ជីហ្យុនមករកហូស៊ុកប្រាប់គ្រប់យ៉ាងទៅកាន់នាយ រាងក្រាស់ស្ដាប់ហើយក៏ចាប់ទាញកាយតូចមកឱបក្នុងរង្វង់ដៃដោយក្ដីលួងលោម
«លោកនិយាយត្រូវ ខ្ញុំមិននឹកស្មានថាប៉ាគាត់ជាមនុស្សបែបនឹង មិនលើកលែងសូម្បីកូនប្រសារខ្លួនឯង ខ្ញុំអាណិតបងជេយ៍ដែលគាត់មិនដឹងរឿងអីសោះឡើយ»
«ជីមីនហ៊ានធ្វើគ្រប់យ៉ាងតែ រឿងពួកគេមានអីៗជាមួយគ្នាវាអាចថាជារឿងចៃដន្យ តែពេលនេះនាងស្គាល់ប៉ារបស់នាងច្បាស់ហើយមែនទេ» ហូស៊ុកសម្លឹងមើលមុខជីហ្យុនមេដៃមាំវៀសទឹកភ្នែកចេញពីថ្ពាល់រលោងរបស់នាងតូច
«សុំទោស...» ជីហ្យុនបើកភ្នែកធំៗពេលលឺពាក្យនេះចេញពីមាត់របស់ហូស៊ុក
«លោក... លោកបានន័យថាមិច»
«សុំទោសដែលយកនាងធ្វើជាឈ្នាន់សងសឹកប៉ារបស់នាង» ហូស៊ុកយកដៃរបស់ជីហ្យុនដាក់លើទ្រូងខាងឆ្វេងរបស់ខ្លួន ហើយសម្លឹកមុខរបស់ជីហ្យុនដោយក្ដីអង្វរ
«ខ្ញុំគ្រាន់តែចង់ឲ្យនាងស្គាល់មុខមាត់ពិតរបស់ប៉ានាងថាគេអាក្រក់បែបណា តែខ្ញុំប្រហែលជាធ្វើជ្រុលលើនាង ប៉ុន្ដែជីហ្យុនមានរឿងមួយអូនត្រូវតែដឹងហើយរឿងនឹងពីដើមមកបងមិនដែលកុហកអូននោះទេ» ចង្វាក់បេះដូងរបស់ហូស៊ុកលោតឡើងញាប់ល្មមឲ្យនាងតូចដឹងថាពេលនេះហូស៊ុកកំពុងនិយាយការពិត
«រឿងអី?»
«បងស្រលាញ់អូន ស្រលាញ់តាំងពីថ្ងៃដំបូងដែលយើងជួបគ្នា តែបងខុសខ្លួនឯងដែលយករឿងនឹងមកលាយលំជាមួយគំនុំរវាងបងនិងប៉ាអូន ទាំងដែលអូនមិនសមនឹងជួបរឿងបែបនេះឡើយ» ហូស៊ុកដកដង្ហើមធំមួយយ៉ាងវែងមុននឹងបន្ដ
«បើបងបន្ដធ្វើបាបអូនបងមិនខុសពីប៉ាអូននោះទេ ពេលនេះពួកយើងមានកូនជាមួយគ្នា បងនឹងទទួលខុសត្រូវគ្រប់យ៉ាង ហើយចាប់ពីពេលនេះតទៅអូនមិនបាច់ទៅវិញទេ នៅទៅនេះជាមួយបង បងសន្យាថាបងនឹងមើលថែរអូនឲ្យបានល្អ ផ្ដល់ឱកាសឲ្យបងម្ដងទៀតបានអត់» សំដីរបស់ហូស៊ុកធ្វើឲ្យជីហ្យុនរំភើបជាខ្លាំងនៅពេលដែលនាងស្ទើរតែបាត់បង់គ្រប់យ៉ាងនៅពេលដែលហូស៊ុកនិយាយបែបនេះនាងពិតជាមួយភាពកក់ក្ដៅ
«បើបងអះអាងសន្យាហើយបងត្រូវធ្វើឲ្យបាន»
«ប្រាកដណាស់ បងក៏ធ្លាប់បាត់បង់គ្រួសារម្ដាយ ប្អូនស្រី នឹងគូរដណ្ដឹងដែលមិនទាន់រៀបការ ហើយអូនដឹងអត់ថាម្នាក់នោះជា ម៉ាក់អូននឹងហើយ» ជីហ្យុនបើកភ្នែកធំៗ សម្លឹងទៅកាន់ហូស៊ុក
«លោកប៉ាអាក្រក់ពេកហើយ មិចក៏គាត់ធ្វើចឹងទៅកើត»
«បងមិនដែលប្រាប់រឿងនេះទៅអ្នកណាទេ វាប្រហែលជាព្រហ្មលិខិតហើយ»
«អូនក៏សន្យាថាអូននឹងលុបលាងកំហុសជំនួសលោកប៉ា»
«ចឹងពួកយើងបំពេញចន្លោះខ្វះខាតឲ្យគ្នាទៅវិញទៅមកល្អទេ?»
«បាន ប្រាកដជាបាន» ទាំងពីរនាក់ឱបគ្នាយ៉ាងមានក្ដីសុខ
«បងស្រលាញ់អូន»
«អូនក៏ស្រលាញ់បងដូចគ្នា ហូស៊ុក!»
YOU ARE READING
សន្យាស្នេហ៍ (completed ✔️)
Fanfiction" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
