ភាគទី ០២

Start from the beginning
                                        

" សួស្ដីទាំងអស់គ្នាខ្ញុំឈ្មោះ កាង ម៉ាលីអា រីករាយដែល បានស្គាល់ " សិស្សស្រីកម្ពស់ល្មមមុខមាត់ស្អាតបាតនិយាយនែ
នាំខ្លួនយ៉ាងរាក់ទាក់

" ទីបំផុតក៏មានសិស្សស្រីម្នាក់ទៀតហើយ " ហុីសឹង
" របស់យើង " ជេគ៍
" ឆឺស ក៏យកទៅ " ស៊ុងហ៊ូន
" គ្មានអីគួរឲ្យចាប់អារម្មណ៍ផង " ស៊ុននូ ពេបមាត់

" ទៅអង្គុយជិត យូហ្គី ទៅ " អ្នកគ្រូ
" ចាស " ម៉ាលីអា ដើរទៅអង្គុយតុជួរមុខដែលទំនេរក្បែរ យូហ្គី

" រីករាយដែលបានស្គាល់ ម៉ាលីអា " យូហ្គី ងាកមករាក់ទាក់សិស្សថ្មី
" ចាសរីករាយដូចគ្នា " ម៉ាលីអា

បន្ទាប់ពីរាក់ទាក់គ្នារួចអ្នកទាំងពីរក៏ងាកមកចាប់អារម្មណ៍ជាមួយនឹងការពន្យល់មេរៀនវិញ រយៈពេលមួយម៉ោងកន្លងផុតដល់ម៉ោងសំរាកល្មម

" តោះ យូហ្គី ទៅញាំបាយជាមួយគ្នា " ខេយ៍ងាកមកហៅ យូហ្គី
" ចាស ម៉ាលីអា ទៅជាមួយគ្នាទេ " យូហ្គី ឆ្លើយជាមួយ ខេយ៍
ហើយងាកមកបបួល ម៉ាលីអា ព្រោះនាងជាសិស្សថ្មីចឹងហើយ មិនទាន់មានមិត្តភ័ក្ក
" អត់ទេអ្នកទាំងពីរទៅចុះខ្ញុំមិនរំខានទេ " ម៉ាលីអា មើលយល់ពីស្ថានការចឹងហើយនាងក៏បដិសេធ

" បើចឹងពួកយើងទៅហើយណា " យូហ្គី
" ចាស " យូហ្គី នឹង ខេយ៍ក៏ចាកចេញទៅ ម៉ាលីអា រៀបនឹងចេញទៅក្រៅគ្រាន់តែឈានជើងបន្តិចក៏ត្រូវ ហុីសឹង ដើរមកស្ទាក់មុខ

" ស្រីស្អាតទៅញាំអីជាមួយគ្នាល្អទេ " ហុីសឹង
" ញាំក្បាលឯងថយចេញ " ម៉ាលីអា រុញ ហុីសឹង ចេញហើយក៏ដើរទៅក្រៅបាត់
" ចុម! ឆ្នាស់ណាស់តើនៀក " ស៊ុងហ៊ូន
" តែមិនដល់ប្រធានថ្នាក់យើងទេវើយ " ជេគ៍
" ចរឹកចឹងខ្ពើមញ៉ែ " ស៊ុននូ ពេបមាត់ហើយដើរចេញាបាត់

" អូនមិនញាំអីទេឬ? " ខេយ៍សួរទៅ យូហ្គី ពេលឃើញនាងមិនដើរទៅកុងទីនតែបែបជាដើរទៅទូរដាក់សៀវភៅរបស់ខ្លួនទៅវិញ
" អូនធ្វើអីមកញាំ នេះនែ " យូហ្គី យកប្រអប់បាយបង្ហាញ ខេយ៍
" អូនជាអ្នកធ្វើមែនទេ "
" ត្រូវហើយចង់សាកទេ "
" ប្រាកដហើយ "
" តោះទៅសួនច្បារក្រោយអាគារទៅចឹង " យូហ្គី ដឹកដៃរបស់ ខេយ៍រត់ទៅសួនច្បារក្រោយសាលា

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now