ភាគទី ០៤

19 0 0
                                        

/បីថ្ងៃក្រោយមក/

យូហ្គី និង ជេយ៍ ជិះឡានមកសាលាជាមួយគ្នារាល់ថ្ងៃពេលនេះពួកគេក្លាយជាទីចាប់អារម្មណ៍របស់ សិស្សសាលាគ្រប់គ្នា មិនត្រឹមតែប៉ុណ្ណឹងព័ត៌មានក៏ចាប់ផ្ដើមចុះផ្សាយពីទំនាក់ទំនងរបស់ពួកគេដូចគ្នា

" នេះបីថ្ងៃហើយមិចក៏បង ខេយ៍មិនឃើញមករៀនទៀតគាត់ទៅណាទៅ " យូហ្គី ដើរចុះដើរឡើងក្នុងបន្ទប់ទឹកដូចដឹងស្រាប់ហើយ ជេយ៍ តាមគេល្អិតខ្លាំងណាស់

" មិចក៏ចូលទៅយូរយ៉ាងនេះមានកើតអីឬអត់ " ជេយ៍ គ្រាន់តែឃើញនាងតូចចេញមកភ្លាមក៏ប្រញាប់សួរ
" នែ! លោកដើរតាមខ្ញុំរាល់ថ្ងៃនឹងមិនចេះធុញទេឬ " យូហ្គី សួរដោយចិត្តម៉ួរម៉ៅពេលបើកទ្វារចេញពីបន្ទប់ទឹកភ្លាម

" ដើម្បីការពារអូននោះអី "
" ខ្ញុំមិនត្រូវការការពាររបស់លោកទេ " យូហ្គី និយាយខ្លាំងៗដាក់ ជេយ៍
" ឈប់សិន "
" អួយ! លេងចង់ធ្វើអី លេង! " យូហ្គី បោះជំហានដើរចេញតែក៏ត្រូវ ជេយ៍ ចាប់ដើមដៃជាប់ដៃម្ខាងទៀតក្រសោបចង្កេះតូចជាប់

" អូនកុំមកបង្ខំបង មិនចឹងអូននឹងស្ដាយក្រោយ " ជេយ៍ និយាយ សង្កត់សំលេងធ្ងន់
" តែបើលោកមិនលេងខ្ញុំលោកនឹងកាន់តែស្ដាយក្រោយ " យូហ្គី សង្កត់សំដីច្បាស់ៗទៅកាន់ ជេយ៍ វិញ

" បានចឹងអូនត្រៀមខ្លួនទៅ បងនឹងធ្វើឲ្យប្រាកដថាអូននឹងអា ខេយ៍គ្មានថ្ងៃបាននៅជាមួយគ្នានោះទេ "
" ចឹងក៏សាកមើលទៅ " កែវភ្នែកស្អប់ខ្ពើមរបស់ យូហ្គី សម្លឹងមើលទៅ ជេយ៍

" បានបងមិនបន្ធូរដៃឲ្យអូនទេ "
" ខ្ញុំក៏មិនត្រូវការឲ្យលោកឯងមកបន្ធូរដៃឲ្យខ្ញុំដែល " យូហ្គី រុញ ជេយ៍ ចេញបានសម្រេចនាងក៏ដើរចេញទៅបាត់

" ពួកឯងចង់ទៅណា " លោក ហ្គីយ៉ូ
" លោកប៉ា នេះប្រុងឃុំពួកខ្ញុំដល់ពេលណាទៀត " ជុងហ្គុក
" មែនហើយប៉ា " ខេយ៍

" ឃុំរហូតពួកឯងយល់ព្រមចូលទៅជួបព្រះចៅអធិរាជជាមួយនឹងប៉ា "
" អត់ទេលោកប៉ា " ជុងហ្គុក និង ខេយ៍

" ហេតុអីទៅហាស? នេះពួកឯងជាជំនាន់ក្រោយរបស់ យ៉ាម៉ាគូសា ជាគ្រួសារមេទ័ពណា "
" តែខ្ញុំមិនចាប់អារម្មណ៍រឿងរបស់រាជការទេ " ជុងហ្គុក
" ខ្ញុំក៏ចឹងខ្ញុំចូលចិត្តសេរីភាពម្យ៉ាងទៀត ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយ " ខេយ៍មិនខ្លាចនឹងនិយាយត្រង់ព្រោះគេដឹងច្បាស់បើគេធ្វើតាមលោកប៉ារបស់គេនោះត្រូវតែរៀបអភិសេដចូលទៅក្នុងគ្រួសាររាជវង្ស នេះជាបញ្ជារដែរមិនអាចប្រកែកបាន

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now