ភាគទី ១១

14 0 0
                                        

ពន្លឺព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់ធ្វើឲ្យឈូហ្គីបើកភ្នែកសន្សឹមៗ ពេលដែលបើកអស់ហើយក៏ឃើញថារាងក្រាស់នៅគេងឱបគេនៅឡើយ ដៃតូចស្រឡូនលើកឡើងចង់ទៅប៉ះផ្ទៃមុខរបស់រាងក្រាស់តែពេលនឹកឃើញរឿងយប់មិញហើយនាងតក់ស្លុតជាខ្លាំង
   «ហ្អាយ! ចេញទៅ.... ៗ» ឈូហ្គីស្រែកយ៉ាងខ្លាំងរហូតដល់ខេយ៍ភ្ញាក់ នាងងើបចេញពីគ្រែជាមួយអាវសឺមីពណ៍ស រត់ទៅសំដៅទ្វារតែរាងក្រាស់ដែលភ្ញាក់ស្ទុះងើបជាមួយខោក្រណាត់ជើងវែងប្រលែងល្វែងខាងលើកចោល
   «ចង់ទៅណា...» ខេយ៍ចាប់ទាញកាយតូចមកហើយក្រវ៉ាត់ទៅលើគ្រែរវិញរួចឡើងទៅសង្កត់ពីលើនាង
   «យើង... យើងនឹងប្រាប់បិតារបស់យើង ថាលោកធ្វើបាបយើង... អ្ហឹក!» និយាយមិនទាន់ចប់ស្រួលបួលផងខេយ៍ក៏ច្របាច់កនាងម្ដងទៀត
   «នាងពូកកែរសំដែងមែន យ៉ាងមិចស្ដាយក្រោយមែនទេទើបមកបន្លំធ្វើជាព្រះនាង ដឹងថាយើងជាគ្រួសារមេទ័ពនាងក៏ប្ដូរចិត្តចង់ធ្វើជាលោកស្រីមេទ័ព លេងចង់ធ្វើលោកស្រីនាយកក្រុមហ៊ុនហើយឬ?»
   «លែង... លែង!» ឈូហ្គីប្រឹងវាយដៃរាងក្រាស់ចេញ ព្រោះនាងពិបាកដកដង្ហើមណាស់
   «មិននិយាយ មែនទេ... ប្រាប់នាងទៅចុះយើងគ្មានថ្ងៃភ្លេចនោះទេ គីម យូហ្គី!» ខេយ៍ដកដៃចេញពីករបស់ឈូហ្គី ហើយងើបចេញពីកាយតូចជាមួយស្នាមញញឹមពពេញទៅដោយល្បិច នាងតូចដែលស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ នាងដកដង្ហើមដង្ហក់សឹងតែមិនដល់ ក្រោយពីសម្រួលអារម្មណ៍បានបន្ដិចនាងក៏ងើបអង្គុយហើយងើបចេញពីលើគ្រែរមកឈរទល់មុខខេយ៍ ថែមទាំងប្រើក្រសែរភ្នែកសម្លក់ទៅកាន់នាយទៀតផង
   «ត្រូវហើយ គឺក្រសែរភ្នែកមួយនេះ ពីរឆ្នាំមុនក្រសែរភ្នែកមួយនេះហើយ...»

   ផ្លាច់!
   មួយកំផ្លៀងពីដៃតូចស្រឡូនរបស់ឈូហ្គីទះទៅលើផ្ទៃមុចសង្ហាររបស់រាងក្រាស់ឲ្យងាកទៅម្ខាង
   «យើងមិនស្គាល់ថាអ្នកណាឈ្មោះគីម យូហ្គី ទេ តែយើង ដែលលោកឃើញគឺជា ព្រះនាងទីពីរ បុត្រីនៃអធិរាជជប៉ុន ហើយស្ដាប់ឲ្យច្បាស់ យើងមិនដែលជួបលោក ពីរឆ្នាំមុនយើងនៅប្រទេសជប៉ុនមិនបានចេញទៅណា យើងទៅជួបលោកយ៉ាងមិច» ឈូហ្គីព្យាយាមនិយាយបកស្រាយទាំងដែលឈឺក ខេយ៍ស្ទុះមកចាប់ច្របាច់មុខរបស់ឈូហ្គីវិញម្ដង ហើយសម្លឹងមើលផ្ទៃមុខនាងឆ្វេងស្ដាំ
   «កុហក! មុខមាត់មួុយនេះហើយដែលជេរប្រទិចមើលងាយយើងនៅឆ្នាំនោះ»
   «លោកនិយាយមិនស្ដាប់គ្នាសោះហើយ ឲ្យយើងនិយាយយ៉ាងមិចទើបលោកជឿ យើងទុកតែជួបលោកនៅថ្ងៃដែលលោកត្រូវតែងតាំង និងលើកទីពីរគឺថ្ងៃរៀបការនេះឯង» លឺបែបនេះខេយ៍ក៏ប្រលែងដៃចេញពីមុខរបស់ឈូហ្គី
   «យើងមិនខ្វល់ យ៉ាងណាទុកថានាងសំណាងអាក្រក់ចុះដែលមានមុខមាត់ដូចមនុស្សស្រីដែលយើងស្អប់ យើងសងសឹកគេមិនបានចឹងនាងជំនួសទៅ»

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now