/ប្រទេស ជប៉ុន/
សួនច្បាររាជវាំងដ៏ធំទូលំទូលាយ ព្រះនាងទាំងពីរម្នាក់រាំ ម្នាក់ដេញពិនដែលជាភាពទាក់ទាញមួយផ្នែកដែលធ្វើឲ្យទ្រង់ទាំងពីរកាន់តែមើលកាន់តែស្រស់ស្អាត
«ម្ចាស់អូននៅតែពូកែររាំដដែល»
«ម្ចាស់បងម៉ូណា ដេញពិនកាន់តែពិរោះ» បងប្អូនទាំងពីរនិយាយសរសើរគ្នាទៅវិញទៅមក
«មែនហើយលឺថាថ្ងៃនេះគូរដណ្ដឹងរបស់អូននឹងចូលរាជវាំងទទួលការតែងតាំង មិនគិតទៅចង់មើលមុខខ្លះទេឬ?» ព្រះនាងម៉ូណានិយាយរំលឹកពីអនាគតស្វាមីរបស់ប្អូន
«ម្ចាស់បងហ៎! ទៅមើលយ៉ាងមិចមិនទាន់ដល់ថ្ងៃរៀបអភិសេដផង ម្យ៉ាងបិតាមិនអនុញ្ញាតទេ» ឈូហ្គីនិយាយទាំងអៀនៗ
«ហេ! បិតាមិនឲ្យជួបចឹងទៅលួចមើលទៅ បងមានវិធី ម៉ោះ»
«តែ...» រកតែឈូហ្គីប្រកែកមិនទាន់ព្រះនាងម៉ូណាក៏អូនដៃប្អូនទៅជាមួយ
ងាកមកមើលនៅសាលប្រជុំវិញ ពិធីតែងតាំងមេទ័ពកំពុងតែប្រារព្ធឡើង វាជាលើកទីមួយបើយដែលប្រទេសជប៉ុនមានមេទ័ពដែលនៅវ័យក្មេងស្រស់សង្ហារ បើនិយាយពីទឹកដៃនិងសម្ថតិភាពមិនចាញ់អ្នកជំនាន់មុនឡើយ
«អ៊ុនហ្គុក ចាប់ពីពេលនេះទៅឯងក្លាយជាមេទ័យប្រចាំប្រទេសជប៉ុនយ៉ាងពេញសិទ្ធិហើយ ខំប្រឹងឡើង» ខេយ៍ទទួលសារ តែងតាំងរួចក៏ក្រោកឈរងាកមកមើលគ្រប់បរិវានិងមន្រ្ដីដោយទឹកមុខស្វាហាប់ ក្រោយចប់ពិធី ខេយ៍និងលោកគីយ៉ូក៏ទៅជួបព្រះអង្គនៅដំណាក់របស់ទ្រង់ផ្ទាល់ដើម្បីមានបន្ទូលរឿងរៀបអភិសេដ
«អ៊ុនហ្គុក បីថ្ងៃទៀតពិធីរៀបអភិសេដនឹងចាប់ផ្ដើមហើយ យើងសង្ឃឹមថាឯងមិនប្រែក្រលាស់»
«ទទួលបង្គំមិនហ៊ានទេ»
«ល្អណាស់ វាដល់វាហើយដែលពួកឯងទាំងពីរត្រូវជួបគ្នា កាងជីទៅយាងព្រះនាងមក»
«ក្រាបទួល» លោកកាងជីចេញទៅរកព្រះនាងតែចៃដន្យក៏ជួបព្រះនាងម៉ូណាដែលយាងមកដល់ស្រាប់ កាងជីដើរមកដំណាក់ព្រះអង្គវិញ
«លឿនម្ល៉េះមិនមែនព្រះនាងរត់បាត់ទេឬ» ព្រះអង្គភ័យផង ខឹងផង
«កុំខ្ញាល់អីព្រះអង្គ គឺថា...»
«ម្ចាស់ប្អូនមិនបានរត់ទៅណាទេ គឺគ្រាន់តែឲ្យបុត្រមកប្រាប់ថា ចង់ផ្ដល់ការភ្ញាក់ផ្អើលដល់អនាគតស្វាមី ចឹងហើយថ្ងៃរៀបភិសេដទើបបង្ហាញមុខឲ្យលោកមេទ័ពបានស្គាល់» ខេយ៍លឺព្រះនាងម៉ូណាមានបន្ទូលបែបនឹងក៏កើតការសង្ស័យបន្ដិច
(ព្រះនាងឈូហ្គីជាមនុស្សស្រីបែបណា? មុខមាត់យ៉ាងមិច? មិនមែនធាត់ ហើយមុខអាក្រក់ណាអី?) រាងក្រាស់គិតក្នុងចិត្តអារម្មណ៍ភ័យៗស្រាប់តែកើតឡើងរហូតអ្នកណានិយាយអីក៏គេស្ដាប់មិនលឺឡើយ
STAI LEGGENDO
សន្យាស្នេហ៍ (completed ✔️)
Fanfiction" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
ភាគទី ០៩
Comincia dall'inizio
