/2 ឆ្នាំក្រោយមក/
ព័ត៌មានរៀបការរបស់កូនប្រុសស្រីដែលជាលំដាប់អ្នកមានប្រចាំប្រទេសនោះគឺ គីម និង ផាក បានចុះផ្សាយសុះសាយទូទាំងប្រទេសនិងពិភពលោកផងដែរ
«ហួយ! ច្រណែនពួកគេដល់ហើយ» ជេគ៌
«ច្រណែនអីមិនរកមួយដែរទៅ» ហុីសឹង
«វាមិនងាយចឹងទេ យើងមិនទាន់សប្បាយអស់ចិត្តផង»
«សប្បាយៗការពារផង ប្រយ័ត្នអេសដ៍ទៅអាកំពូលព្រាននារី» ហុីសឹងសម្លក់មិត្តខ្លួន ពួកគេនិយាយគ្នាតម៉ាត់មិនដាច់ ចំពោះស៊ុងហ៊ូនវិញ នាយសម្លឹងមើលទៅ កាន់កូនកំលោះកូនក្រមុំដោយទឹកមុខក្រៀមក្រំ
«កាត់ចិត្តទៅយ៉ាងណាឯងគ្រាន់តែជាអ្នកទីបី យូហ្គីស្រលាញ់ជេយ៍មិនមែនឯងឡើយ» ស៊ុននូ
«មែន! ស្រលាញ់គេម្នាក់ឯងវាឈឺចាប់មិនដូចឯងទេ បណ្ដោយឲ្យម៉ាលីអាចាកចេញទាំងដែលនាងសារភាពប្រាប់ថាស្រលាញ់ឯង»
«មើលវា... ឯងថាមកលួងវាឡូវវាមកដៀលឯងវិញ ចិត្តល្អរន្ទះបាញ់មែន» ស៊ុននូរៀងអន់ចិត្តរួចដើរចេញទៅមិនចឹងស៊ុងហ៊ូនជីកកាយរឿងអាស្រូវគេមកឌឺដងឡូវហើយ ស៊ុងហ៊ូនមិនអាចទ្រាំឈរមើលតទៅទៀតនាយក៏ដើរចេញទៅបាត់ទៅ តែដើរមកដល់បន្ទប់ផ្លាស់សំលៀកបំពាក់កូនក្រមុំក៏ឃើញថាជីហ្យុនអង្គុយផឹកស្រារអ៊ូតែឯងគេក៏ដើរមកមើល
«ជីហ្យុន! មិចមកនៅទីនេះ»
«អ្នកណា? បងហ៊ូន... គឺបងទេ... បងមកល្អហើយកំដរខ្ញុំផឹកទៅ» នាងតូចហុចដបស្រាឲ្យទៅស៊ុងហ៊ូន
«អត់ទេ... ឯងស្រវឹងហើយ បងនាំឯងទៅវិញ» ស៊ុងហ៊ូនទាញដបស្រាចេញពីជីហ្យុនរួចគេក៏អៀវនាងប្រុងនឹងចាកចេញ
«យកដបស្រាខ្ញុំទៅណា ខ្ញុំចង់ផឹកទៀត»
«ឯងផឹកច្រើនហើយ!»
«អត់ទេ... ខ្ញុំទុកតែផឹកអស់ពីរដបទេ តែពីរទេ បងហ៊ូនឲ្យខ្ញុំផឹកទៀតទៅ ខ្ញុំមិនចង់ប្រឈមមុខនឹងបងយូហ្គីទេ» លឺចឹងស៊ុងហ៊ូនរៀងឆ្ងល់ នាយដាក់នាងតូចអង្គុយស្រួលបួលរួចសួរ
«ហេតុអី? មិចមិនចង់ប្រឈមមុខនឹងយូហ្គី?»
«ប្រាប់អាថ៌កំបាំងមួយដល់បងទៅចុះ ពីរឆ្នាំមុន... ពីរឆ្នាំមុននៅផ្សារទំនើប ខ្ញុំឃើញបងយូហ្គីពីរនាក់...»
«ថាមិច?» ស៊ុងហ៊ូនស្ដាប់មិនសូវច្បាស់គេក៏សួរបញ្ជាក់
«គឺបងយូុហ្គីពីរនាក់ ម្នាក់ក្នុងចំណោមនោះខ្ញុំមើលស្គាល់ថាជាបងយូហ្គីតែម្នាក់ទៀតចូលមកក្រោយមុខមាត់ដូចបងយូហ្គីណាស់ តែទឹកមុខមិនមែនបងយូហ្គីទេ គឺ... គឺដូចជាម្នាក់ដែលខ្ញុំឃើញនៅពេលនេះចឹង»
«មានរឿងចឹងផង ប្រាប់បានអត់ថាអូនឃើញនៅផ្សារទំនើបមួយណា កន្លែងណា?»
«ផ្សារទំនើបពូថេយ៍ របស់បងយូហ្គី! ក្នុងបន្ទប់ទឹកស្រី ខ្ញុំបានឃើញ» និយាយដល់ត្រឹមនេះ ជីហ្យុនក៏សន្លប់បាត់
«ហេ! កុំទាន់សន្លប់ ជីហ្យុនៗ ! ហុឺយ! គិតធ្វើយ៉ាងមិចទៅ? យូហ្គី មានពីរនាក់ចឹងឬ?» ស៊ុងហ៊ូនងើយឆ្ងល់គិតមិនយល់ ថាជីហ្យុនចង់និយាយពីអី ខណៈនោះថេយ៉ុងដែលនៅខាងក្រៅស្ដាប់លឺចៃដន្យ មិនចាំយូរគេក៏ចាកចេញទៅផ្សារទំនើបរបស់គេភ្លាម
YOU ARE READING
សន្យាស្នេហ៍ (completed ✔️)
Fanfiction" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
