/ប្រទេស ជប៉ុន/
ទូទាំងប្រទេសកំពុងតែប្រារព្ធពិធីឡើងគ្រងរាងរបស់អធិរាជនីថ្មីនោះគឺ ព្រះនាងម៉ូណា ខណៈដែលជុងហ្គុកជាអ្នកការពារនាំមុខដង្ហែរក្បួនដោយផ្ទាល់ រីឯខេយ៍និងឈូហ្គីចូលរួមជាសាច់ញ្ញាតិរាជវង្ស
/កាលពី បីថ្ងៃមុន/
«លោកធ្វើបែបនឹងធ្វើអី?» ព្រះនាងម៉ូណា និយាយជាមួយជុហ្គុកដោយខឹងផង ឈឺចាប់ផង
«ទូលបង្គំ គ្រាន់តែចង់នៅក្បែរទ្រង់ ការពារទ្រង់ ទោះបីពួកយើងត្រូវបានបញ្ចប់តែទូកបង្គំសុំស្ម័គ្រចិត្តតាមបម្រើទ្រង់រហូតដល់ថ្ងៃស្លាប់» សំដីរបស់ជុងហ្គុកធ្វើឲ្យម៉ូណារឹតតែឈឺចាប់ តែរវាងតួនាទីនិងស្នេហានាងរើបានតែមួយ នោះគឺឡើងគ្រងរាជបន្ដនិងរៀបការតាមអ្វីដែលបានរៀបចំ
«ព្រះនាងទូលបង្គំសុំលាលែងពីដំណែង ហើយផ្ទេរដំណែងនេះទៅកាន់បងប្រុសទូលបង្គំ ជុងហ្គុកធ្វើជាមេទ័ពបន្ដ» ខេយ៍លុតជង្គង់សុំអង្វរ ខណៈពេលដែលឈូហ្គីក៏លូកមាត់
«ម្ចាស់បង បានទេបែបនេះបងជុងហ្គុកនឹងបាននៅក្បែរការពារបង» ឈូហ្គី ចាប់ដៃម៉ូណានិយាយអង្វរ
«នេះពួកឯងធ្វើឲ្យបងពិបាកហើយ» ម៉ូណា
«ម្ចាស់បង យ៉ាងណាបន្ដិចទៀតខេយ៍នឹងខ្ញុំពួកយើងដូរទៅកូរ៉េហើយពួកយើងនឹងរស់នៅបែបសាមញ្ញជាអ្នកជំនួញម្នាក់ បងទុកថានេះជាតួនាទីចុះ» ឈូហ្គី
«ទូលបង្គំសន្យាថា ទូលបង្គំធ្វើតាមតួនាទីមិនបំពានព្រំដែនឡើយ» ជុងហ្គុកនិយាយបញ្ជាក់ទាំងដែលក្មុងចិត្តឈឺចាប់ណាស់ ប៉ុន្ដែគ្រាន់ត្រឹមនៅក្បែរមនុស្សដែលខ្លួនស្រលាញ់ទោះអ្នករួមជីវិតមិនមែនខ្លួន ឲ្យតែនាងមានក្ដីសុខ ប៉ុណ្ណេះក៏អស់ចិត្ត
«បាន យើងតែងតាំងលោកជាមេទ័ពជំនិតផ្ទាល់ខ្លួនរបស់យើង»
«អរព្រះគុណ ព្រះរាជនី»
/ត្រលប់មក បច្ចុប្បន្នវិញ/
«អូនអាណិតម្ចាស់បងម៉ូណា និងបងជុងហ្គុកណាស់» ឈូហ្គី និយាយជាមួយខេយ៍ដែលកំពុងអង្គុយក្បែរខ្លួន ខណៈពេលពិធីអភិសេដចាប់ផ្ដើម
«ស្នេហា ខ្លះមិនប្រាកដថាសមបំណងទេ មិនមែនអ្នកណាសុទ្ធតែដូចពួកយើង បងយល់ថាបងសំណាងដែលបងអាចរស់នៅក្បែរមនុស្សដែលបងស្រលាញ់» ខេយ៍ចាប់កាន់ដៃរបស់ឈូហ្គីសម្លឹងមុខនាងដោយក្រសែរភ្នែកស្រទន់
«អូនក៏សំណាងដែលអាចចងចាំបង» ឈូហ្គីនិយាយទាំងអៀន ខេយ៍ក៏ញញឹមហើយយកដៃទៅអង្អែលថ្ពាល់ក្រហមរបស់ឈូហ្គី
«អូនដឹងអត់ ថាអ្នកដែលនៅក្នុងចិត្តបងទោះអូនជាយូហ្គី ឬឈូហ្គី បងចង់ប្រាប់អូនថាបេះដូងបងដាក់បានតែមនុស្សម្នាក់ទេ នោះគឺអូន»
«ចឹងបងត្រូវតែបែងចែកឲ្យដាច់រវាងភាពខុសគ្នារបស់ពួកយើង»
«ឈូហ្គី... បងស្រលាញ់អូន»
«អូនក៏ស្រលាញ់បងដូចគ្នាខេយ៍» ទាំងពីរអ្នកសម្លឹងមើលមុខគ្នាទៅវិញទៅមក
«នៅមានកូនប្រុសយើងម្នាក់ទៀត» ខេយ៍អង្អែលពោះរបស់ឈូហ្គីដោយក្ដីស្រលាញ់
«ត្រូវហើយ ពួលយើងបីនាក់»
«ហេ! មិនមែនបីទេ បងនឹងយកបន្ថែមពេលកូនដំបូងយើងកើត»
«បងចង់បានប៉ុន្មាន?»
«12» លឺតែ 12 នាក់ឈូហ្គីគាំងមាត់ឈឹង បើកភ្នែកសម្លឹងមើលខេយ៍ដោយភ្ញាក់ផ្អែល
«នេះបងទុកអូនជាមេជ្រូកអី»
«អត់ទេ គ្រាន់តែប្រពន្ធបងស្អាតបងចង់ បង្កើតឲ្យច្រើន» ខេយ៍ញញឹមចុងមាត់ ដៃវិញលូកទៅអង្អែលភ្លៅតូចស្រឡូនរបស់ឈូហ្គី ធ្វើឲ្យនាងព្រឺសំបុលខ្ញាក
«ឈប់ភ្លាមនេះពួកយើងនៅកន្លែងសាធារណៈ ហើយបងអូនមានផ្ទៃពោះណាកុំអី»
«បងចេះចាត់ចែងហើយនៅឲ្យតែស្ងៀមទៅ» និយាយចប់ខណៈដែលគ្មានអ្នកចាប់អារម្មណ៍ខេយ៍ក៏បីឈូហ្គីចាកចេញទៅបាត់ទៅ
ВЫ ЧИТАЕТЕ
សន្យាស្នេហ៍ (completed ✔️)
Фанфикшн" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
