/ប្រទេសជប៉ុន/
ខេយ៍បន្ទាប់ពីបញ្ចប់ដំណើរកំសាន្ដក្រេបទឹកឃ្មុំរួចគេក៏នាំព្រះនាងឈូហ្គីមកវិញ នាងតូចព្យាយាមនិយាយរករាងក្រាស់តែខេយ៍មិនប្រែរទឹកមុខឬចាប់អារម្មណ៍នាងអីបន្ដិចឡើយ
ងាកមកមើលស៊ុងហ៊ូនវិញពេលនេះគេបានមកដល់ប្រទេសជប៉ុនហើយតែថាមិនដឹងជាទៅរកនាងតូចនៅឯណាឡើយរហូតដើរៗគេក៏ជួបជាមួយនឹងជុងហ្គុក
«ឯងជាមិត្តរបស់អ៊ុនហ្គុកមែនទេ?» ជុងហ្គុកសួរនាំដោយទឹកមុខរួសរាយ
«បាទ? អ៊ុនហ្គុក?» ស៊ុងហ៊ូនងើបឆ្ងល់ពេលលឺឈ្មោះពិតរបស់ខេយ៍
«យើងចង់ថា ខេយ៍!» ជុងហ្គុកប្ដូរហៅឈ្មោះក្រៅរបស់ប្អូនវិញ
«បងស្គាល់ខេយ៍ឬ?» ស៊ុងហ៊ូនសួរនាំដោយការភ្ញាក់ផ្អើល
«យើងជាបងប្រុសគេ យើងធ្លាប់ឃើញរូបថតឯងក្នុងទូរស័ព្ទរបស់ខេយ៍» ជុងហ្គុកនិយាយដោយទឹកមុខញញឹម
«បាទតែមិចក៏បងដឹងថាខ្ញុំមកទីនេះ»
«ប្រហែលជានិស្ស័យទេដឹង តែមិនសំខាន់ទេ អ្វីដែលសំខាន់យើងចង់ដឹងថាខេយ៍កើតអីបានវាសុខចិត្តឈប់នៅកូរ៉េ បែបជាមកវិញបញ្ឈប់សេរីភាពដែលគេចង់បាន» ជុងហ្គុកនិយាយបង្វែរសាច់រឿងកុំឲ្យស៊ុងហ៊ូនសង្ស័យថាគេមានបំណងមករក ដោយព្យាយាមបង្កើតហេតុផលចៃដន្យ
«រឿងនេះខ្ញុំអាចដឹងខ្លះៗតែថា...» ស៊ុងហ៊ូនងាកមើលឆ្វេងស្ដាំ ជុងហ្គុកយល់ន័យគេក៏នាំស៊ុងហ៊ូនមកផ្ទះរបស់គេ ដែលជាភូមិគ្រឹះមេទ័ពនឹងឯង
ស៊ុងហ៊ូនភ្ញាក់ផ្អើលខ្លាំងពេលឃើញភូមិគ្រឹះមេទ័ពដែលតុបតែងបែបផ្ទះប្រពៃណីជប៉ុន សួនច្បារធំទូលាយអ្នកបម្រើឆ្វេងស្ដាំ ក៏ដូចជាអ្នកការពារជាច្រើន គេមិននឹកស្មានថាខេយ៍ដែលគ្រប់គ្នាគិតថាគេជាកូនអ្នកក្រ មករៀនសាលាពួកគេដោយសារតែអាហារូបករណ៍តែតាមពិតមិនដូចដែលគ្រប់គ្នាគិតឡើយ
«អង្គុយនៅត្រង់នេះសិនហើយ យើងទៅរកខេយ៍»
«បាទ» ស៊ុងហ៊ូនអង្គុយចាំនៅក្នុងឧទ្យានក្រោយពេលជុងហ្គុកទៅបាត់មួយសន្ទះ សម្រឹបជើងក៏បន្លឺឡើង ធ្វើឲ្យរាងក្រាស់ងាកទៅមើលតែក៏ភ្លឹកនៅគាំងមួយកន្លែង
«លោកជាអ្នកណា?» សំលេងស្រទន់ ជានាងតូចឈូហ្គី ស៊ុងហ៊ូនមិនតបតែរត់ទៅឱបកាយតូចយ៉ាងណែន នាងតូចបើកភ្នែកធំៗភ្ញាក់ផ្អើលគាំងមួយសន្ទុះ
VOCÊ ESTÁ LENDO
សន្យាស្នេហ៍ (completed ✔️)
Fanfic" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
