ភាគទី ០៦

18 0 0
                                        

/ដំណាក់មេទ័ព យ៉ាម៉ាគូសា/

     អ្នកប្រុសទាំងពីរងើបពីព្រលឹមងូតទឹករៀបចំតុបតែងឲ្យសមទៅតាមឋានៈគ្រួសារ ទាំងពីរនាក់ឈរលើកដៃលាតសន្ធឹងម្នាក់ម្ខាងដើម្បីងាយស្រួលឲ្យអ្នកបំរើគ្រងឈុតប្រពៃណីជប៉ុនពណ៌ទឹកប៊ិចក្រម៉ៅត្រៀមចូលទៅក្នុងរាជវាំង

" រួចហើយអ្នកប្រុស "
" ពួកនាងចេញទៅវិញទៅ "
" ចាសអ្នកប្រុសធំ " អ្នកបំរើទាំងអស់ចាកចេញទៅតាមបញ្ជាររបស់ ជុងហ្គុក ដែលជាអ្នកប្រុសធំ

" បងប្រុសរឿងរបស់ យូហ្គី "
" បងឲ្យគេទៅស៊ើបហើយ "
" បានដំណឹងមកវិញនូវ "

" នៅទេប្រហែលជាយយប់បន្ដិច "
" ពុទ្ធោ! អើយមិចក៏យូរយ៉ាងនេះ "
" មានរឿងអី? " លោក គីយ៉ូ ដើរចូលមកមើលក៏ឃើញថាខេយ៍ កំពុងស្រែកឡូឡាអីមិនដឹង

" គ្មា ... គ្មានអីទេលោកប៉ា " ទាំងពីរនាក់ឆ្លើយរដាក់រដុប
" បើគ្មានល្អហើយឆាប់ទៅ កុំឲ្យព្រះចៅអធិរាជចាំយូរ "
" បាទ " អ្នកទាំងពីរក៏ដើរតាមក្រោយឪពុកចូលឡានបើកសំដៅទៅក្នុងរាជវាំង

" ព្រះនាង គ្រួសារលោកមេទ័ពបានមកដល់ហើយ ព្រះចៅអធិរាជឲ្យមកយាងព្រះនាងទៅជួប "

     មនុស្សស្រីគ្រងឈុតប្រពៃណីជប៉ុនបុរាណពណ៌ផ្កាឈូកស្រាលឈរក្បែបង្អួចក្នុងដៃមានកាន់ខ្សែករបណ្តោងរូបផ្កាសាគូរ៉ាតូចមួយកែវភ្នែកសម្លឹងយ៉ាងយកចិត្តទុកដាក់

" យើងមិនទៅទេ "
" ព្រះនាង "
" ណ្ហើយ! ទៅមុនទៅយើងទៅតាមក្រោយ "
" តែ .... ព្រះពរ " ភាលៀងស្រីម្នាក់នោះមិនអាចជំទាស់បានក៏មានតែបណ្តោយទៅតាមនឹង

" សូមគោរពព្រះចៅអធិរាជ "
" កុំគួរសមអីនាំគ្នាក្រោកឡើងមក "
" អរព្រះគុណព្រះចៅអធិរាជ "

" នាំគ្នាអង្គុយចុះទៅ " ទាំងបីនាក់ក៏អង្គុយចុះតាមបញ្ជារ
" ពីរនាក់ឬជាកូនប្រុសរបស់លោកមេទ័ព "
" ក្រាបទូល នេះជាកូនប្រុសច្បងឈ្មោះ ជុងហ្គុក ហើយនេះកូនប្រុសពៅរបស់ទូលបង្គំឈ្មោះថា អ៊ុនហ្គុក "

" សូមគោរពព្រះចៅអធិរាជ "
" មិនអីទេ លោកមេទ័ពកូនប្រុសរបស់លោកម្នាក់ៗ មើលទៅរឹកពារអង់អាច ថ្លៃថ្នូរ ថែមទាំងសង្ហារបុត្រីរបស់យើងពិតជាមានសំណាងណាស់ដែលបានក្លាយជាកូនប្រសាររបស់ត្រកូល យ៉ាម៉ាគូសា "

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now