/ប្រទេសកូរ៉េខាងត្បូង/
បន្ទាប់ពីដឹងថាឈូហ្គីមានកូនខេយ៍មើលថែរនាងយ៉ាងល្អមិនដែលឲ្យឃ្លាតឆ្ងាយពីខ្លួនទេ ហើយថ្ងៃនេះផងដែលគេត្រូវបានខាងក្រសួងការពារជាតិនៅប្រទេសកូរ៉េខាងត្បូង អញ្ជើញមកចូលរួមទស្សនៈកិច្ចដើម្បីផ្លាស់ប្ដូរបទពិសោធចំណេះដឹងទូទៅនិងក្បួនសឹកតែបន្ទាប់ពីចប់កិច្ចការ ខេយ៍ក៏នាំឈូហ្គីដើរលេងបែបធម្មតានៅពេលយប់ តាមរបៀបគូរស្នេហ៍
«របស់ញាំនៅទីនេះទំនងណាស់» ឈូហ្គីមកដល់កន្លែងញាំអាហារតាមផ្លូវ
«កុំញាំអីវាអត់ល្អសម្រាប់កូនទេ» លឺខេយ៍និយាយចឹងនាងតូចពេបមាត់អន់ចិត្ត
«បើមិនញាំពេលនេះញាំពេលណា»
«ចាំពេលអូនសម្រាលកូនហើយ បងនាំអូនមកម្ដងទៀត» រាងក្រាស់និយាយដោយអង្អែលក្បាលនាងតូច
«នៅយូរទៀតណាស់»
«បងសន្យា» នាងតូចលឺចឹងក៏ញញឹម ដែលធ្វើឲ្យបេះដូងរបស់ខេយ៍លោតញាប់ជាខ្លាំង ដៃមាំអង្អែលក្បាលរបស់ឈូហ្គីថ្នមៗ ហើយឱបស្មារដើរទៅមុខទៀត
«ពួកយើងទៅអីផ្សេងដែលល្អសម្រាប់កូនវិញ ហឹម!»
«បាន... ហេ! ត្រង់ផ្លូវបត់កែងនោះមានភោជនីយដ្ឋានអាហារសុខភាព» លឺចឹងខេយ៍រៀងភាំងបន្ដិច ព្រោះពីមុនយូហ្គីក៏ធ្លាប់និយាយចឹងដែរ
«មិចក៏អូនដឹង អូនប្រាកដហើយថាអូនមកប្រទេសកូរ៉េលើកដំបូង»
«អូនមិនដឹងទេ តែអូនចេះតែនិយាយទៅ» ឈូហ្គីនិយាយធម្មតាហើយកៀកដៃរបស់ខេយ៍ដលរទៅកាន់ភោជនីយដ្ឋានដែលគេនិយាយនោះ
«អា៎... ពិតជាមានមែន» ខេយ៍ញញឹមហើយក៏ដើរចូលទៅក្នុងអង្គុយនៅក្នុងកន្លែងដែលឆ្ងាយពីភ្នែកគ្រប់គ្នា ក្រោយពីការម៉្មង់អាហាររួច ទាំងពីរនាក់ក៏អង្គុយជជែកគ្នាលែងយ៉ាងសប្បាយរីករាយ
«បងស្រលាញ់កូនប្រុសឬកូនស្រី»
«ប្រុសស្រីមិនសំខាន់សុទ្ធតែជាកូន តែបងចង់បានកូនស្រីច្រើនជាង»
«ហេតុអី?»
«បងចង់បានឈូហ្គីតូចនោះអី» មួយឃ្លានេះធ្វើឲ្យមុខរបស់ឈូហ្គីឡើងក្រហម ហើយក៏រំភើប
«បង... បងហៅអូនថាមិច?»
«ឈូហ្គី.... ភរិយាតែម្នាក់ របស់អ៊ុនហ្គី យ៉ាម៉ាគូសា» មិនត្រឹមតែនិយាយតែខេយ៍ចាប់ដៃតូចស្រឡូនក្ដោបមកដាក់លើកដើមទ្រង់របស់ខ្លួនដែលធ្វើឲ្យឈូហ្គីអាចដឹងពីចង្វាក់បេះដូងរបស់រាងក្រាស់
«អ៊ុនហ្គុក!» នាងតូចចាប់ផ្ដើមរលីងរលង ខេយ៍ឃើញចឹងគេក៏ញញឹមហើយដកដៃម្ខាងទៅវៀសទឹកភ្នែកចេញពីថ្ពាល់រលងរបស់ឈូហ្គី
«បងស្រលាញ់អូន ឈូហ្គី!»
«បង... បងនិយាយមែនឬ?» ឈូហ្គីបើកភ្នែកធំៗ សម្លឹងមើលរាងក្រាស់ដោយការភ្ញាក់ផ្អើល
«បងនិយាយមែន បងស្រលាញ់អូនជាអូន»
«ចុះយូហ្គី...»
«កុំនិយាយពីនាងទៀតពេលនេះក្នុងកែវភ្នែកបងអូននិងកូនសំខាន់បំផុត» លឺចឹងការចង់ចាំរបស់ឈូហ្គីក៏បង្ហាញឡើងក្នុងខួរក្បាលរបស់នាងទៀតដែលធ្វើឲ្យនាងវិលមុខ
YOU ARE READING
សន្យាស្នេហ៍ (completed ✔️)
Fanfiction" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
