ភាគទី ២២

17 0 0
                                        

    សំលេងសម្រឹបជើងដើរមកឈប់ពីមុខរបស់ឈូហ្គី ដែលចងជាប់និយាយកៅអី យូហ្គីស្រាយខ្សែរហើយអូសកាយតូចចេញទៅក្រៅ

    «បងចង់នាំខ្ញុំទៅណា?» យូហ្គីអូសឈូហ្គីមកដល់មាត់ក្នុងព្រៃមួយ ឈូហ្គីខំប្រឹងឱបពោះការពារកូនដែលមិនទាន់កើត
    «លើលោកនេះបើមានឯងគឺអត់យើង បើមានយើងគឺអត់ឯង» យូហ្គីលើកកាំភ្លើងរកបាញ់ឈូហ្គីតែភ្លាមនោះ ក៏មានសំលេងមួយស្រែកឡើង

«ឈប់ភ្លាមយូហ្គី!» សំលេងខេយ៍ស្រែកឡើងធ្វើឲ្យយូហ្គីគាំងបន្ដិច
«នេះបង...» យូហ្គីបើកភ្នែកធំៗ នឹកស្មានមិនដល់
«ខេយ៍!» ឈូហ្គី ងាករកប្ដីដោយក្ដីសង្ឃឹម
«មិចក៏បង... នេះលោកដឹងយូរហើយ»
«មែនខ្ញុំដឹងយូរហើយ ឈូហ្គីបែបណា ខ្ញុំនៅចំណាំនាងបាន នាងគ្រាន់តែឃើញក៏ដឹង តែខ្ញុំដឹងថានាងមិនងាយដោះលែងឈូហ្គីទើបខ្ញុំប្រើល្បិចទល់ល្បិច បោកនាងឲ្យគិតថាខ្ញុំជាព្រាននារី» ខេយ៍និយាយបកស្រាយ ខណៈនោះ ជេយ៍និងស៊ុងហ៊ូនក៏មកដល់

    «យូហ្គីឈប់ទៅ... បងសុំអង្វរ» យូហ្គីឃើញជេយ៍នាងចាប់ផ្ដើមច្របូកច្របល់ហើយផ្ជុងក្បាលឈូហ្គីខ្លាំង
    «អត់ទេអូនមិនឈប់ទេ លុះត្រាតែនាងនេះងាប់»
    «បង... បងមិនខ្វល់ថាអូនបែបណាទេ កូនក្នុងពោះអូនជារបស់ប៉ាបងឬក៏របស់បង ក៏ដោយអូននៅតែជាយូហ្គីដែលបងស្រលាញ់ មនុស្សស្រីតែម្នាក់ដែលបងព្រមលះបង់គ្រប់យ៉ាងដើម្បីអូន» សំលេងរបស់ជេយ៍ធ្វើឲ្យយូហ្គីភ្លឹកនឹងទន់ចិត្តបន្ដិចជាឱកាសដែលឲ្យខេយ៍ចូលទៅជួយឈូហ្គីបាន តែយូហ្គីភ្ញាក់មកវិញនាងក៏បាញ់មួយគ្រាប់

    «អត់ទេ» ឈូហ្គីស្រែកមួយទំហឹងពេលគ្រាប់កាំភ្លើងបាញ់ទំលុះរាងកាយរបស់ខេយ៍ ស៊ុងហ៊ូនប្រញាប់មកជួយ ជេយ៍ក៏ស្ទុះមកដណ្ដើមកាំភ្លើងពីដៃរបស់យូហ្គី ទាំងពីរនាក់រុញដណ្ដើមគ្នាទៅវិញទៅមករហូតស្នូលកាំភ្លើងលឺមួយគ្រាប់ទៀត គ្រប់គ្នាងាកមើលមុខរបស់ជេយ៍និងយូហ្គី រួមទាំងសមីខ្លួន ពេលនោះឈាមច្រាលចេញពីចង្កេះរបស់ជេយ៍ រាងកាយរឹងមាំដួលទៅលើដី

    «ជេយ៍!» យូហ្គីទ្ររាងក្រាស់ឈាមប្រលាក់ពេញរាងកាយរបស់នាង ជេយ៍ញញឹមហើយលើកដៃក្ដោបមុខរបស់យូហ្គីដោយស្នាមញញឹម
    «យូហ្គី.... ឈប់ទៅ... បង... បងស្រលាញ់អូន អូន.... ជាអូន បងមិនចង់... ឃើញអូនបែបនឹងទេ» និយាយចប់ជេយ័ក៏សន្លាប់បាត់ស្មារតី
    «ហេតុអី...? ហេតុអី...» យូហ្គីងើបឈរឡើង ហើយទាញកាំភ្លើងតម្រង់ទៅកាន់ឈូហ្គីម្ដងទៀត តែខណៈនោះណាមជូននឹងថេយ៉ុងក៏មកដល់
    «ឈប់ទៅកូន» ណាមជុន ឃើញកូនស្រីបែបនេះគាត់ក៏ពិបាកចិត្ដ
    «គ្រប់គ្នាស្រលាញ់ឯថណាស់គឺឯងនោះទេដែលមិនចេះស្រលាញ់ខ្លួនឯងនោះ» ថេយ៉ុង ព្យាយាមនិយាយឲ្យយូហ្គីចិត្តទន់ ស្របពេលនោះនាងហាក់ដូចជាមនុស្សឆ្គួតចឹងនាងទំលាក់កាំភ្លើងចុះហើយរត់ចេញទៅថ្នល់

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now