ភាគទី ០១

149 1 0
                                        

/សាលាវិទ្យាល័យ ហានដុង/

       រាងតូចស្រឡូនដើរចូលទៅក្នុងថ្នាក់ គេដាក់កាបូបចុះនៅជួរខាងមុខក្បែរប្រុសសង្ហារដែលជា Popular Student ប្រចាំសាលានោះគឺ ជុន អ៊ុនហ្គុក តែគ្រប់គ្នាហៅគេថា ខេយ៍

" ចុម! ថ្ងៃនេះកើតអីបាន យូហ្គី អង្គុយជិត ខេយ៍? " ហុីសឹង សួរទៅកាន់ ស៊ុងហ៊ូន
" យើងមិចដឹង? " ស៊ុងហូន ងាកទៅនិយាយជាមួយ ហុីសឹង ហើយងាកមកវិញក៏ឃើញ ខេយ៍ ញញឹមមើលទៅផ្លូវដែល យូហ្គី ដើរចេញទៅ

" អា ខេយ៍ ថ្ងៃនេះចម្លែកវុឺយ! " ហុីសឹង
" ឯងកុំទៅខ្វល់រឿងគេទេ សង្ស័យច្រើនណាស់ឯងនេះ " ស៊ុងហ៊ូន

         យូហ្គីន ដើរចេញមកក្រៅដោយសារនេះជាម៉ោងលីប តែម៉ោងក្រោយក៏ត្រូវត្រលប់ទៅបន្ទប់ហាត់រាំ កំពុងតែដើរៗ ស្រាប់តែមានមនុស្សប្រុសម្នាក់ដើរមកបុកនាង

" នាងដើរមិនមើលទេឬយ៉ាងមិច " យូហ្គី មិនមាត់នាងដើរទៅមុខ បន្ដដូចគ្មានរឿងអីកើតឡើងតែគិតឬថាពួកវាព្រមឲ្យនាងរួចខ្លួន នោះ
" នែ! ឈប់នេះបុកគេហើយចង់រត់ឬ " សិស្សប្រុសម្នាក់ក្នុងចំណោមបីនាក់ចាប់ស្មាររបស់ យូហ្គី ឲ្យបែបមករកគេ

" ចង់យ៉ាងមិច " យូហ្គី សួរដោយទឹកមុខធុញទ្រាន់ហើយ
ក្រលាស់ដៃរបស់សិស្សប្រុសម្នាក់នោះចេញ
" គ្រាន់បើ ជេហ៊ូ ចាត់ការទៅ " សិស្សប្រុសម្នាក់ទៀតទំនងជាមេគេស្រែកបញ្ជារម្នាក់ដែលចាប់ស្មារ យូហ្គី មិញនេះ

" ចង់វាយគ្នាឬ? " យូហ្គី ទឹកមុខស្មើរគិតឬថានាងខ្លាចនោះ
" យ៉ា! ក្លាហានណាស់តើនៀក "
" ទុកឲ្យយើង " ម្នាក់ដែលស្រែកបញ្ជារនោះដើរមកជិត យូហ្គី

" កុំមកប៉ះយើង " យូហ្គី សម្លក់សិស្សប្រុសម្នាក់នោះ
" នាងឈ្នោះអី? អូ!​ គីម យូហ្គី រីករាយដែលបានស្គាល់ខ្ញុំ ឆយ សេអន នេះគឺ ជេហ៊ូ និង យ៉ុងប៊ីន "
" មិនបានសួរ " យូហ្គី ក្រឡាប់ភ្នែកមួយជុំបែបធុញទ្រាន់រៀបនឹង ដើរចេញតែក៏ត្រូវ សេអន ចាប់ទាញដៃមកផ្អឹបនឹងខ្លួន

" លេង មិនចឹងត្រៀមដេកពេទ្យទៅ " យូហ្គី សម្លក់មុខ  សេអន
" អូៗ! គួរឲ្យខ្លាចណាស់នៀក " ពួកគេទាំងបីនាំគ្នាសើចចំអកនូវសំដីរបស់ យូហ្គី

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now