ភាគទី ០២

Start from the beginning
                                        

" ស្និតស្នាលនឹងគ្នាណាស់ឬ ហុឹស .... អូនបង្ខំបងទេណា យូហ្គី " ជេយ៍ និយាយហើយក៏ទាញទូរស័ព្ទមកថតសកម្មភាពស្និតស្នាលរបស់ យូហ្គី និង ខេយ៍

/ពេលចេញទៅផ្ទះ/

កំលោះសង្ហាររាងខ្ពស់បើកឡានចូលមកក្នុងសាលា អ្នកណាមិនស្គាល់អ្នកប្រុស គីម ថេហ្យុង កូនប្រុសទីពីររបស់ត្រកូល គីម ទោះអាយុក្បែរ 40 ទៅហើយតែថាមុខមាត់នៅតែភាពទាក់ទាញរបស់មនុស្សស្រីគ្រប់គ្នា គេបោះជំហានចូលមកក្នុងសាលាធ្វើឲ្យ សិស្សស្រីទាំងអស់នាំគ្នាតាមសម្លឹងសឹងតែជ្រុះគ្រប់ភ្នែកទៅហើយ

" គីម យូហ្គី! " អ្នកជាពូស្រែកហៅក្មួយស្រីដែលកំពុងបណ្តើរក្មេងប្រុសមិនស្គាល់មុខចេញពីសាលា

" លោកពូ? " យូហ្គី បើកភ្នែកធំៗ ពេលឃើញអ្នកជាពូស្នាមញញឹមដែលមានមុននេះក៏រលាយបាត់អស់
" គាត់ជា .... " ខេយ៍មិនទាន់និយាយចប់ផង ថេហ្យុង ក៏ងាក់មកសម្លឹង
" ឯងគ្មានសិទ្ធិនិយាយទេ យូហ្គី ទៅផ្ទះជាមួយពូ " ថេហ្យុង អូសដៃក្មួយចូលឡាន
" តែពូពៅ ..... "
" ឯងចង់ទៅតាមពូឬក៏ឲ្យប៉ាឯងមកអូសខ្លួនឯងដោយផ្ទាល់ "

" តែ ... ហុឺយ! " យូហ្គី ងាកមើល ខេយ៍ទាំងមិនអស់ចិត្តចំណែក ខេយ៍មិនហានធ្វើអីបានត្រឹមសម្លឹងមើលដោយការព្រួយបារម្ភ
" យ៉ាងមិចទៅហើយ " ជេយ៍ ដើរមកនិយាយឌឺដងដាក់ ខេយ៍

" ទាក់ទងអីនឹងឯង "
" មិនទាក់ទងយ៉ាងមិច នេះឯងមិនដឹងទេឬថា យើងនិង យូហ្គី ជាគូរដណ្តឹងនឹងគ្នានោះ "
" គូរដណ្តឹងចឹងឬ ហុឹស ... រឿងអីយើងត្រូវជឿឯងនោះ " ខេយ៍ងាកមកញញឹមចំអកដាក់ ជេយ៍

" អ្នកណាក៏ដឹងថា គីម និង ផាក ជាគ្រួសារដែលមានសម្ព័នភាពជាមួយគ្នាយូរណាស់មកហើយ "
" យើងមិនខ្វល់ទេយ៉ាងណាពួកយើងស្រលាញ់គ្នាដោយចិត្តនឹងចិត្ត ចំណែកឯងមិនដែលសូម្បីតែនិយាយជាមួយនាងឲ្យត្រឹមត្រូវផង "

" ចិត្តនឹងចិត្តអ្នកណាថា យើងមានលុយ ឯងវិញគិតថាខ្លួនឯងជាស្អី ជាអ្នកណាមកពីណាក៏មិនដឹងគ្មានពូជអំបូរចង់មកទាក់ទង យូហ្គី មានមើលខ្លួនឯងថាវានៅកំរិតណាទេ "

" ចុះឯងវិញនោះកើតមកក្នុងគ្រួសារខ្ពង់ខ្ពស់តែចរឹកវិញមិនស្មើរនឹងឆ្កែមួយក្បាលផង "
" ឯង ....  " ជេយ៍ លើដៃរកវាយ ខេយ៍ តែក៏ត្រូវឈប់ពេលនឹកឃើញថាមានមនុស្សច្រើនកំពុងមើលមកពួកគេ
" វាយមក នេះហើយ គេហៅថាថោក "
" យើងផ្ញើរទុកសិនចុះ " ជេយ៍ ដាក់ដៃចុះហើយក៏ដើរចេញទៅបាត់ ទៅ

/ភូមិគ្រឹះត្រកូល គីម/

" លោកប៉ាមានរឿងអីបានឲ្យពូ ថេយ៍ ទៅទទួល ហ្គី មកដោយផ្ទាល់ "
" ឯងមើលខ្លួនឯងទៅ " ណាមជុន ហុចទូរស័ព្ទឲ្យកូនមើល នាងតូចទទួលយកពីដៃអ្នកជាប៉ាមកមើល កែវភ្នែកប្រែជាភ្ញាក់ផ្អើល

" នេះ.... នេះ អ្នកណាផ្ញើរឲ្យលោកប៉ា "
" មិនបាច់ចង់ដឹងថាអ្នកណាផ្ញើរមកទេ ឆ្លើយមកក្មេងប្រុសដែល នៅក្នុងរូបថតនោះជាអ្នកណា " ណាមជុន ស្រែកសួរទាំងកំហឹង

" ជា..ជាមិត្តរបស់កូន " នាងតូចឆ្លើយទាំងរដាក់រដុប
" មិត្តទៅសិ្នតស្នាលជាមួយគ្នាបែបនឹងឬ " ណាមជុន រកលើដៃវាយនាងតូចតែក៏ត្រូវ ថេយហ្យុង រត់មកឈរពីមុខ យូហ្គី ការពារនាង
" បានហើយបងវាជារឿងតូចតាចកុំទៅប្រកាន់អី " ថេហ្យុង ព្យាយាមនិយាយឃាត់អ្នកជាបង

" បាន ប៉ាលើកលេងឲ្យឯងម្ដង តែគ្មានលើកក្រោយទេ ចាប់ពីស្អែកទៅ ឯងត្រូវជិះឡានទៅជាមួយ ជេយ៍ រាល់ថ្ងៃ បើយើងដឹងថាឯងនៅទាក់ទងអាម្នាក់នោះទៀត ចឹងត្រៀមខ្លួន ទៅអង់គ្លេសវិញទៅ "

" លោកប៉ាចិត្តអាក្រក់ ហ្គី ស្អប់លោកប៉ា ហុឹក ... ហុឹក ... " យូហ្គី យកដៃវាសទឹកភ្នែកហើយរត់ឡើងទៅបន្ទប់ ទាំងស្រែកយំ

" បងធ្វើជ្រុលពេកហើយ " ថេហ្យុង ងាកមកនិយាយជាមួយអ្នកជាបងវិញ
" យើងមិនចង់ឲ្យ ហ្គី ទៅទាក់ទងជាមួយមនុស្សដែលគ្មានប្រវត្ដិច្បាស់លាស់ ជាក្មេងប្រុសមកពីណាក៏មិនដឹង "

" តែបងក៏មិនគួរថាឲ្យកូនចឹងដែល "
" បងមិនខ្វល់ យូហ្គី ត្រូវតែរៀបការជាមួយ ជេយ៍ បើពួកគេរៀបការជាមួយគ្នានោះគ្រួសាររបស់យើងនឹងកាន់តែប្រសើរឡើង ដូចគ្នា "
" នេះយើងមានប៉ុណ្ណឹងហើយបងនៅចង់បានអីទៀត "
" ឯងកុំមកចេះ "
" បើលោកប៉ាអ្នកម៉ាក់នៅរស់គាត់ក៏មិនព្រមឲ្យបងធ្វើចឹងដែរ " ថេហ្យុង និយាយហើយក៏ឡើងទៅលើបាត់

" យើងមិនឲ្យ គីម ធ្លាក់ដុនដាបនោះទេ " ណាមជុន

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now