Ep48: មិនអីទេណា!

1.7K 63 1
                                        

ជុងហ្គុកឈរចាំនៅមុខបន្ទប់វះកាត់ទាំងអន្ទះសារជាមួយខេវិន ឯម៉ាក់ប៉ាថេហ្យុងនឹងម៉ាក់ប៉ានាយក្រោយដឹងដំណឹងហើយពួកគាត់កំពុងតែធ្វើដំណើរមកដែរហើយ

ក្រាក.....

" លោកអាចចូលទៅផ្ដល់កម្លាំងចិត្តឲ្យអ្នកជម្ងឺបាន " គ្រូពេទ្យចេញមកប្រាប់ជុងហ្គុក នាយក៏ចូលទៅតែក៏ត្រូវពាក់អាវការពារ នឹងម៉ាស់ ដើម្បីការពារការឆ្លងមេរោគផ្សេងៗទៅកាន់ទារកដែលទើបនឹងកើត

" ថេយ៍! " ជុងហ្គុក ដើរមកជិតប្រពន្ធដែលគេងនៅលើគ្រែពេទ្យទាំងពាក់ខ្សែរឧបករណ៍ឧកស៊ីសែនជាប់នៅច្រមុះ ដៃក៏មានភ្ញាក់សេរ៉ូមដូចគ្នា

" បង!! " ថេហ្យុង ឃើញប្ដីមកពេបតិចៗ គេនៅឈឺគ្រាន់តែមិនខ្លាំងដូចមុនក៏ព្រោះពេទ្យបានចាក់ថ្នាំស្ពឹកឲ្យមួយម្ជុលដែរហើយ ឈឺល្មមយំដែរនឹង

" មិនអីទេណា! អូនប្រាកដជាធ្វើបាន ប្រពន្ធបងរឹងមាំខ្លាំងណាស់ " នាយនិយាយបន្លប់គេកុំឲ្យភ័យទាំងនាយចង់ភ័យជាងអ្នកដែលត្រូវវះកាត់ទៅទៀត នាយឱនថើបមាត់គេបន្តិចជូតញើសនៅថ្ងាសរបស់គេចេញ នៅអង្គុយអង្អែលក្បាលលួងលោមនិយាយពីនេះពីនោះបន្លប់គេបានមួយគ្រាៗដែរ ណាមួយពេទ្យកំពុងតែវះកាត់ដូចគ្នា ថេហ្យុងហូរទឹកភ្នែកតាមកន្ទុយភ្នែកមក ទោះបីជាចាក់ថ្នាំស្ពឹកក៏មិនអាចមិនឈឺ100% ដែរ

ង៉ា....ង៉ាៗ....សម្លេងទារកដែលបានវះកាត់យកចេញមកដំបូងគេធ្វើឲ្យស្នាមញញឹមពួកគេលេចឡើងបន្តិចដែរ ក្រោយមកគ្រូពេទ្យក៏ចាប់ផ្ដើមយកម្នាក់ទៀត

ង៉ា....ង៉ាៗ.....សម្លេងទារកយំជាលើកទី2បញ្ជាក់ថាការវះកាត់បានជោគជ័យហើយ ថេហ្យុងលេចស្នាមញញឹមឡើង សម្លឹងមុខប្ដីទាំងបបូរមាត់ស្លេកស្លាំង ស្របពេលជុងហ្គុកក៏សម្លឹងមើលមកគេវិញដូចគ្នា ក្រុមគ្រូពេទ្យក៏បានដាក់ទារកទាំងពីនៅលើទ្រូងម្ដាយគេសិន

" ហ្ហឹកៗ!! " ថេហ្យុង ស្រក់ទឹកភ្នែកឡើងមកភ្លាមៗម្ដងទៀតក្រោយបានឃើញមុខកូនប្រុសភ្លោះរបស់ពួកគេ

" អូនពូកែណាស់ប្រពន្ធបង! អរគុណដែលអូនជម្នះឧបសគ្គមួយនេះបាន!! " ជុងហ្គុក ទល់ថ្ងាសគេនឹងថ្ងាសថេហ្យុងទាំងញញឹមរំភើប សម្លឹងមើលទៅមុខកូនប្រុសទាំងពីររបស់ពួកគេទាំងអារម្មណ៍ពេលនេះបរិយាយមិនត្រូវ រំភើបខ្លាំងណាស់ក្រោយពេលដែលពួកគេជួបរឿងមិនល្អកើតឡើងមក។ ជុងហ្គុកក៏បានទាញទូរស័ព្ទថតខ្លួនឯងជាមួយប្រពន្ធនឹងកូនៗ ជារូបថតដំបូងរបស់កូនៗពួកគេជាថ្ងៃដែលពួកគេឃើញពន្លឺថ្ងៃ។

រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅Where stories live. Discover now