ភាគទី ០៧

15 0 0
                                        

មិនយូរប៉ុន្មានយូហ្គីក៏ជាសះស្បើយ ត្រលប់ទៅរៀនដូចដើមនាងមិនបានរករឿងអ្នកដែលធ្វើបាបនាងទេ ទុកថាជារឿងចៃដន្យមិនមែនខ្លាចតែមិនចង់បង្ករឿងព្រោះជិតចប់ឆ្នាំហើយ

ង៉ោង.... សំលេងម៉ូតូបើកចូលមកក្នុងបរិវេនសាលា នាយដោះមួកចេញបង្ហាញឲ្យមុខស្រស់សង្ហារគឺខេយ៌នេះឯង នាយរៀបនឹងដើរចូលទៅក្នុងតែក៏ឈប់ងាកក្រោយព្រោះលឺសំលេងឈ្លោះប្រកែកគ្នា

«យូហ្គី! អូនយ៉ាងមិចនឹង»
«លេងខ្ញុំ លោកចង់យ៉ាងមិច?»
«បងមិនឲ្យអូនដើរតែម្នាក់ឯងទេបើត្រូវគេធ្វើបាបទៀតគិតយ៉ាងមិច» ជេយ៌ ចាប់ដៃរបស់យូហ្គីបង្ខំឲ្យដើរទៅជាមួយ

«យូហ្គី!»
«បងខេយ៌!» នាងតូចឃើញអ្នកជាសង្សាស្រែកហៅក៏រហ័សក្រវៀសដៃជេយ៍ចេញរត់ទៅរកអ្នកដែលខ្លួនខំរកមកជាយូរ

«ខេយ៌! បងបាត់ទៅណាមួយរយៈនេះ ដឹងថាអូនបារម្ភពីបងទេ មានកើតអីឬអត់»
«បងមិនអីទេ ចុះអូននោះលឺមកថាអូនចូលមន្ទីពេទ្យ អ្នកណាធ្វើអីអូន សុំទោសបងមើលថែរអូនមិនបានល្អ» នាយយកដៃក្រសោបមុខតូចរបស់យូហ្គីដោយទឹកមុខសោកស្ដាយដែលមិនបាននៅជិតពេលនាងមានគ្រោះថ្នាក់

«ឈប់គិតពីរឿងនោះទៅវាកន្លងទៅហួសហើយបងមកវិញអូនសប្បាយចិត្តណាស់ លើកក្រោយកុំទៅបាត់ដោយមិនប្រាប់ទៀត បងដឹងទេអូនស្មានតែបងបោះបង់អូនចោលហើយតើ»
«សុំទោស កុំយំអីលេងស្អាតហើយ តោះទៅថ្នាក់»
«ចាស» នាយប្រើមេដៃជូតទឹកភ្នែកដែលស្រក់លើកថ្ពាល់ក្រពុំចេញមកហើយក៏កាន់ដៃគ្នាដើរទៅថ្នាក់បាត់ទៅ ជេយ៍ឃើញសកម្មភាពរបស់ពួកគេក្នុងចិត្តចាប់ផ្ដើមឆេះឆាបសារជាថ្មី
«វាមកវិញបានយ៉ាងមិចនឹង អាខេយ៌យើងមិនឲ្យឯងដណ្ដើមយូហ្គីចេញពីយើងទៀតទេ» ជេយ៍ ក្ដោបដៃខាំមាត់ណែនដើរទៅថ្នាក់តាមក្រោយពួកគេ
«ហេ! បងខេយ៌តើនេះគាត់មកវិញហើយ» ស៊ូមី រត់មករាក់ទាក់ ខេរតែពេលឃើញ យូហ្គីមកតាមពីក្រោយក៏ឈប់ពាក់កណ្តាលផ្លូវវិញ
«ខេ! បាត់ទៅណាយូរម្ល៉េះ ដឹងទេថាហ្គី គេបារម្ភពីឯង ពួកយើងក៏ដូចគ្នា» សុឺងហ៊ូន
«មែនហើយ​ នេះបាត់ទៅ» ហុីសឹង
«គ្មានអីទេ គ្រាន់តែភ្លាមៗ មានបញ្ហានៅផ្ទះក៏ទៅផ្ទះមួយរយៈទៅ»
«បងទៅជប៉ុនហេ!» យូហ្គី សួរដោយការភ្ញាក់ផ្អើល
«គ្មានអីទេ នាងច្រម៉ក់ ពេលនេះបងក៏មកវិញហើយ មើលឲ្យបងមើលតិចមើលមានអ្នកណាធ្វើបាបអូនទេ បងមិននៅមានទៅទាក់ទងអ្នកណាទេនឹង» ខេយ៍ចាប់យូហ្គី បង្វិលចុះឡើង
«បានហើយខេយ៍អូនវិលមុខណាស់ អូនមិនអីទេ»
«អើយ! មកស្វីតអីទេ» ហុីសឹង ធ្វើមុខហាក់ជ្រេញនឹងគូរស្នេហ៍មួយគូរនោះ
«ម៉ាលីអា! ខ្ញុំទៅធ្វើស្អីនាង សម្លាប់គ្រួសារនាងឬយ៉ាងមិច?» សំលេងស៊ុននូឈ្លោះជាមួយនាងតូចម៉ាលីអានៅខាងក្រៅលឺដល់ក្នុងបន្ទប់រៀន
«លោកឯងគួរឲ្យស្អប់ ខ្ញុំមិនដែលឃើញអ្នកណាគួរឲ្យស្អប់ហើយរោគចិត្តដូចលោកទេ»
«នាង! នាង... សំអាងអីថាខ្ញុំរោគចិត្ត នាងណាគិតតែខ្លួនឯង លើកមុនខ្ញុំគ្រាន់តែរើសកាបូបលុយឲ្យនាង នាងក៏ទាត់ជើងខ្ញុំឡើងគ្រេច មិញនេះ មានខ្យល់សំពត់នាងខ្លីខ្ញុំគ្រាន់តែយកអាវទៅជួយបិទបាំង នាងក៏ថាខ្ញុំរោគចិត្ត»
«មិនបាច់មកធ្វើចិត្តល្អទេ ថ្ងៃក្រោយខ្ញុំកើតអីកុំមករវល់នឹងខ្ញុំ» និយាយរួចម៉ាលីអាដើរចូលមកថ្នាក់ជាមួយទឹកមុខខឹងចង់យំតិចអីតិច ជេគ៍ ស៊ុងហ៊ូននិងហុីសឹងតាមមើលទាំងឆ្ងល់ ស៊ុននូវិញដើរចូលមកតាមក្រោយមកអង្គុយតុរបស់គេទាញកាសចម្រៀងមកពាក់បិទភ្នែងគេងដោយមិនមាត់មួុយម៉ាត់

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now