" សង្ហារណាស់ " ពេលនេះសិស្សស្រីទាំងអស់កំពុងវង្វេងនឹងស្នាមញញឹមរបស់លោកគ្រូអក្សរសាស្រ្ដវ័យក្មេងនេះហើយ
" ដោយសារនេះជាថ្ងៃជួបគ្នាដំបូងចឹងយើងមកធ្វើការស្គាល់គ្នាតិចទៅល្អទេ អ្នកណាជាប្រធានថ្នាក់ "
" .... "
" ជីហ្យុន! PARK JIHYUNG "
" ហាស!! " នាងតូចភ្ញាក់ឡើងក្រញែងខ្លួន
" នេះវាស្អីឯង.... ភ្លឹកដល់ណាហើយនឹង លោកគ្រូសួររកប្រធានថ្នាក់ណា " លឺមិត្តនិយាយបែបនេះគេក៏ងាកមកមើលសិស្សគ្រប់គ្នាដែលកំពុងតែសម្លឹងមើលមកគេ
" អ្នកណាឈ្មោះ ផាក ជីហ្យុន? "
" ចាសៗ គឺខ្ញុំលោកគ្រូ " នាងតូចក្រោកឈរដើម្បីឲ្យនាយសង្ហារបានឃើញខ្លួន
" ប្អូនជាប្រធានថ្នាក់ត្រូវទេ "
" ចាសៗ " ជីហ្យុន ឆ្លើយរបៀបភ័យអរៗ អៀនផងអីផងនិយាយរួមអារម្មណ៍ស្អីស្មានមិនត្រូវ
" ពេលចេញទៅផ្ទះចាំយកបញ្ជីឈ្មោះសិស្សក្នុងថ្នាក់ទៅការិយាល័យគ្រូផងណា "
" បានស្រាប់ទៅហើយបងគ្រូ .... អាវ! មិនមែនទេលោកគ្រូ "
" លេងសើចណាស់ប្អូននៀក "
" ហិហិហិ! "
" បានហើយអង្គុយចុះទៅ យើងនាំគ្នាមករំលឹកមេរៀនបន្ដិចល្អទេ រៀនដល់ណាហើយ "
" បងគ្រូរបស់ ជីហ្យុន បង ស៊ុក " នាងតូចដៃច្រត់ចង្ការកែវភ្នែកស្រទន់សម្លឹងមើលទៅលោកគ្រូសង្ហារដែលកំពុងតែបង្រៀន
" ឆ្គួតមែនហើយនាងនេះ " ម៉ារី ក្រវីក្បាលហួសចិត្តនឹងមិត្ត ពេលវេលាកន្លងទៅក៏ដល់ម៉ោងទៅផ្ទះល្មម ជីហ្យុន មិនចាំមិត្តគេរត់ចេញពីថ្នាក់ទៅការិយាល័យរបស់គ្រូៗ
" លោកគ្រូ ជុង នេះចាសបញ្ជីឈ្មោះសិស្សក្នុងថ្នាក់ "
" អូ! ជីហ្យុន អរគុណណា "
" ចាសអត់អីទេ "
" នេះជារង្វន់យកទៅញាំទៅ " ហូស៊ុក ហុចប្រអប់នំម៉ូឈីតូចល្មមមួយឲ្យទៅនាង
" ពិតមែនឬ អរគុណលោកគ្រូ មិនត្រឹមតែសង្ហារទេថែមទាំងចិត្តល្អទៀតតទៅនឹងបានញាំរាល់ថ្ងៃឬអត់ "
" បាន ប្រាកដជាបាន តែត្រូវខំរៀនណា " ហូស៊ុក អង្អែលសក់ក្មេងតូច ធ្វើឲ្យ ជីហ្យុន បានចិត្តញញឹមលឹបភ្នែកតែម្ដង
" ជីហ្យុន សន្យា "
" បាទ " និយាយហើយនាងតូចក៏ចាកចេញទៅបាត់ទៅ
/មន្ទពេទ្យ/
យូហ្គី គេងសន្លាប់មិនទាន់ដឹងខ្លួនទេ ណាមជុន ពេលដឹងលឺថាកូនត្រូវបានគេធ្វើបាបក៏ប្រញាប់មកមើល សំណាងហើយដែលគ្រាន់តែគ្រុនក្ដៅធម្មតា បង្កមកពីត្រូវទឹកភ្លៀង
" អរគុណក្មួយហើយ បើមិនបានក្មួយទេ យូហ្គី ប្រាកដជាធ្ងន់ជាងនេះ " ណាមជុន និយាយសរសើរទៅកាន់ ជេយ៍
" យូហ្គី ជាគូរដណ្ដឹងខ្ញុំណាប៉ាអ៊ុំ តែរឿងពីម្សិលមិញខ្ញុំពិតជាសុំទោសដែលមើលប្អូនមិនបានល្អ "
" កុំនិយាយចឹងអី យ៉ាងណាពេលនេះក្មួយក៏រកឃើញប្អូនហើយតើវារួចគ្នាហើយ "
" តែប្អូនរកឃើញក្នុងសភាពបែបនេះខ្ញុំពិតជា.... " ជេយ៍ និយាយលុនតួរធ្វើដូចកំសត់ណាស់ចឹង
" បានហើយៗ យប់ហើយក្មួយក៏ដល់ពេលទៅវិញដែល ជីមីន គេអាចបារម្ភនឹងក្មួយណា "
" តែ... "
" មិនអីទេទៅចុះ "
" បាទ លាសិនហើយប៉ាអ៊ុំ " ជេយ៍ ឱនគោរពមនុស្សចាស់ហើយក៏ចាកចេញទៅបាត់ ណាមជុន ក៏ដើរមកមើលកូន
" ខេយ៍.... ខេយ៍បងនៅឯណា.... ខេយ៍អូននឹកបង " ក្មេងតូចមមើលស្រែករកអ្នកជាសង្សាមួុសន្ទុះក៏ស្ងាត់ទៅវិញ ណាមជុន ស្ដាប់លឺហើយគ្រឺតនឹងកូនស្រីកក្បាលរឹងចចេសនេះយ៉ាងខ្លាំង
" ទៅជាបែបនឹងហើយនៅខ្វល់ពីវាទៀតមែនទេ គីម យូហ្គី "
BẠN ĐANG ĐỌC
សន្យាស្នេហ៍ (completed ✔️)
Fanfiction" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
ភាគទី ០៥
Bắt đầu từ đầu
