែម្ដង
" ឲ្យ យូហ្គី មកយើង យើងយកគេទៅពេទ្យតែម្ដង "
" មិនមែនជាពេលមកដណ្ដើមគ្នាទេ ចេញពីផ្លូវយើងទៅ "
" អត់ទេ ឯងគ្មានសិទ្ធិអីមកប៉ះពាល់ យូហ្គី ទេ " មិននិយាយតែមាត់ ជេយ៍ ព្យាយាមយក យូហ្គី ពី ស៊ុងហ៊ូន
" ផាក ជេយ៍! កុំហួសហេតុពេក យើងមានសិទ្ធិឬអត់ពេលនេះយើងត្រូវការសង្រ្គោះមនុស្ស បើឯងមិនចេញទេ យូហ្គី មានរឿងអីជាកំហុសរបស់ឯង បើទំនេរក៏ជួយហៅឡានពេទ្យឲ្យផង យើងយកនាងទៅបន្ទប់សង្រ្គោះបឋមសិន មិចណាចាំនាំគេទៅពេទ្យ "
" បានដើម្បី យូហ្គី យើងមិនរករឿងឯងក៏បាន " ក្រោយឃើញ ជេយ៍ បើកផ្លូវឲ្យភ្លាម ស៊ុងហ៊ូន ក៏អៀវ យូហ្គី បន្ដទៅបន្ទប់សង្រ្គោះបឋមចំណែក ជេយ៍ ក៏ដកទូរស័ព្ទតេរហៅឡានពេទ្យ
ESTÁS LEYENDO
សន្យាស្នេហ៍ (completed ✔️)
Fanfiction" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
