ភាគទី ១៧

12 0 0
                                        

ខេយ៍បានមកជួបស៊ុងហ៊ូននៅក្រោមស្ពានក្បែរទន្លេហាន រាងក្រាស់ដើរចេញពីឡានសំដៅមករកស៊ុងហ៊ូន ដែលឈរចាំគេស្រាប់តែអ្វីដែលចំលែកនោះ គឺថេហ្យុងក៏មកដូចគ្នា

«នេះជាលោកពូថេហ្យុង ពូបង្កើតរបស់យូហ្គី» ស៊ុងហ៊ូនណែននាំថេហ្យុងទៅកាន់ខេយ៍
«សង្ហារហើយមានអំណាចចឹងតើបានយូហ្គីប្រឆាំងជាមួយប៉ាគេដើម្បីឯង» ថេហ្យុង សម្លឹងមើលខេយ៍ពីក្បាលដល់ចុងជើងរួចសម្លឹងមើលមុខរបស់គេវិញ
«ខ្ញុំមកនេះមិនមែននិយាយរឿងស្នេហាទេ ខ្ញុំមកសួររឿងឈូហ្គី និង យូហ្គីការពិតពួកនាងមានទាក់ទងអីឬអត់ ខ្ញុំពេលខ្លះបែងចែកពួកនាងមិនត្រូវទេ»
«រឿងនេះទុកឲ្យពូថេយ៍បកស្រាយចុះ» ស៊ុងហ៊ូនផ្ដល់តួនាទីឲ្យថេហ្យុងបកស្រាយ

«បើនិយាយឲ្យចំគឺទាក់ទង ហើយមិនមែនទាក់ទងធម្មតាទេ ជាការពាក់ព័ន្ធបែបសាច់ឈាមតែមួយទៀតផង» ខេយ៍លឺចឹងនាយក៏បើកភ្នែកធំៗ
«ចង់ថាពួកគេជាកូនភ្លោះ»
«ត្រូវហើយពួកគេជាកូនភ្លោះ» ថេយ្យុងបញ្ជាក់ហើយនិយាយបន្ដ
«បងជូននិងព្រះនាងយូមីហ្គូ បានជួបគ្នាចៃដន្យពេលបងប្រុសយើងនិងយើងទៅធ្វើជំនួញនៅប្រទេសជប៉ុន ហើយពួកគាត់ក៏ស្រលាញ់គ្នា ប៉ុន្ដែព្រះចៅអធិរាជដែលជាម្ចាស់បងទ្រង់មិនយល់ព្រម ព្រះនាងក៏បានលះបង់ឋានៈជាព្រះនាងមករៀបការជាមួយបងជូន ក្រោយមកមិនយូរប៉ុន្មានពួកគាត់ក៏មានកូន តែព្រោះតែចង់សងសឹកបងណាមជូន ព្រះចៅអធិរាជក៏ពង្រាត់ទារកម្នាក់យកទៅនោះជាព្រះនាងឈូហ្គី ប្រពន្ធឯងនឹងហើយ»

«ថាមិច? ចឹងឈូហ្គីជាទារកប្អូនឬបង?» ខេយ៍សួរបញ្ជាក់
«ឈូហ្គីជាទារកប្អូន»
«ហើយ... ហើយចុះ....» ខេយ៍និយាយមិនចង់ចេញគេនឹកស្មានមិនដល់ទេ
«យើងដឹងថាឯងពិបាកទទួលយក តែអ្វីៗវាបានកើតឡើងហើយ» និយាយរួចស៊ុងហ៊ូនក៏បង្ហាញវីឌីអូកាលពី 2 ឆ្នាំមុនដែលចេញពីកាំមេរ៉ាសុវត្ថិភាពនៅផ្សារទំនើបរបស់ថេហ្យុង ខេយ៍មើលចប់នាយនិយាយលេងចេញទៅហើយ

«ពួកគេបានជួបគ្នាហើយប្ដូរគ្នាម្ដងពេលពួកគេអាយុ 15 ឆ្នាំ ហើយបីឆ្នាំក្រោយ យូហ្គីក៏មកប្ដូរគ្នាជាមួយឈូហ្គីម្ដងទៀត»
«តែមិចឈូហ្គីមិនចាំអីចឹង?»
«យើងគិតថាយូហ្គីចាក់ថ្នាំឲ្យនាងបាត់ការចងចាំ» ថេហ្យុងព្យាយាមបកស្រាយឲ្យខេយ៍យល់
«ចឹងបានន័យថាពីដើមមកជាឈូហ្គី....»
«ត្រូវហើយ ពីដើមមកជាឈូហ្គី អ្នកដែលឯងទាក់ទងនៅវិទ្យាល័យជាឈូហ្គី ហើយអ្នកដែលជាប្រពន្ធឯងក៏ឈូហ្គីដែរ» ស៊ុងហ៊ូនដើរទៅចាប់ស្មាររបស់ខេយ៍
«ចឹងកាលពីពីរឆ្នាំមុនអ្នកមើលងាយខ្ញុំ ជាយូហ្គីពិតប្រាកដ»
«មែន ហើយមនុស្សដែលយូហ្គីស្រលាញ់ជាជេយ៍នឹងឯង» ថេហ្យុង
«មិចក៏ខ្ញុំល្ងង់យ៉ាងនឹង ចឹងតើបានខ្ញុំតែងតែមានអារម្មណ៍ប្លែកៗ គ្រប់ពេលខ្ញុំធ្វើបាបឈូហ្គី បេះដូងរបស់ខ្ញុំក៏ឈឺដូចគ្នា នាងមិនដែលទៅណាឆ្ងាយពីខ្ញុំ តែខ្ញុំខ្លួនឯងចំណាំមនុស្សដែលខ្លួនស្រលាញ់មិនបាន» ខេយ៍និយាយដោយទឹកភ្នែករលីងរលោង គេមានភាពសោកស្ដាយ និងបន្ទោសខ្លួនឯងដែលគេបណ្ដោយឲ្យពាក្យសំដីរមើលងាយរបស់យូហ្គីមកបំផ្លាញសតិរបស់គេ

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now