ភាគទី ១៤

15 0 0
                                        

   /សហរដ្ឋអាមេរិច/

   ជីហ្យុនតាមលោកប៉ាមកធ្វើជំនួញ នាងក៏ចូលរួមជួយលោកប៉ារបស់គេផងដែរ នាងរៀបចំខ្លួនទៅចូលរួមពីធីជប់លៀងជួបជុំអ្នកជំនួញទូទាំងពិភពលោក នាងតូចក្នុងឈុតរ៉ូបរឹបរាងពណ៌ក្រហមបង្ហាញនូវរាងតូចស្រលូន សាច់សរខ្ចី បបូរមាត់ពណ៌សុីជម្ពូ សក់វែងខ្មៅរលោងត្រូវបានបួងឡើងលើបង្ហាញម៉ូតរ៉ូបដៃតូចសឹងតែក្លាយជាម៉ូតចងពុម្ពទៅហើយ នាងតូចដើរកៀកដៃលោកប៉ាជាប់ចូលទៅក្នុងកម្មវិធី អ្នកមិនដឹងបែបគិតថាជីមីនកំពុងតែបន្ដើរស្រីក្មេងថ្មីមិនខាន តែតាមពិតជីហ្យុនជាកូនស្រីសំណព្វរបស់គេទេ

   «សួស្ដីលោក ផាក... អូហូ... នេះបើមិនប្រាប់ណាបែបគិតថាលោកកំពុងតែចិញ្ចឹមស្រីក្មេងមិនខាន» បុរសវ័យកណ្ដាលម្នាក់ដើរមកលេបខាយជាមួយនឹងជីមីន
   «ឲ្យប្រយ័ត្នសំដីផងទៅ នេះជាកូនស្រីបង្កើតរបស់ខ្ញុំ កុំមកយកនាងទៅប្រៀបជាមួយស្រីបែបនោះ» ជីមីនតបដោយមុខស្មើរកុំមកចង់ប៉ះពាល់ឬលេបខាយដាក់កូនស្រីគេមិនចឹងគេនឹងចាត់ការមិនឲ្យសល់សាកសពទុកបូជាទេ

    «ហេ... គ្រាន់តែនិយាយលេងតើ» បរុសចំណាស់នៅតែលួចដៀងភ្នែកមើលទៅជីហ្យុនដែលធ្វើឲ្យ ជីមីនរាងក្ដៅស្លឹកត្រចៀកបន្ដិច
    «កុំមកប្រើក្រសែរភ្នែកមើលស្រីដែលលោកបន្ដើរ មកមើលកូនស្រីខ្ញុំ ប្រយ័ត្នខ្វក់ភ្នែកមិនដឹងខ្លួន»
    «បានៗឈប់ហើយៗ» ជីមីនមិនតបតែក៏អូសដៃកូនស្រីទៅតុអង្គុយតែមិនទាន់នឹងដល់ស្រួលបួលផងក៏មានបុរសវ័យប្រហែលគេមកស្ទាក់គេតែម្ដង
    «ខានជួបគ្នាយូរហើយ ផាក ជីមីន» សំលេងបង្កប់នូវភាពឌឺដងជីមីនលឺហើយស្គាល់ដល់មុខ
    «ជុង ហូស៊ុក!» ជីមីនហៅឈ្មោះដៃគូរជំនួញដែលជាគូរសត្រូវរបស់ខ្លួន
    «អា៎... នេះនៅចាំឈ្មោះយើងបានល្អណាស់តើ» ហូស៊ុកនិយាយហើយក៏លួចដៀងភ្នែកមើលទៅជីហ្យុងដែលឈរគាំងនឹកស្មានមិនដល់
   «ជីហ្យុន! មាននឹកលោកគ្រូអត់» ជីមីនលឺចឹងក៏ស្ទុះទៅដាល់មុខហូស៊ុកមួយដៃ

    ឌឹប!
    «លោកប៉ាបានហើយ កុំអីលោកប៉ា» ជីហ្យុនប្រញាប់ ហាមឃាត់ជីមីន ហូស៊ុកឃើញចឹងគេញញឹមឌឺថែម
    «ឯងគិតថាតាមបំផ្លាញកូនយើងមិនទាន់អស់ចិត្តទៀតឬ»
    «អូ! ជីមីន ឯងមិនគួរនិយាយចឹងទេ កាលនោះកូនរបស់ឯងធ្វើដោយស្មគ្រ័ចិត្តយើងមិនបានបង្ខំ»
    «បិទមាត់លោកទៅ» ជីហ្យុនស្រែកទៅកាន់ហូស៊ុក តែវារឹតតែធ្វើឲ្យហូស៊ុកពេញចិត្ត
    «ហេ! ជីហ្យុនសិស្សសំណព្វរបស់លោកគ្រូស៊ុក អូទេ! គួរហៅថាសត្វចិញ្ជឹមរបស់លោកគ្រូស៊ុកវិញ» និយាយបែបនេះរួចនាយក៏ងាកទៅសើចចំអកជាមួយស្រីកំណាន់ដែលគេបន្ដើរមក

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now